ស្ថានីយទូរទស្សន៍លេខ៥ធ្វើពិធីក្រុងពាលីថតរឿងភាគខ្មែរថ្មីចំនួនពីររឿងទន្ទឹមនឹងគ្នាសម្រាប់ដើមឆ្នាំំ២០២០នេះ

0
1171

ភ្នំពេញ ៖ ស្ថានីយទូរទស្សន៍លេខ៥បានធ្វើពិធីក្រុងពាលីត្រៀមចេញថតរឿងភាគខ្មែរថ្មីចំនួនពីររឿងទន្ទឹមនឹងគ្នា ដោយមានរឿង “មរតកកម្ម” និង “ទាសករលុយ”។ តួឯកប្រុសស្រីនៃខ្សែភាពយន្តភាគរឿង “មរតកកម្ម” មានលោក ណាខុន និងកញ្ញា រចនា រ៉ាវ៉ាដី ចំណែកលោក ជា លាងឈែ កញ្ញា ណាក់ ស្រីណា និងលោក បញ្ញា សិទ្ធិ គឺជាតួឯកក្នុងរឿង “ទាសករលុយ”កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។

លោក ស៊ុផាឆៃ វីរៈភុជុង អគ្គនាយកស្ថានីយទូរទស្សន៍លេខ៥ បានថ្លែងក្នុងពិធីឱ្យដឹងថា ដើម្បីលើកស្ទួយវិស័យសិល្បៈភាពយន្តកម្ពុជា និង បន្តរក្សាគោលការណ៍រាជរដ្ឋាភិបាល ទុកម៉ោង “មាស” ចាក់ភាពយន្តខ្មែរនោះ ទូរទស្សន៍លេខ៥ បន្តគោលដៅគាំំទ្រភាពយន្តទៅមុខទៀត ដោយដើមឆ្នាំ២០២០នេះ បញ្ចេញក្រុមការងារថត ធ្វើរឿងភាគចំនួនពីររឿង។ បន្តគាំទ្រដល់សិល្បករខ្មែរយើង ក្នុងកិច្ចការងារនៃភាពយន្តខ្មែរឱ្យមានជានិរន្តភាពទៅមុខ។ ដូច្នេះលោកសូមមហាជនទាំងដែលគាំទ្រស្ថានីយទូរទស្សន៍លេខ៥ បន្តគាំទ្រនិងតាមដានជាប់រហូត ព្រោះទូរទស្សន៍នេះ បំរើទស្សនីយភាពប្លែកនិងល្អជូនប្រជាជនខ្មែរមិនខកបំណង។

លោកអគ្គនាយកដែលដឹកនាំស្ថានីយទូរទស្សន៍លេខ៥ ជាង២០មកឆ្នាំហើយនោះ បាននិយាយថា លោកក៏សំណូមពរដល់សិល្បករសិល្បការិនី ធ្វើយ៉ាងណាខំប្រឹងលេងឱ្យកម្រិតនៃសាច់រឿងនេះ ឱ្យល្អ ហើយលោកក៏អគុណដល់តារាខ្មែរទាំងយើងដែលបានសហការជាមួយទូរទស្សន៍លេខ៥តាំងដើមរហូតដល់ពេលនេះ។

សូមបញ្ជាក់ថា ភាពយន្តរឿង “មរតកកម្ម” នឹងត្រូវសម្តែងតួអង្គឯកដោយ លោកណាខុន កញ្ញាប៉ុប រចនា ជាតួឯក ក្នុងនោះក៏ឃើញ មានលោកមឿន ឯកសុធារិទ្ឋផងដែរ។ ចំពោះភាពយន្តទី២ មានចំណងជើងថា “ទាសករលុយ” សម្តែងដោយ លោកបញ្ញា សិដ្ឋិ លោក ជា លៀងឈេ កញ្ញា ណាក់ ស្រីណា លោកចន កញ្ញាស៊ីស៊ី អ្នកនាងប៉េង ប៉ោង កញ្ញាវ៉ាន់លីលី ញឹមចាន់ថនជាដើម។

ស្ថានីយ៍ទូរទស្សន៏ប៉ុស្តី៍លេខ៥ បានអោយដឹងថា នេះជាស្នាដៃប្រមាណជាង២០រឿងមកហើយដែល ស្ថានីយ៍យើងរៀបចំកសាងភាពយន្តនេះឡើង។ ដើមឆ្នាំ២០២០នេះ ទូរទ​ស្សន៍ ក្រងពលីរឿង២តែម្តងដើម្បីអោយប្លែកខណៈក្រុមការងារផលិត និងឧបករណ៍មានគ្រប់គ្រាន់។ តាមផែនការណ៍របស់ទូរទស្សន៍លេខ៤ ក្នុងមួយឆ្នាំក្រុមការងារនឹងធ្វើការផលិតរឿងភាគខ្មែរយ៉ាងតិច៦រឿង៕

Facebook Comments
Loading...