រឿង សោភ័ណ្ឌ ជួបម៉ាំងកនដាំ សដានឆ័យ ខណៈសូត្រ វាសនា ស្វាគមន៍ឃុំថង សដានឆ័យ

0
828

ភ្នំពេញ ៖ កីឡាករជើងខ្លាំងរឿង សោភ័ណ្ឌ អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ដឹកដៃ​កីឡាករ​ជើង​ខ្លាំង​វ័យក្មេង សូត្រ វាសនា អ្នកប្រដាល់មកពីក្លិបបក្សីស្លាបដែក ឡើងស្វាគមន៍​កី​ឡា​ករថៃម៉ាំងកនដាំ សដានឆ័យ និងកីឡាករឃុំថង សដានឆ័យ មកសុំ​សា​ក​ស្នៀ​ត​​គុនក្បាច់ខ្មែរនុរាណ​លើ​សង្វៀ​ន​ស៊ីអិនស៊ី នា​ថ្ងៃអាទិត្យទី១៦ ខែកុម្ភ់ ឆ្នាំ​២០២០នេះ។

កីឡាករជើងខ្លាំងរឿង សោភ័ណ្ឌ ​ជា​អ្នក​ប្រដាល់​ដែល​ឡើង​ប្រកួត​កម្រ​ចាញ់​គូរប្រកួត​ណាស់​ព្រោះរូបគេ ប្រកួត​មិន​ចេះ​លាក់ ​កម្លាំង​និង​មាន​ស្នៀត​ពិសេស​ដើម្បី​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ថែម​ទៀត។ ដោយអ្នក​ប្រដាល់​រូប​នេះ មាន​បទពិសោធ​ន៍​និង​​តិចនិក​​ក្នុង​ការប្រកួត​ច្រើនទាំង​ការប្រកួតលក្ខណៈមិត្តភាពជាតិ និងអន្តរៈជាតិ។

​កីឡាករដែល​មាន​ដើម​កំណើត នៅ​ឃុំ​ពើក ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល រឿង សោភ័ណ្ឌ មួយ​រយៈ​ពេល​ចុង​ក្រោយនេះ​មានការ​រីក​ចំ​រើន​ជាង​មុនច្រើនទាំងស្នៀត​គុណ​ទាំងកម្លាំង​ស៊ុហ្វ ពោ​ល​គឺគេ​ហ្វឹកហាត់បាន​ជាប់លាប់ ធ្វើអោយ​កម្លាំង​ស៊ុហ្វ​របស់​គេ​ធានា​បាន​ក្នុងការ​ប្រកួត​ប្រាំ​ទឹក​ដោយ​គ្មានបញ្ហាឡើយ។ ចាំមើលជួបជាមួយកី​ឡា​ករ​ថៃម៉ាំងកនដាំ សដានឆ័យ ក្នុងប្រភេទទម្ងន់៧១គីឡូក្រាមនេះរឿង សោភ័ណ្ឌ អាចរក្សាការឈ្នះ​របស់ខ្លួន​បានទៀតឫយ៉ាងណា?។

ដោយឡែកកីឡាករជើងថ្មី សូត្រ វាសនា ត្រូវជួបជាមួយកីឡាករថៃឃុំថង សដានឆ័យ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះកីឡាករទាំងពីរនាក់នេះជាកីឡាករជើងថ្មីដូចគ្នា ដោយសូត្រ វាសនា ជើងថ្មីឡើងមកប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ចំណែកកីឡាករថៃឃុំថង សដានឆ័យ ជាជើងថ្មីមកប្រកួតនៅសង្វៀននេះ ហើយមិនទាន់ដឹងថាកីឡាករជើងថ្មីថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ។

ចំណែកកីឡាករសូត្រ វាសនា គេមានស្នៀតកណ្តាប់ដៃ និងកែងវាយចេញបានល្អ វាយមួយៗមែនតែចំគោលដៅ កីឡាកររូបនេះវ័យក្មេងមែនតែវាយមិនងាយច្រឡោតជាមួយគូប្រកួតនោះទេ ហើយវាយមិនមើលស្រាលដៃគូឡើយ តែយ៉ាងណាការប្រកួតដែលគេមើលថាអាចផ្តួលបានគឺគេមិនប្រោសនោះទេ។ ចាំមើលរវាងកីឡាករសូត្រ វាសនា និងកីឡាករថៃម៉ាំងកនដាំ សដានឆ័យ នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...