ក្រុមហ៊ុនទឹកស្អាតព្រៃគុហ៍ខនស្ត្រាក់សិន មិនមានទឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់

0
796

ភ្នំពេញ ៖ កិច្ចប្រជុំសាមញ្ញលើកទី០៨របស់ក្រុមប្រឹក្សាព្រែកព្នៅ អាណត្តិទី៣ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ ផ្តោតសំខាន់អំពីបញ្ហាទឹកក្រុមហ៊ុនទឹកស្អាតព្រៃគុហ៍ខនស្ត្រាក់សិន មានតម្លៃថ្លៃ ពេលខ្លះបញ្ចេញទឹកមកអោយប្រជាពលរដ្ឋប្រើប្រាស់មិនស្អាត ហើយប្រើប្រាស់មិនគ្រប់គ្រាន់ទៀត ដោយពេលខ្លះចេញពេលខ្លះអត់ចេញ នៅក្នុងសង្កាត់៣របស់ខណ្ឌព្រែកព្នៅ។

លោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានលើកឡើងថា ជារៀងរាល់ខែក្នុងបញ្ហាប្រឈម ឃើញបញ្ហាតាមបណ្តាសង្កាត់របស់ខណ្ឌព្រែកព្នៅ ប្រជាពលរដ្ឋប្រើប្រាស់មិនស្អាត តម្លៃថ្លៃ ហើយប្រើប្រាស់មិនគ្រប់គ្រាន់ ដោយបច្ចប្បន្នទឹកស្អាតក្រុមហ៊ុនទឹកស្អាតព្រៃគុហ៍ខនស្ត្រាក់សិន ដាក់ទុយយោទៅដល់ផ្ទះប្រជាពលរដ្ឋហើយ ហើយបន្ថែមទាំងម៉ូទ័បូមបញ្ជូនមួយទៀតក៍នៅតែមិនមានទឹកសម្រាប់ប្រើប្រាស់គ្រាប់គ្រាន់ដដែល។

ឆ្លើយតបនិងបញ្ហានេះលោកជា ខេមា អភិបាលរងខណ្ឌ និងជាតំណាងលោកសុខ សម្ប​ត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅបានលើកឡើងថា លោកសុំការយោគយល់ចំពោះបញ្ហាទឹកមិនស្អាត ប្រើប្រាស់មិនបានគ្រប់គ្រាន់ ដោយយើងមិនអាចបញ្ឈប់ក្រុមហ៊ុនទឹកស្អាតព្រៃគុហ៍ខនស្ត្រាក់សិន បានភ្លាមៗនោះទេ បើយើងបញ្ឈប់ហើយទុយោទឹករបស់រដ្ឋមិនទាន់ចូលមកដល់នោះ តើប្រជាពលរដ្ឋបានទឹកមកពីណាប្រើប្រាស់ ម្យាងទៀតខាងក្រសួងបានបន្តកុងត្រាឲ្យក្រុមហ៊ុននេះបន្ថែមទៀតហើយដោយមិនទាន់ដឹងពីរយៈពេលប៉ុន្មាននោះទេ តែយ៉ាងណារដ្ឋបាលខណ្ឌបានធ្វើការនែនាំឲ្យក្រុមហ៊ុនបង្កើនការផ្គុតផ្គង់បន្ថែមទៀត ដើម្បីតបតាមតម្រូការរបស់ប្រជាពលរដ្ឋ។

លោកបន្តថា ចំពោះបញ្ហាអនាម័យ និងតម្លៃថ្លៃនោះ រដ្ឋបាលខណ្ឌនិងជួបពិភាក្សាជាមួយក្រុមហ៊ុនបន្តទៀត ដើម្បីរកដំណោះស្រាយឲ្យបានល្អទាំងអស់គ្នា។ ជាមួយគ្នានោះផងដែរលោកជា ខេមា បានផ្តាំផ្ញើរតាមរយៈលោកចៅសង្កាត់ទាំង៥ត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ការពារជាសជាងព្យាបាល ត្រូវពាក់ម៉ាសគ្រប់ពេលដែលចូលក្នុងហ្វូងមនុស្សច្រើន ដើម្បីការពារពីជម្ងឺកូរ៉ូណា ដែលពិភបលោកកំពុងមានការព្រួយបារម្មណ៍ជាខ្លាំងនោះនាពេលបច្ចប្បន្ននេះ។

ជាចុងក្រោយលោកជា ខេមា បានលើកទិសដៅ និងវិធានការ ដល់អង្គ​ប្រជុំ ត្រូវ​ខិត​ខំ យកចិត្តទុកដាក់ រួមគិត រួមពិនិត្ត រូមធ្វើឲ្យល្អលើគ្រប់​វិស័​យក្នុងខណ្ឌរបស់យើង​ដើម្បីអនុ​វត្ត​តាម​​គោលនយោបាយ​ចតុកោណ​ដំ​ណា​ក់​កាល​ទី​២ និង​ទី​៣​របស់​រាជ​រដ្ឋាភិបា​ល ក្រោម​ការ​ដឹក​នាំ​របស់​សម្ដេច​តេ​ជោ​ ហ៊ុនសែន នា​យ​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​ដែលសព្វ​ថ្ងៃ​នេះ ​បាន​នឹង​កំពុង​ដឹកនាំ​នា​វា​​កម្ពុ​ជា​​លើ​មាគ៌ា​អភិវឌ្ឍន៍​រីក​ ចំរើន​លើ​គ្រប់​វិស័យនោះ៕

Facebook Comments
Loading...