ប្រទេសថៃ បានទទួលស្គាល់ការឆ្លងវីរុសកូរ៉ូណាថ្មី៦ករណី បន្ថែមទៀតនាថ្ងៃទី២៨មករានេះ

3
507

បាងកក ៖ បើតាមលោក Tanarak Plipat ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារទី២៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃអង្គារនេះ បានទទួលស្គាល់ការឆ្លងវីរុសកូរ៉ូណាថ្មី៦ករណី បន្ថែមទៀត នៅក្នុងចំណោមភ្ញៀវទេសចរណ៍ ដែលមកពី ប្រទេសចិន ហើយនេះបានធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់១៤នាក់។

លោក Tanarak Plipat ដែលជាអគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃ បានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៦នាក់ខាងលើ មានអាយុចន្លោះពី៦ ដល់៧០ឆ្នាំ សុទ្ធសឹងជាសមាជិកគ្រួសារតែមួយមកពីខេត្ត Hubei ខណៈមនុស្សម្នាក់ផ្សេងទៀតមកពីខេត្ត Chongqing។ មិនតែប៉ុណ្ណោះ បើតាមលោក Tanarak អាជា្ញធរថៃ ក៏នឹងបង្កើនការត្រួតពិនិត្យលើអ្នកដំណើរទាំងអស់មកពីប្រទេសចិន ផងដែរ។

គួរជម្រាបថា ចំនួនមនុស្សស្លាប់ដោយវីរុសកូរ៉ូណាថ្មី នៅក្នុងប្រទេសចិន បានកើនដល់១០៦នាក់ហើយ និង៤៥១៥នាក់ទៀតបានឆ្លង ខណៈប្រទេសចំនួន១៥ ក៏បានរាយការណ៍ពីករណីផ្ទុះឡើងនៃវីរុសនេះដែរ។ ខាងក្រោមនេះ គឺជាតួលេខសរុបនៃអ្នកឆ្លង និងបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណានៅចិន ព្រមទាំងចំនួនអ្នកឆ្លងវីរុសនេះនៅទូទាំងពិភពលោក ១៖ ប្រទេសចិនឆ្លង៤៥១៥នាក់ ក្នុងនោះស្លាប់១០៦នាក់ ២ថៃ១៤ករ​ណី ៣៖ អូស្ត្រាលី០៥ករណី ៤៖ សិង្ហបុរី០៥ករណី ៥សហរដ្ឋអាមេរិក០៥ករណី ៦ជប៉ុន០៤ករណី ៧ម៉ាឡេស៊ី០៤ករណី ៨កូរ៉េខាងត្បូង០៤ករណី ៩បារាំង០៣ករណី ១០កាណាដា០២ករណី ១១វៀតណាម០២ករណី ១២កម្ពុជា០១ករណី ១៣អាល្លឺម៉ង់០១ករណី១៤នេប៉ាល់០១ករណី ១៥ស្រីលង្កា០១ករណី៕

 

Facebook Comments
Loading...

3 COMMENTS

  1. doctor7online.com

    ប្រទេសថៃ បានទទួលស្គាល់ការឆ្លងវីរុសកូរ៉ូណាថ្មី៦ករណី បន្ថែមទៀតនាថ្ងៃទី២៨មករានេះ | CSN NEWS

  2. ciprofloxacin 500mg antibiotics pill

    ប្រទេសថៃ បានទទួលស្គាល់ការឆ្លងវីរុសកូរ៉ូណាថ្មី៦ករណី បន្ថែមទៀតនាថ្ងៃទី២៨មករានេះ | CSN NEWS

  3. single viagra pills for sale

    ប្រទេសថៃ បានទទួលស្គាល់ការឆ្លងវីរុសកូរ៉ូណាថ្មី៦ករណី បន្ថែមទៀតនាថ្ងៃទី២៨មករានេះ | CSN NEWS

Comments are closed.