កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦.៦លាននាក់ ក្នុងឆ្នាំ២០១៩ កើនឡើង៦.៦ភាគរយបើធៀបនឹងឆ្នាំ២០១៨

6
361

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា ក្នុងឆ្នាំ២០១៩ មានចំនួនសរុប៦,៦១០,៥៩២នាក់ ដែលកើនឡើង៦.៦% បើធៀបនឹងឆ្នាំ២០១៨។

លោកបន្តថា ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកជួបបញ្ហាប្រឈមមួយចំនួនក្តី ក៏កម្ពុជានៅការរក្សាបានកំណើនភ្ញៀវទេសចរ ដោយសារតែមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អ ធានាបាននូវសុខសុវត្ថិភាពជូនភ្ញៀវទេសចរ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា។
លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្នាំ២០១៩ កម្ពុជាទទួលបានទេស​ចរអន្តរជាតិ ៦.៦១លាននាក់ ក្នុងកំណើន ៦.៦% ប្រៀប២០១៨ និងមានទេសចរកម្ពុជាធ្វើដំណើរចេញក្រៅប្រទេស ចំនួន២.០១លាននាក់ ក្នុងកំណើន២.០១% បើប្រៀបធៀប២០១៨»។
ចំនួនទេសចរអន្ដរជាតិផ្ទៃក្នុងទៅទស្សនាតំបន់អាទិភាព (ឆ្នាំ២០១៩ ធៀបនឹងឆ្នាំ២០១៨)
តំបន់ភ្នំពេញ ទទួលបានទេសចរអន្ដរជាតិ ចំនួន៤,៤០៤,៨៩៥នាក់ ស្មើនឹង៥៥.៨ភាគរយ នៃចំនួនសរុបកើនឡើង ២២ភាគរយធៀបនឹងឆ្នាំ២០១៨ *សៀមរាបអង្គរ ទទួលបានទេសចរអន្ដរជាតិ ចំនួន២,២០៥,៦៩៧នាក់ ស្មើនឹង២៧.៩ភាគរយ នៃចំនួនសរុបថយចុះ១៤.៩ភាគរយ ធៀបនឹងឆ្នាំ២០១៨* តំបន់ឆ្នេរសមុទ្រ ទទួលបានទេសចរអន្ដរជាតិ ចំនួន១,២០៤,៣៧៤នាក់ ស្មើនឹង១៥.៣ភាគរយ នៃចំនួនសរុបកើនឡើង ៣៧.៣ភាគរយ ធៀបនឹងឆ្នាំ២០១៨* តំបន់អេកូទេសចរណ៍ភូមិភាគឥសាន្ដ ទទួលបានទេសចរអន្ដរជាតិ ចំនួន៨១,៥៨៨នាក់ ស្មើនឹង១ភាគរយនៃចំនួនសរុបកើនឡើង ៨.៦ភាគរយ ធៀបនឹងឆ្នាំ២០១៨* តំបន់ប្រាសាទព្រះវិហារ ទទួលបានទេសចរអន្ដរជាតិ ចំនួន៥៤,៦០៦នាក់ ថយចុះ ៣.៥ភាគរយ ធៀបនឹងឆ្នាំ២០១៨ នៅឆ្នាំ២០១៩កន្លងទៅនេះ ទេសចរបរទេសសក្តានុពល ដែលបានមកដល់កម្ពុជារួមមាន៖១៖ ចិន ២,៣៦១,៨៤៩នាក់ កើនឡើង១៦.៧% ២៖ វៀតណាម ៩០៨,៨០៣នាក់ កើនឡើង១៣.៦%
៣៖ ថៃ ៤៦៦,៤៩៣នាក់ កើនឡើង២២% ៤៖ ឡាវ ៣៦៣,៩៥១នាក់ ថយចុះ ១៤.៦% ៥៖ កូរ៉េ ២៥៤,៨៧៤នាក់ ថយចុះ ១៥.៥% ៦៖ អាមេរិក ២៤៨,៨៦៣នាក់ ថយចុះ ០.៨% ៧៖ ជប៉ុន ២០៧,៦៣៦នាក់ ថយចុះ ១.៣% ៨៖ ម៉ាឡេស៊ី ២០៣,០០៨នាក់ កើនឡើង០.៩% ៩៖ បារាំង ១៦៤,១១៧នាក់ ថយចុះ ៣.៩%
១០៖ អង់គ្លេស ១៦៣,១៧៧នាក់ កើនឡើង០.៥%។
លោក ថោង ខុន បញ្ជាក់ទៀថា ចំពោះទេសចរក្នុងស្រុកឆ្នាំ២០១៩ មានចំនួនប្រមាណ១១.៥លាននាក់កើន២.១% ប្រៀបធៀបនឹង២០១៨ ។ ដោយឡែកភ្ញៀវទេសចរកម្ពុជា ចេញទៅទេសចរនៅក្រៅប្រទេស មានចំនួន ២,០៣៨,២៨៤នាក់ កើនឡើង ២.១%៕

Facebook Comments
Loading...

6 COMMENTS

  1. generic albuterol inhaler

    កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦.៦លាននាក់ ក្នុងឆ្នាំ២០១៩ កើនឡើង៦.៦ភាគរយបើធៀបនឹងឆ្នាំ២០១៨ | CSN NEWS

  2. doctor7online.com

    កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦.៦លាននាក់ ក្នុងឆ្នាំ២០១៩ កើនឡើង៦.៦ភាគរយបើធៀបនឹងឆ្នាំ២០១៨ | CSN NEWS

  3. generic viagra sales

    កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦.៦លាននាក់ ក្នុងឆ្នាំ២០១៩ កើនឡើង៦.៦ភាគរយបើធៀបនឹងឆ្នាំ២០១៨ | CSN NEWS

  4. generic cialis

    កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦.៦លាននាក់ ក្នុងឆ្នាំ២០១៩ កើនឡើង៦.៦ភាគរយបើធៀបនឹងឆ្នាំ២០១៨ | CSN NEWS

  5. ciprofloxacin 500 mg buy online

    កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦.៦លាននាក់ ក្នុងឆ្នាំ២០១៩ កើនឡើង៦.៦ភាគរយបើធៀបនឹងឆ្នាំ២០១៨ | CSN NEWS

  6. viagra samples

    កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦.៦លាននាក់ ក្នុងឆ្នាំ២០១៩ កើនឡើង៦.៦ភាគរយបើធៀបនឹងឆ្នាំ២០១៨ | CSN NEWS

Comments are closed.