មាស សុវណ្ណរតនា សម្ញែងគ្រឿងពេជ្រភ្លឺចែងចាំងចូលរួមក្នុងកម្មវិធីទិវាវប្បធម៌ជាតិ៣មីនា លើកទី២២

0
1942

ភ្នំពេញ ៖ ពិធីការិនីដែលមានប្រជាប្រិយភាព មាស សុវណ្ណរតនា បានបង្ហាញគ្រឿងពេជ្រដោយភ្លឺចែងចាំងចូលរួមនៅក្នុងកម្មវិធីទិវាវប្បធម៌ជាតិ៣មីនា លើកទី២២ ដោយមានការចូលរួមដោយដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌»នៅមជ្ឈមណ្ឌលកោះពេជ្រ ហើយនៅក្នុងទិវាវប្បធម៌ជាតិ៣មីនានេះដែរ ក្រសួងវប្បធម៌បានរៀបចំពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសលើកទី៦ និងការពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនីផងដែរ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។

បើតាមការបង្ហាញថាគ្រឿងពេជ្រដែលភ្លឺចែងចាំងរបស់ ពិធីការិនីមាស សុវណ្ណរតនា ពាក់នៅនឹងខ្លួនសរុបទាំងអស់ជាង៧ម៉ឺនដុល្លារ ដែលវាគឺជាកំលាំងញើសឈាមរបស់អ្នកនាងដែលធ្វើការជាមួយNNP ហើយរបស់ទាំងអស់នេះគឺបានមកដោយការព្រឹងប្រែងដោយខ្លួនឯងនឹងស្វាមី ដោយមិនមានការឧបត្ថម្ភឬបានមកពីឪពុកម្ដាយខាងណាឡើយ។

ពិធីការិនីមានប្រជាប្រិយភាពរូបនេះ បានប្រាប់អោយដឹងថា មួយរយៈពេលនេះ នាងពិតជារវល់ខ្លាំងណាស់នឹងជំនួញរកស៊ីលក់អនឡាញ នូវផលិតផលគ្រឿងសម្អាងរបស់នាង សព្វថ្ងៃគឺ NNP។ ជាមួយគ្នានោះនាង នឹងមានកុំរោង នាំចូលផលិតផងផលិ​តផលផ្ដាច់មុខមួយប្រភេទមកពីប្រទេសថៃ ដែលអ្នកនាងនឹងបើកទីតាំងធំជាងគេនៅភ្នំពេញតែម្ដង   ហើយផលិតផលនេះអ្នកនាងក៏សម្រុកក្នុងការចែកចាយបន្ត និងពង្រីកក្នុងលក់ដែលដាក់គម្រោងមានមនុស្សរាប់សែននាក់ជាសមាជិក។ អ្នកនាង រតនា បានប្រាប់ទៀតថា អ្នកនាងសូមថ្លែងអំណរអគុណដល់ក្រសួងវប្បធម៍វិចិត្រនិងសិល្បៈ ដែលតែងតែ អញ្ជើញដល់រូបអ្នកនាង និងមិនថា អ្នកសិល្បៈណាឡើយ ចូលររួមពិធីអបអរទិវា “វប្បធម៌ជាតិ”ជារៀងរហូតមក៕

Facebook Comments
Loading...