កុមារីជនជាតិខ្មែរឥស្លាមម្នាក់ទៅចុះងូតទឹកទន្លេ បានលង់ទឹកស្លាប់សាច់ញាតិជួយមិនទាន់

0
733

ខេត្តកំំពង់ចាម ៖ កុមារីជនជាតិខ្មែរឥស្លាមម្នាក់ទៅចុះងូតទឹកទន្លេហើយក៏លង់ទឹកស្លាប់បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនឹងសមត្ថកិច្ចចុះមកពិនិត្យ កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២០ នៅចំណុចមាត់ទន្លេ ស្ថិតនៅភូមិនាងរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា សពឈ្មោះ ស៊ឹម ហាប់ស៊ី ភេទស្រី អាយុប្រហែល១២ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្នុងភូមិរការក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម (ជនជាតិខ្មែរឥស្លាម)។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាមលោកមេប៉ុស្តិ៍នគរបាលសំបរមាសបានចុះទៅដល់កន្លែងកើតហេតុហើយបានរាយការណ៍ទៅថ្នាក់លើនឹងបានសហការបង្កើតគណះកម្មការជាមួយលោកមេភូមិ លោកមេឃុំសមត្ថកិច្ចជំនាញផ្នែកកោសលវិច្ច័យរបស់អធិការរដ្ឋាននគរបាលក្រុងកំពង់ចាម ចុះទៅលើសាកសពក្មេងស្រីរងគ្រោះ។ ក្រោយពីសមត្ថកិច្ចជំនាញធ្វើការពិនិត្យលើសពកុមារីរងគ្រោះរួចបានសន្តដ្ឋានថាសពពិតជាស្លាប់ដោយសារលង់ទឹកដោយខ្លួនឯងពិតប្រាកដមែន៕

 

Facebook Comments
Loading...