នារីវ័យក្មេងម្នាក់​បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន រេ​ចង្កូត​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ ​បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ

0
874

ភ្នំពេញ ​៖ នារីវ័យក្មេងម្នាក់​បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន រេ​ចង្កូត​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ ​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ ចំណែក​​អ្នក​បើក​បរ​ បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ ​ហេតុការណ៍​​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២ ​និង​២០​នាទី​រំលង​អធ្រាត្រ​ ឈានចូល​ថ្ងៃ​ទី​១៣​កុម្ភៈ ​ស្ថិតនៅ​គល់ស្ពាន​ស្ទឹងមានជ័យ ​ផ្លូវ​២១៧ ​សង្កា​ត់​ស្ទឹងមានជ័យ​ទី​២​ ខណ្ឌ​មានជ័យ ​រាជ​ធានី​ភ្នំពេញ​។​

ស្ត្រី​រងគ្រោះក្នុងហេតុកាណ៍ការនេះត្រូវបានគេស្គាល់​ឈ្មោះថា​ហុង​ វ៉ាន​ដូ អាយុ​២៥​ឆ្នាំ ​មុខរបរ​អ្នក​ផ្សព្វផ្សាយ​លក់​ខុន​ដូ ​ស្នាក់នៅ​បុរី​ពិភព​ថ្មី​។​ សាក្សី​ បាន​ប្រាប់​សមត្ថកិច្ច​ថា​ នៅមុន​ម៉ោង​កើតហេតុ ​ជនរងគ្រោះ ​បាន​បើកបរ​រថយន្ត​ម៉ាក​ម៉ា​ស្តា​រ​ពណ៌ស ​ពាក់​ស្លា​ក​​លេខ​ភ្នំពេញ​២AQ ៦៦ ២៦​ បើកបរ​តែ​ម្នាក់​ឯង​ ដោយ​ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​។​លុះដល់​ចំណុច​កើត​ហេតុ ក៏​រេ​ចង្កូត​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ ​បង្ក​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ រីឯ​នារី​រងគ្រោះ​ បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ និង​បាន​ស្លាប់​ពេល​ដឹក​ដល់​មន្ទីរពេទ្យ។

សាក្សី​បញ្ជាក់ថា​ មូលហេតុ​ដែល​បង្ក​ឲ្យ​គ្រោះថ្នាក់​ គឺ​ដោយសារ​នារី​រងគ្រោះ​បើកបរ​លឿន​ណាស់​។​បន្ទាប់ពី​កើតហេតុ​ នគរបាល​ការិយាល័យ​ចរាចរណ៍​ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ​បាន​ស្ទូច​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ភ្លាមៗ​ផង​ដែរ​៕

 

Facebook Comments
Loading...