ដូចជាអួតបន្តិចលោកOle ថាក្រុមUnitedនៅតែអាចទាក់ទាញកីឡាករឆ្នើមៗបាន បើទោះមិនបានលេងក្នុងក្របខ័ណ្ឌChampions Leagueក៏ដោយ

0
694

កីឡាបរទេស ៖ យោងតាមអ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បាននិយាយថាក្រុម Manchester United របស់លោក នៅតែអាចទាក់ទាញកីឡាករឆ្នើមៗ របស់ពិភពលោកបានកាន់ក្លឹបបាន បើទោះបីបាន ឬមិនបានលេងនៅក្នុងក្របខ័ណ្ឌ Champions League ក៏ដោយ។

ជាក់ស្តែងក្លឹបបិសាចក្រហម បានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការចំណាយដ៏ច្រើនមួយ នៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែលពួកគេកំពុងមានការប្រកួតប្រជែងនៅក្នុងក្របខណ្ឌ Premier League ខ្លាំង ដោយឈរនៅលេខ៩ និងមាន៤១ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Liverpool ។

ហើយយ៉ាងមិនវាត្រូវបានគេយល់ថាខ្សែប្រយុទ្ធឆ្នើម Borussia Dortmund កីឡាករ Jadon Sancho, កីឡាករ James Maddison របស់ក្រុម Leicester City និង Jack Grealish សុទ្ធសឹងតែស្ថិតនៅក្នុងបញ្ជីឈ្មោះកំពូល របស់ក្លឹប Man Utd ដោយពួកគេកំពុងមាន៦ពិន្ទុ តាមពីក្រោយតំណែងកំពូលទាំង៤នៅក្នុងលីគ។

មិនតែប៉ុណ្ណោះដោយមើលឃើញឱកាសចូលលេងនៅពាន Champions League ដែលធ្វើឲ្យមានភាពងាយស្រួល ក្នុងការចុះហត្ថលេខាតារាឆ្នើមៗ លោក Solskjaer បានទទូចថាក្លឹប United នៅតែអាចមានភាពទាក់ទាញ បើទោះពួកគេមិនអាចលេងពាននេះក៏ដោយ។ លើសពីនេះលោក Solskjaer បាននិយាយថា ​” ការលេងនៅក្របខ័ណ្ឌ Champions League ផ្តល់ឲ្យក្លឹបនូវទឹកប្រាក់ដ៏ច្រើន ហើយក៏អាចទាក់ទាញតារាឆ្នើមៗឲ្យមកចូលរួមផងដែរ។ ប៉ុន្តែនៅរដូវកាលបន្ទាប់ បើទោះ Man Utd មានឬគ្មាន Champions League ក៏ខ្ញុំគិតថាវាមិនពេលដែលត្រូវបញ្ចប់ សម្រាប់កីឡាករក្នុងការចុះហត្ថលេខាជាមួយពួកយើងនោះទេ” ៕

Facebook Comments
Loading...