អ្នកស្រី អុង សីនាថ អគុណដល់NNP បានកែប្រែសុភមង្គលគ្រួសារដោយរស់នៅយ៉ាងផ្អែមល្ហែមនាពេលបច្ចប្បន្ន

0
804

សៀមរាប ៖ អ្នកស្រី អុង សីនាថ ធ្លាប់ជាអតីតបុគ្គលិកធ្វើការងារឱ្យក្រុមហ៊ុននិងខ្ចីលុយគេឬបង់រំលស់នោះ តែឥឡូវពេលនេះជីវិតរបស់អ្នកស្រីខុសដាច់ឆ្ងាយដោយ NNP បានកែប្រែស្ថានភាពសេដ្ឋកិច្ចទាំងស្រុងរបស់អ្នកស្រី ហើយរស់នៅយ៉ាងផ្អែមល្ហែមនាពេលបច្ចប្បន្ន។

ថ្លែងក្នុងកម្មវិធី “ជួបជុំតំណាងចែកចាយផលិតផល NNP ក្រុមខេត្តសៀមរាបនិងកំពង់ធំ” កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្រុងសៀមរាប អ្នកស្រី អុង សីនាថ បានឱ្យដឹងថា មុនឈានមកដល់មានសេដ្ឋកិច្ចខ្លាំងគ្រាន់បើនេះ អ្នកស្រីនិយាយការពិតមិនលាក់ឡើយ ធ្លាប់ជាបុគ្គលិកក្រុមហ៊ុនគេធ្វើរាប់ឆ្នាំមិនសូវសល់អ្វីឡើយ។ អ្វីដែលជាចំណុចសំខាន់របស់អ្នកស្រីនោះ បើអ្នកស្រីចង់បានវត្ថុមានតម្លៃ ឬមិនថារបស់ប្រើប្រាស់ក្នុងផ្ទះ សុទ្ធតែបង់រំលស់ទាំងអស់ អត់មានលុយទាំងដុំទៅទិញឡើយ។ កាលពីមុនធ្លាប់ជំពាក់លុយគេដល់២ម៉ឺនមករកស៊ី តែមិនកាកកបឡើយ ហើយខំធ្វើការងារនៅធានាគារនោះមកដោះបំណុល។ ក្រោយអ្នកស្រីមើលឃើញ NNP មានមនុស្សស្រីជាច្រើនជោគជ័យ អ្នកស្រីចង់ចូលរួមសហការដែរ ប៉ុន្តែដំបូងឡើយនោះទៀត ស្វាមីរបស់អ្នកស្រីមិនគាំទ្ររឿងរកស៊ីលក់អនឡាយ NNP ឡើយ គឺមិនគាំទ្រមិនពេញចិត្ត ធ្វើឱ្យអ្នកស្រីពេលនោះពិបាកចិត្តផងដែរ។

ជាស្រ្តីមេផ្ទះម្នាក់និងខំធ្វើការងារនៅធានាគារដូចគ្នានឹងប្តី អ្នកស្រីបានបង្ហើបទៀតថា អ្នកស្រីមិនចុះចាញ់ឡើយ ដោយតែទទូចសុំប្តីនិងពន្យល់ប្រាប់ណែនាំច្បាស់លាស់ពីក្រុមហ៊ុន NNP ជាក្រុមហ៊ុនស្របច្បាប់និងជាផលិតផលសុទ្ធ ទើបស្វាមីអ្នកស្រីអាចយល់ព្រមឱ្យចាប់យកNNP។ ប៉ុន្តែដំបូលក៏ពិបាកដែរព្រោះបំណុលចាស់មិនសងអស់ ហើយចង់រកស៊ីជាមួយ NNP ទៀតអ្នកស្រីខំរកដើរខ្ចីពីមិត្តភ័ក្ត្របងប្អូនឯកជនច្រើនល្មមបាន៣ម៉ឺនដុល្លារ យកបោះទុនជាមួយ NNP ។ អ្នកស្រីគ្រាន់បានដើមទុននេះហើយ អ្នកស្រីមិនបង្អង់យូរហើយក៏មិនលក់មួយៗដែរ អ្នកស្រីកាត់ជាដេប៉ូខេត្តកំពង់ធំ ហើយពង្រីកការលក់ជាមួយសមាជិកក្រុមក្នុងស្រុកជាច្រើន រហូតអ្នកស្រីអាចដោះបំណុលទាំងចាស់ទាំងថ្មី មិនដល់ពេលមួយឆ្នាំផង។

​     អ្នកស្រី អុង សីនាថ បាននិយាយថា អ្នកស្រីខំខ្លាំងណាស់លើមុខជំនួញអនឡាយ NNP នេះដោយមិនដល់មួយឆ្នាំផងដោះដំណុលឡើងអស់រលីង ដោយអ្នកស្រីមានការគ្រប់គ្រងចំណូលចំណាយនៃការលក់ដូរ និងខ្ចីទាំងអស់ រហូតចំណេញៗមានដើមទុនវិញជាង៨ម៉ឺនដុល្លារ និងប្រមាណ២ម៉ឺនដល្លារទុកបង្វិលផលិតផល NNP តូចធំសម្រាប់សមាជិកស្រុកនីមួយៗ។ លោកស្រីអគុណដល់អ្នកដែលបានព្រមឱ្យខ្ចីលុយមករកស៊ី ហើយអគុណខ្លាំងមែនទែនដល់NNP ដែលកែប្រែសុភមង្គលគ្រួសាររបស់អ្នកស្រីធ្វើឱ្យស្វាមីអ្នកស្រីឈប់ការងារដែរមកជួយរកស៊ីនៅជាមួយគ្នារួមរស់យ៉ាងផ្អែមល្ហែម។

អ្នកស្រី អុង សីនាថ បាននិយាយថា ការជំពាក់គេ មិនមែនជាកំហុស ឬការបរាជ័យ របស់មនុស្សដែលចង់ក្លាយជាអ្នករកស៊ីឡើយ។ ជំពាក់គេហើយ ជំពាក់គេមួយទៀត ដើម្បីលូតទៅមុខ រកប្រាក់ចំណេញវិញ សងគេវិញ ព្រោះយើងអ្នករកស៊ី មិនមែនដើម្បីយកកម្សាន្តសប្បាយឡើយ។ បរាជ័យ និងមានកំហុសនោះ ប្រសិនបើយកលុយគេមករកស៊ីមិនចំគោលដៅ និងមិនចេះគ្រប់គ្រង។

សូមបញ្ជាក់ថា សិក្ខាសាលា “បណ្តុះបណ្តាលនិងចែករំលែកបទពិសោធន៍តំណាងចែកចាយបន្តរបស់ផលិតផល NNP” នៅក្រុងសៀមរាប កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយលោកអគ្គនាយ ហ៊ីង បញ្ញារិទ្ធ និងលោកស្រីអគ្គនាយិកា ទ្រី ដាណា ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេឌីងខូអិលធីឌី ដោយមានសមាជិកជាស្រ្តីមេផ្ទះ និង បុគ្គលិកតាមបណ្តាក្រុមហ៊ុននានា ពីខេត្តកំពង់ឆ្នាំ និងសៀមរាប ប្រមាណ២០០នាក់៕

Facebook Comments
Loading...