យុវជន៣នាក់ជិះម៉ូតូ ជិះម៉ូតូបុកគូទរថយន្តពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់

0
838

ភ្នំពេញ ៖ យុវជន៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាចេញពីផឹកស្រាក្រឡុកមួយកន្លែងជ្រុលទៅបុកទូថរថយន្តមួយគ្រឿងមិនចាំម៉ាកពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់បែកក្បាលស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម និងពីរនាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង១ និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចស្តុប២០០៤តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីកែងនឹងផ្លូវ២០១១ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ(ស្លាប់)មានឈ្មោះភា សម្ផស្ស ភេទប្រុសអាយុ១៨ ឆ្នាំមុខរបរជាងជួសជុលរថយន្តស្នាក់នៅភូមិជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ចំណែកអ្នករងរបួសពីនាក់មិនស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។

តាមប្រភពពីយុវជនម្នាក់ដែលត្រូវជាមិត្តភ័ក្រជនរងគ្រោះបានឲ្យដឹងថាមុនកើតហេតុជនរងគ្រោះទាំងបី នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីតពណ៌ក្រហមលាយសពាក់ស្លាកលេខភ្នំពេញ1GR-3080ទើបនឹងចេញពីផឹកស្រាក្រឡុកមួយកន្លែងនៅម្ដុំវត្តបុទុមគោលបំណងជិះត្រឡប់មកកន្លែងស្នាក់នៅវិញដោយធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តមួយគ្រឿងមិនចាំម៉ាកពីក្រោយពេញទំហឹងបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុម្នាក់និង ពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែករថយន្តបានបន្តដំណើរទៅមុខទៀតបាត់ស្រមោល។

បើតាមប្រភពពីប្រជាពលរដ្ឋនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថាយុវជនទាំងបី នាក់ខាងលើជិះម៉ូតូក្នុងល្បឿនលឿនដោយសង្ស័យមានគេដេញវាយពីក្រោយទើបបណ្ដាលឲ្យជ្រុលទៅបុករថយន្តពេញទំហឹងតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្នទុករងចាំប្រគល់ជូនសាច់ញាតិវិញ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Facebook Comments
Loading...