ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅគល់ស្ពានជ្រោយចង្វារត្រើយខាងលិចត្រូវបានអគ្គីភ័យឆេះនាល្ងាចនេះ

0
806

ភ្នំពេញ ៖ អាគីភ័យដែលឆេះយ៉ាងសន្ធោរសន្ធៅមួយបាននឹងកំពុងឆាបឆេះយ៉ាងខ្លាំងនៅខាងក្រោយកន្លែងលក់គ្រឿងបន្លាស់គ្រឿងចក្រយីហោគូបូតាជាប់គល់ស្ពានជ្រោយចង្វារត្រើយខាងលិចស្ថិតក្នុងភូមិ១៧ សង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៨និង២៥នាទីព្រលប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ក្នុងហេតុការណ៍ឆេះដ៏សន្ធោសន្ធៅនេះដែរគេឃើញកម្លាំងអាជ្ញាធរក៏ដូចជាកម្លាំងសមត្ថកិច្ចជាច្រើននាក់បាននិងកំពុងជួយអត្តរាគមន៍គ្នាដើម្បីជួយបាញ់ពន្លត់ភ្លើង។ប៉ុន្តែអ្វីដែលជាការពិបាកក្នុងការជួយអន្តរាគមន៍បាញ់ពន្លត់នោះគឺរថយន្តអគ្គីភ័យមិនអាចចូលបាញ់ទឹកពីខាងក្រោយបាននោះទេគឺត្រូវបាញ់ទឹកពីខាងមុខរំលងរំលងឃ្លាំងលក់គ្រឿងចក្រដូចជាផ្ទះប្រជាពលរដ្ឋនៅខាងមុខ។ ចំណែកចរាចរវិញក៏មានការកកស្ទះយ៉ាងខ្លាំងដែរតែទោះយ៉ាងណាសមត្ថកិច្ចនិងអជ្ញាធរបានសហការគ្នាជួយសម្រួលបញ្ចៀសអ្នកដំណើរដើម្បីឲ្យរថយន្តពន្លត់អគ្គីភ័យសម្រុកមកជួយគ្នាជាច្រើនគ្រឿងដើម្បីបាញ់ទឹកពន្លត់ភ្លើង។

រីឯទំហំនៃការខូចខាតគឺមិនទាន់អាចកំណត់បាននៅឡើយទេព្រោះការឆេះនេះអូសបន្លាយជិត១ម៉ោងទៅហើយនៅតែពន្លត់មិនទាន់រលត់ព្រោះពិបាកក្នុងការបាញ់ទឹកពន្តត់។ រួមទាំងការគ្រោះថ្នាក់ក៏ទាន់ដឹងនៅឡើងដែរព្រោះមិនទាន់គ្រប់គ្រងហេតុការណ៍បាន៕

Facebook Comments
Loading...