បុណ្យផ្ការស្មីសាមគី្គ និងមាឃបូជា ដើម្បីប្រមូលបច្ច័យ ឱ្យថ្លៃពិដាន និងការ៉ូឈើ ក្នុងវត្តអង្គសិរី

0
1887

កណ្តាល ៖ គណៈកម្មការ លោកអាចារ្យ និងពុទ្ធបរិទ័ស ចំណុះជើង វត្តអង្គសិរី ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានរៀបចំធ្វើបុណ្យផ្ការស្មីសាមគី្គ និងមាឃបូជា ដើម្បីប្រមូលបច្ច័យ យកមកកសាងកុដិ ឱ្យថ្លៃពិដាន និងការ៉ូ ពិដានឈើ អស់ចំនួន៤៥០ម៉ែត្រការេ ក្នុងមួយ ការេ៤៥ដុល្លារ ស្មើ ២០.២៥០ដុល្លារ ការ៉ូអស់ចំនួន៤៥០ម៉ែត្រការេ ក្នុងមួយការេ ២០ដុល្លារស្មើ ៩.០០០ដុល្លារ។

សមិទ្ធិផលជាច្រើន ក្នុងវត្តអង្គសិរី ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លេចរូបរាងជាបន្តបន្ទាប់ ហើយថ្មីៗនេះ ក៏មានសមិទិ្ធផលមហាកុដិ ដែលកំពុងតែសា​ងសង់ ផងដែរ។ប៉ុន្តែដោយសារសំណង់កំពុងស្ថិតក្នុងការសាងសង់ និងខ្វះខាត ឱ្យថ្លៃពិដាន និងការ៉ូ ពិដានឈើ។អាស្រ័យដូចបានជំរាបជូនខាងលើនេះ សូមអញ្ជើញពុទ្ធបរិស័ទ សប្បុរសជនក្ដី ជិតឆ្ងាយទាំងអស់ មេត្តាចូលរួមចាប់មគ្គផល តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។

កម្មវិធីបុណ្យថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០៣:០០នាទីរសៀល ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយនៅ វត្តអង្គសិរី។ ដើម្បីរៀបចំពិធីដង្ហែ មាឃបូជា ប្រទក្សិណព្រះអង្គធំ រួចធ្វើបទនមស្ការ ព្រះរតនត្រ័យជា សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា។ ដល់ម៉ោង០៧:០០នាទីយប់ ពិធីបូជាប្រទីប និងពុទ្ធាភិសេកលុះព្រឹកឡើង ថ្ងៃអាទិត្យ០១រោច ត្រូវនឹងថ្ងៃទី០៩ ខែឆ្នាំដដែលវេលាម៉ោង០៧:00នាទីព្រឹក ប្រគេនយាគូដល់ព្រះសង្ឃដល់ម៉ោង១០:០០នាទី ជួបជុំពុទ្ធបរិស័ទ ជិតឆ្ងាយ ធ្វើបទនមស្ការសមាទានសីលវេរផ្កាប្រាក់រស្មីសាមគ្គី និងវេរភត្តាហារ ប្រគេនដល់ព្រះសង្ឃៗធ្វើភត្តានុមោទនាពហូទេវាដារឆ្លងជាកិច្ចបង្ហើយបុណ្យ។ ប្រសិនបើញាតិញោម ពុទ្ធបរិស័ទ មានសទ្ធា ក្នុងការភ្ជាប់និស្ស័យក្នុងវស័យពុទ្ធសានា សូមទំនាក់ទំនងទូរស័ព្ទ:០៨៩ ៩៣៥ ៥៥៥ / ០៨១ ៩៣៥ ៥៥៥ / ០៦០ ៩៣៥ ៥៥៥៕

Facebook Comments
Loading...