ប្រធាន​ក្លឹប Bayern Munich ថាCristiano Ronaldo ចាស់ពេកមិនអាចលេងក្នុងក្លិបខ្លួនបាន

0
911

កីឡាបរទេស ៖ លោក Herbert Hainer ​ប្រធាន​ក្លឹប Bayern Munich ​បាន​បញ្ជាក់​ថា​លោក​មិន​ចង់​បាន Cristiano Ronaldo ​មក​រួម​ក្រុម​ឡើយ ព្រោះ​វ័យ​របស់​គេ​ច្រើន​ណាស់​ទៅ​ហើយ។

​     Bayern Munich ​កំពុង​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ល្អ​ម្នាក់​មក​រួម​ក្រុម​ទៀត ​ក្រោយ​ពី​ការ​ចាកចេញ​របស់ Arjen Robben ​និង​Franck Ribery ​ទៅ ​ក្រុម​មិន​ទាន់​អាច​រក​អ្នក​មក​ជំនួស​ឱ្យ​សក្ដិសម​បាន។ ​ក្នុង​នោះ​ដែរ ​មាន​មតិ​ជា​ច្រើន​លើក​ឡើង​ថា Ronaldo ​ដែល​បច្ចុប្បន្ន​កំពុង​លេង​នៅ Juventus ​គឺ​ជា​កីឡាករ​ល្អ​ម្នាក់ ​អាច​ត្រូវ​គ្នា​ជាមួយ​ក្រុម​យក្ស​អាល្លឺម៉ង់​បាន។​ជាមួយ​រឿង​នេះ ​បាន​ធ្វើ​ឱ្យ​លោក Herbert ​ដែល​ជា​ប្រធាន​ក្លឹប​បាន​ច្រាន​ចោល។ លោក​អះអាង​ថា Ronaldo ​​ពិត​ជា​កីឡាករ​កំពូល​ម្នាក់​នៅ​លើ​លោក​នេះ​មែន ប៉ុន្តែ​បើ​មើល​ទៅ​វ័យ​បច្ចុប្បន្ន​នេះ រូបគេ​មាន​អាយុ​៣៥​ឆ្នាំ​ទៅ​ហើយ។ ដូច្នេះ ​តាម​វ័យ​នេះ ​ហាក់​ដូចជា​ចាស់​ពេក សម្រាប់​ការ​លេង​ឱ្យ​ក្រុម Bayern Munich ​ទៅ​ហើយ៕

Facebook Comments
Loading...