លោក Jose Mourinho បានចេញមក​បញ្ជាក់ពីការវិលត្រឡប់របស់កីឡាករHarry Kane

0
883

កីឡាបរទេស ៖ កីឡាករខ្សែប្រយុត្តមុតស្រួចរបស់ក្រុម Spurs គឺHarry Kane ដែល​រង​របួស​ធ្ងន់ធ្ងរ​នៅ​ការ​ប្រកួត​ទល់ Southampton កាល​ពី​ខែ​មករា កន្លងមក ពេល​នេះ​ត្រូវ​បាន​អ្នកចាត់ការ​លោក Jose Mourinho បានចេញមក​បញ្ជាក់​ច្បាស់​ជុំវិញ​ពេលវេលា​ដែល​រូប​គេ​អាចវិល​ត្រលប់​មក​កាន់​ទីលាន​វិញ​ហើយ។

បើ​តាម​ការ​បញ្ជាក់​ដោយ​ផ្ទាល់​របស់​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​សង្កត់​ធ្ងន់​ថា​យ៉ាង​ហោច​ណាស់​គឺ​ខែ​ឧសភា ទើប​កីឡាករ​អង់គ្លេស​រូប​នេះ​អាច​វិល​មក​វិញ​បាន ពោល​គឺ​ប្រកួត​ទល់ Leicester ដែល​ជា​ប្រកួត​ជុំ​ទី៣៧ នឹង​មាន​វត្តមានKane មកជួយក្រុមវិញបានហើយ។

ជា​រួម​មាន​ន័យ​ថា Kane អាច​លេង​តែ២ ប្រកួត​ទៀត​ប៉ុណ្ណោះ​សម្រាប់ Spurs នា​រដូវ​កាល​ ២០១៩/២០ ដោយ​ប៉ះ Leicester City និង​ជុំ​ទី៣៨ ប៉ះ Crystal Pal​ace នា​ថ្ងៃ​ទី១៧ ខែឧសភា ឆ្នាំ២០២០។ គួររំឭក​ថា​បច្ចុប្បន្ន Spurs ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី៥ ក្នុង​តារាង​មាន៣៧ ពិន្ទុ​ត្រូវ​ការ៤ ពិន្ទុ​ទៀត​ដើម្បី​តាម​ស្មើChelsea៕

Facebook Comments
Loading...