ក្លឹប Manch​es​ter United បាន​នឹង​កំពុង​ចូល​ខ្លួន​ប្រជែង​ចង់​បាន​ខ្សែ​ប្រយុទ្ធ Lautaro Marti​nez មករួមក្រុម

0
785

កីឡាបរទេស ៖ បន្ទាប់​ពី​មើល​ឃើញ​នៅ​កង្វះ​ខាត​ជួរ​មុខ​របស់​ខ្លួន ក្រោយ​ពេល Romelu Lukaku ចាកចេញ​ទៅ​នា​រដូវ​ក្តៅ ​ក្លឹប Manch​es​ter United បាន​នឹង​កំពុង​ចូល​ខ្លួន​ប្រជែង​ចង់​បាន​ខ្សែ​ប្រយុទ្ធ Lautaro Marti​nez មករួមក្រុមនេះបើតាម​សារព័ត៌មាន TheSun ចុះ​ផ្សាយ​។

Martinez ជា​កីឡាករ​ដ៏​សំខាន់​មួយ​រូប​របស់ Inter Milan ហើយ​សូម្បី​តែ​ក្លឹប Barcelona និង Man City ក៏​សម្លឹង​ចង់​បាន​រូប​គេ​ដូច​គ្នា។ City មើល​ឃើញ​ថា​ Gabriel Jesus ​មាន​វ័យ​កាន់​តែ​ចំណាស់ មិន​ខុស​ពី​ Barcelona បារម្ភ​ខ្លាច Luis Suarez ត្រូវ​ចាកចេញ​ដោយ​សារ​កត្តា​អាយុ​ក្នុង​ពេល​ឆាប់ៗ​នេះ ទើប​ព្យា​យាម​ចង់​ទាញ​យក​មិត្ត​រួម​ជម្រើស​ជាតិ​អាហ្សង់ទីន​របស់ Messi មក​ចូលរួម​ឲ្យ​បាន​ឆាប់ៗ។

យើង​នឹង​រង់ចាំ​មើល​ទាំង​អស់​គ្នាតើ Man Utd អាច​ប្រជែង​យក​ឈ្នះCity ឬ Barca នាំ​យក​ Martinez មក Old Trafford ឬ​យ៉ាង​ណា?។បញ្ជាក់​ថា Martinez រក​បាន១០គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប១៩លើក។ នៅ UEFA Champions League ៦ប្រកួត​រក​បាន៥គ្រាប់​​ផង​ដែរ៕

 

Facebook Comments
Loading...