បុរសម្នាក់ខឹងរឿងគេជិះម៉ូតូដេញគប់ឡាន បើកឡានបុកស្លាប់ម្នាក់របួសម្នាក់ត្រូវប៉ូលិសឃាត់ខ្លួន

0
754

ភ្នំពេញ ៖ បុរសម្នាក់ ខឹងរឿងគេជិះម៉ូតូដេញគប់ឡាន ក៏បញ្ចេញកំហឹងសងសឹក បើកឡានបុកស្លាប់ម្នាក់របួសម្នាក់ ត្រូវប៉ូលិសចាប់ខ្លួនចោទពីបទឃាតកម្ម កាលពីរំលងអាធ្រាត្រយប់ថ្ងៃទី១៦ ខែកម្ភៈ ឆ្នាំ២០២០ នៅចំណុចមុខៗបុរីឃិត ឈឿន ផ្លូវ១០៦K ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើឈ្មោះ ហាក់ សុភានិត ភេទប្រុសអាយុ២១ ជនជាតិខ្មែរ មុខរបរ មន្ត្រីសារព័ត៍មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ហាក់ សុភានិត ត្រូវបានចាប់ខ្លួនដោសារគាត់បានបង្កទំនាស់រឿងចរាចរណ៍ រហូតដល់ធ្វើសកម្មភាពបើកឡានបំបុកគូរទំនាស់បណ្តាលអោយស្លាប់ម្នាក់និងម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៅឡើយ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភះឆ្នាំ២០២០ នេះនៅតាមផ្លូវសាធារណៈមួយ នៅភូមិដំណាក់ សង្កាត់គោកឃ្កាង ខណ្ឌសែនសុខ។

សមត្ថកិច្ចបានបញ្ជាក់ថា  ជនរងគ្រោះ ទាំង២នាក់ខាងលើ ១-ឈ្មោះ វឿន ផានិត  ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបកម្មករោងចក្រ ស្នាក់នៅផ្ទះសង់ថ្មី ភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រៃកព្នៅ (ស្លាប់នៅមន្ទីរពេទ្យកាល់ឡឺម៉ែត្រ) ២ឈ្មោះ សួន លាស់ ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបបើករថយន្ត ស្នាក់នៅផ្ទះសង់ថ្មី ភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រៃកព្នៅ (របួសក្បាលធ្ងន់ធ្ងរកំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ឡឺម៉ែត្រ) ។

បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា យោងតាមចម្លើយជនសង្ស័យបានសារភាពថា នៅមុនពេលកើតហេតុខ្លួនបានបើករថយន្តម៉ាក ព្រូសពាក់ផ្លាកលេខភ្នំពេញ 2BD 6717ស្របទិសគ្នា ពីក្រោយម៉ូតូជនរងគ្រោះ នៅកំពុងបើកបរខ្លួនបានចុចស៊ីផ្លេ សុំផ្លូវតែត្រូវក្រុមជនរងគ្រោះ ខឹងជិះម៉ូតូដេញតាមពីក្រោយដោយគប់មកលើរថយន្តរបស់ខ្លួន។ នៅពេលនោះដែរខ្លួនក៏បានបើករថយន្តបំបុក និងបានឈប់អោយពួកគេ (ជនរងគ្រោះ) សងការខូចខាតប៉ុន្តែជនរងគ្រោះរងរបួសធ្ងន់ ក៏ជិះរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុទៅ ដោយមិនបានដឹងថា ជនរងគ្រោះម្នាក់បានស្លាប់នោះឡើយ។ ចំណែកពត៌មានពីភាគីជនរងគ្រោះមិនទាន់ដឹងនៅឡើយទេដោយសារតែជនរងគ្រោះមិនអាចនិយាយបាន។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីសង្គ្រោះជីវិត ប៉ុន្តែជនរងគ្រោះម្នាក់បានស្លាប់នៅឯមន្ទីរពេទ្យ។ នៅកន្លែងកើតហេតុ ប៉ូលិសបានកត់ត្រាវាស់វែង និងនាំយកម៉ូតូរបស់ជនរងគ្រោះចំនួន២គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាន ដែលម៉ូតូទាំង២គ្រឿងនោះ ១-ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1HY-5763 ម៉ូតូរបស់ជនរងគ្រោះ ២ម៉ាកនិចណព៌ស ផលិតឆ្នាំ២០១៣ ពាក់ស្លាកលេខព្រះវិហា1C-6340។

ប៉ូលិសបានបន្តថា ការស្លាប់ជនរងគ្រោះត្រូវបានលាក់ពត៌មានលុះព្រឹកឡើង បានល្បួងកោះហៅជនបង្ក អោយចូលខ្លួនមកដោះស្រាយបញ្ចប់រឿង នៅពេលនោះជនរងគ្រោះមកស្នាក់ការប៉ុស្ត៍ក៏ឃាត់ខ្លួនតែម្តង ដោយចោទប្រកាន់ពីបទឃាតកម្ម បើកឡានបំបុកមនុស្សសម្លាប់ (ធ្វើឃាត)និងបានកំពុងឃុំខ្លួនកសាងឯកសារសំណុំរឿងបញ្ជូនទៅតុលាការ៕

Facebook Comments
Loading...