សមត្ថកិច្ចឃាត់ខ្លួនក្មេងស្ទាវមួយក្រុមបន្ទាប់ពីពួកគេធ្វើសកម្មភាព ជិះម៉ូតូដេញប្លន់ម៉ូតូ ពីយុវជនពីរនាក់បានសម្រេច

0
675

ភ្នំពេញ ៖ សមត្ថកិច្ច ឃាត់ខ្លួនក្មេងស្ទាវមួយក្រុមមានគ្នា៦នាក់ បន្ទាប់ពីពួកគេធ្វើសកម្មភាព ជិះម៉ូតូដេញប្លន់ម៉ូតូ ពីយុវជនពីរនាក់បានសម្រេច កាលវេលាម៉ោង១០ និង៣០យប់ថ្ងៃសុក្រទី២១ ខែកម្ភៈ ឆ្នាំ២០២០ តាមផ្លូវព្រះរោត្តម ចំណុចគល់ស្ពាន អាកាសក្បាលថ្នល់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ឈិន សំណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបជាងឈើ ស្នាក់នៅបឹងត្របែក ខណ្ឌចំការមន មានស្រុកកំណើត ខេត្តកណ្ដាល ជាម្ចាស់ម៉ូតូ ដែលត្រូវជនសង្ស័យ វាយយប្លន់ ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ កណ្តាល1AH-9763 ។

ជនសង្ស័យទី១មានឈ្មោះ ទូច ឃួន អាយុ១៩ឆ្នាំ ទី២ ឈ្មោះ សើរ កក្កដា អាយុ១៥ឆ្នាំ ទី៣ឈ្មោះ សើរ ចាន់ដារ៉ាអាយុ១៦ឆ្នាំ ទី៤ឈ្មោះ ចន្ថា វិឆ្ឆិកា អាយុ១៧ឆ្នាំ ទី៥ ឈ្មោះ នន រតនា អាយុ២២ឆ្នាំ និងទី៦ ឈ្មោះ សុខា វីរៈបុត្រ អាយុ១៩ឆ្នាំ។ ពួកគេជិះម៉ូតូធ្វើសកម្មភាពចំនួន៣គ្រឿង។

ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេមានគ្នា២នាក់ ជិះម៉ូតូចេញពីផឹកស៊ីមួយកន្លែង ដោយធ្វើដំណើរពីជើងទៅត្បូងតាមផ្លូវនរោត្តម ខណៈពេលនោះមានក្រុមជនសង្ស័យ បានធ្វើសកម្មភាព ដេញវាយប្លន់ ពីស្តុបចំការមន រហូតមកដល់ចំណុចកើតហេតុ ក៏ដួលម៉ូតូ។ ដោយសារភ័យខ្លាំងពេក ពួកគេបានរត់ចោលម៉ូតូ រួចក្រុមជនសង្ស័យ បានឡើងជិះម៉ូតូ គេចខ្លួនបាត់តែម្ដង។

ក្រោយកើតហេតុ ជនរងគ្រោះបាន មកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៏រដ្ឋាលទន្លេបាសា​ក់។ មិនបានប៉ុន្មានម៉ោងផង សមត្ថកិច្ចបានស្រាវជ្រាវ ឈានទៅដល់ កំណត់មុខសញ្ញា ក្របួចបានទាំងសំបុក នៅផ្ទះសំណាក់៣៤២ ចំណុចមុខផ្សារ សុវណណ្ណា បាន៤នាក់និងតាមចាប់ ជាបន្តបន្ទាប់ បាន២នាក់ទៀត សរុបទាំងអស់៦នាក់ យកមកអធិការដ្ឋាន ខណ្ឌចំការមន ដើម្បីសាកសួរ និងធ្វើកំណត់ហេតុ ចាត់ការតាមវិតិនិធីនៃច្បាប់៕

 

Facebook Comments
Loading...