ភ្នំពេញ ៖ បន្ទាប់ពីបាត់មុខមួយរយៈមកកីឡាករសែន រ៉ាដេត អ្នកប្រដាល់របស់ក្លិបប៉ែនការ់គុនខ្មែរ បានវិលមកវិញនៅលើសង្វៀនគុនខ្មែរ កៀកស្មារនិងកីឡាករប៉ឺត សង្ឃឹម អ្នកប្រដាល់មកពីក្លិបរហាប់ស្វាយប៉ាក ឡើងដណ្តើមប្រាក់លានជាមួយកីឡាករថៃស៊ីពើ វិនឧប៊ុន និងកីឡាករថៃឌីស៊ែលឡេក នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
កីឡាករសែន រ៉ាដេត ត្រូវជួបជាមួយកីឡាករថៃស៊ីពើ វិនឧប៊ុន ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថាកីឡាករថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ។ ជំណែកកីឡាករសែន រ៉ាដេត កាលមិទាន់បាត់មុខនរណាក៍ទទួលស្គាល់ថា ជាកីឡាករជើងខ្លាំងវ័យក្មេង១រូប ដែលទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។
ក្នុងការប្រកួតកន្លងមក សែន រ៉ាដេត គេមានស្នៀតទាត់ កែងនិងជង្គង់ខ្លាំង ហើយលឿនរហ័ស ឯកម្លាំងសម្រុកក៏រឹងមាំផងដែរ ហើយការប្រកួតរាល់លើកសែន រ៉ាដេត វាយមិនចេះមើលស្រាលគូប្រកួតឡើយ ហើយក៏មិនសូវប្រណីដៃឱ្យគូប្រកួតណាដែរ ជាមួយចលនាវាយចេញរបស់គេមានភាពរហ័សរហួន និងមានការប្រយ័ត្នប្រយែងបំផុតនោះ។ តែយ៉ាងណាការប្រកួតនេះ ត្រូវអ្នកតាមដានកីឡាអះអាងថា សែន រ៉ាដេត គេមានសង្ឃឹមឈ្នះហាសិបភាគរយប៉ុណ្ណោះលើកីឡាករថៃស៊ីពើ វិនឧប៊ុន។ ចាំមើលរវាងកីឡាករទាំងពីរនាក់នេះ នរណាជាអ្នកឈ្នះទទួលបានប្រាក់លាន?។
ដោយឡែកកីឡាករប៊ឺត សង្ឃឹម ជួបជាមួយកីឡាករថៃឌីស៊ែលឡេក ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំង២មិនដែលជួបគ្នាទេកន្លងមក តែកីឡាករថៃដែលមកប្រកួតនៅសង្វៀនប្រទេសកម្ពុជា ភាគច្រើនគឺខ្លាំងខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។ រីឯប៊ឺត សង្ឃឹម ជាកីឡាករវ័យក្មេងកំពុងតែឡើងកូដ ដែលចេះប្រើក្បាចខ្មែរបុរាណគ្រប់ស្នៀត ចិត្តប្រដាល់ធំ ហើយព្រមទាំងមានកម្លាំងស៊ុហ្វខ្លាំងថែមទៀតផង។
អ្វីដែលធ្វើឲ្យគេស្ងើចសរសើរចំពោះប៊ឺត សង្ឃឹម នាបច្ចុប្បន្ននេះ គឺរបៀបវាយរបស់គេល្អ ប្រកបដោយប្រសិទ្ធភាព ដូចកីឡាកររៀមច្បងរបស់គេប៊ឺត ខាំ អញ្ចឹងដែរ។ រីឯស្នៀតជង្គង់របស់គេមុតស្រួច គូប្រកួតល្មមៗពិបាកនឹងតតាំងជាមួយគេបានណាស់ ដៃគូប្រកួតជាច្រើននាក់ហើយទាំងស្រករមុនទាំងស្រករក្រោយជាច្រើននាក់បានសុំចុះចាញ់និងសន្លប់ ក្រោមស្នៀតជង្គងរបស់គេនោះ។ ចាំមើលកីឡាករប៊ឺត សង្ឃឹម ជួបជាមួយកីឡាករថៃឌីស៊ែលឡេក នេះនរណាជាអ្នកឈ្នះទទួបានប្រាក់លាននេះ?៕
generic ventolin
សែន រ៉ាដេត កៀកស្មារនិងប៉ឺត សង្ឃឹម ឡើងដណ្តើមប្រាក់លាននិងកីឡាករថៃ | CSN NEWS
ciprofloxacin hydrochloride 500
សែន រ៉ាដេត កៀកស្មារនិងប៉ឺត សង្ឃឹម ឡើងដណ្តើមប្រាក់លាននិងកីឡាករថៃ | CSN NEWS
viagra on line no prec
សែន រ៉ាដេត កៀកស្មារនិងប៉ឺត សង្ឃឹម ឡើងដណ្តើមប្រាក់លាននិងកីឡាករថៃ | CSN NEWS
naltrexone pills
សែន រ៉ាដេត កៀកស្មារនិងប៉ឺត សង្ឃឹម ឡើងដណ្តើមប្រាក់លាននិងកីឡាករថៃ | CSN NEWS
Comments are closed.