ឈុត សេរីវ៉ាន់ថង ដឹកដៃហ៊ីម សេរី ឡើងដណ្តើមប្រាក់លានជាមួយកីឡាករថៃ

0
182

ភ្នំពេញ ៖ កីឡាករជើងខ្លាំងកម្ពុជាស្រករក្រោយ២នាក់គឺឈុត សេរីវ៉ាន់ថង អ្នកប្រដាល់មកពីក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង ដឹកដៃកីឡាករហ៊ីម សេរី អ្នកប្រដាល់របស់ក្លិបតាព្រហ្មមានជ័យ ឡើងដណ្តើមប្រាក់លាននិងកីឡាករថៃប្រាបផៃរី ផ្យាណនយ៊ីម និងកីឡាករ យុគខេមរ៉ាត វីនឧប៊ុន នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី១៥ ខែកុម្ភៈ ឆ្នាំ២០០២នេះ។

កីឡាករជើងថ្មី ឈុត សេរីវ៉ាន់ថង ត្រូវជួបជាមួយកីឡាករថៃប្រាបផៃរី ផ្យាណនយ៊ីម ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីមិនធ្លាប់ជួបគ្នាទេកន្លងមក កីឡាករថៃដែលមកប្រកួតនៅស្រុកខ្មែរភាគច្រើនពួកគេពូកែខាងស្នៀតជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួលគូប្រកួតឲ្យដួលទាំងជំហរ ដែលកីឡាករកម្ពុជាមិនអាចធ្វើបានដូចគេនោះទេ។

កីឡាករឈុត សេរីវ៉ាន់ថង គេជាកីឡាករជើងថ្មីមែនតែគេចេះក្បាច់គ្រប់ស្នៀត ទាំងស្នៀតកណ្តាប់ដៃ កែង ជើងទាត់ និងជង្គង់ គេអាចប្រើបានទាំងអស់ ហើយខ្លាំងទៀតផង ជាមួយនិងមានកម្លាំងស៊ុហ្វខ្លាំងផងនោះ ការប្រកួតកន្លងមកបានធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកចុះចាញ់ជាបន្តបន្ទាប់។ ​រវាងកីឡាករទាំង២នាក់​នេះមិន​មានអ្នក​ណាហ៊ាន​ទស្ស​ទាយមុនថាកីឡាករមួយណាជាអ្នកឈ្នះនោះទេ ព្រោះកីឡាករកម្ពុជា ជាអ្នកប្រដាល់​ជើង​ថ្មីដែលទើបនិងឡើងកូដ ចំណែកកីឡាករថៃជាអ្នកប្រដាល់ជើងចាស់ តែអាចចាញ់កម្លាំងស៊ុហ្វ កីឡាករស្រករក្រោយ។ តែយ៉ាងណាកីឡាករម្ចាស់ផ្ទះអាចមានប្រៀបលើ កី​ឡាករភ្ញៀវជាក់ជាមិនខាន។ ចាំមើលរវាងកីឡាករជើងថ្មី ឈុត សេរីវ៉ាន់ថង និងកីឡាករថៃប្រាបផៃរី ផ្យាណនយ៊ីម នណាជាអ្នកឈ្នះទទួលបានប្រាក់លានបន្ថែម?។

ចំណែកកីឡាករហឹម សេរី ដែលន​ណា​ក៍ទទួល​ស្គាល់​ថា ជាកីឡាករជើងខ្លាំង​វ័យ​ក្មេង​១រូប ដែលបច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាង​ច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយ​កម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យកីឡាករ​ក្នុង​ស្រុក និងក្រៅស្រុកត្រូវ​បានចុះ​ចាញ់ជា​បន្តបន្ទាប់នោះ ត្រូវបានអ្នកវិភាគប្រដាល់អះអាងថា មានភាគរយឈ្នះច្រើនលើកីឡាករថៃ​យុគខេមរ៉ាត វីនឧប៊ុន។

ការអះអាងបែបនេះក៍ដោយសាហ៊ឹម សេរី មួយ​រយៈ​ពេល​ចុង​ក្រោយនេះ​ ​មានការ​រីក​ចំ​រើន​ជាង​មុនច្រើនទាំងស្នៀត​គុន​ទាំង​កម្លាំង​ស៊ុហ្វ ពោលគឺគេ​ហ្វឹកហាត់បាន​ជាប់លាប់ ​ធានា​បាន​ក្នុង​ការ​​ប្រកួត​ប្រាំ​ទឹក​ដោយ​គ្មាន​បញ្ហា។ ​ជាងនេះទៅទៀតនោះហ៊ឹម សេរី ជា​អ្នក​ប្រដាល់​ដែល​ឡើង​ប្រកួត​កម្រ​ចាញ់​គូរប្រកួតណាស់​ព្រោះរូបគេ ប្រកួត​មិន​ចេះ​លាក់កម្លាំង​និង​មាន​ស្នៀត​ពិសេស​ដើម្បី​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ថែម​ទៀត​ផង ហើយមាន​បទពិសោធ​ន៍​និង​​តិចនិក​​ក្នុង​ការ​ប្រកួត​ច្រើន ជាមួយកី​ឡា​ករ​ក្នុង​ស្រុក​និង​កីឡាករបរទេសថែមទៀត។ ចាំមើលហ៊ឹម សេរី អាច​យកឈ្នះលើកីឡាករថៃ​យុគខេមរ៉ាត វីនឧប៊ុន ទទួលបានប្រាក់លានដូចការអះអាងរបស់អ្នក​វិភាគកីឡាប្រ​ដា​ល់កម្ពុជាដែរឬយ៉ាងណា?៕

Facebook Comments
Loading...