ព្រំ សំណាង ដឹកដៃថា សារុន ឡើងជួបកីឡាករស្វីស និងកីឡាករថៃ

0
260

ភ្នំពេញ ៖ កីឡាករជើងខ្លាំងទម្ងន់ធ្ងន់របស់កម្ពុជា ព្រំ សំណាង អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ដែលជា​ជើងខ្លាំងរបស់កម្ពុជា១រូប ត្រូវគេផ្គូរផ្គង់​ឲ្យ​ជួប​កីឡាករស្វីសឈ្មោះStojanov Gligor ខណៈកីឡាករថា សារុន អ្នកប្រដាល់របស់ក្លិបពុទ្ធសេរីវង្សពោសែនជ័យកីឡា ជួបប្រកួតជាមួយ​កីឡា​ករ​ថៃយ៉តបាន់ភុត ប៉.យុទ្ធភូមិ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី០៥ ខែមករា ឆ្នាំ២០២០នេះ។

កីឡាករព្រំ សំណាង ជួបជាមួយកីឡាករស្វីស Stojanov Gligor ក្នុងប្រភេទទម្ងន់ធ្ងន់គឺ​៧៥​គី​ឡូ​ក្រាម រវាងអ្នកទាំងពីរមិនទាន់មានប្រភពណាបញ្ជាក់ថាពួកគេធ្លាប់ជួបគ្នាទេកន្លងមក ហើយ​មិនទាន់ដឹងថាកីឡាករស្វីសម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុនណានោះដែរ តែកីឡាករដែលហ្វឹកហាត់នៅប្រទេសថៃពួក​គេខ្លាំង​ខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

ចំណែកកីឡាករព្រំ សំណាង គេជាកីឡាករដែលមាន​ស្នៀត​ប្រយុត្តិល្អ គឺពេលវាយសំណាងគ្រាន់តែលើកជើងធាក់ ក៏គូប្រកួតពិបាកទប់ដែរពិសេសស្នៀត​ដាល់ត្រង់ៗ និងស្នៀតកែងវាយទៅលើ គូប្រកួតដែលប្រកបដោយគ្រោះថ្នាក់បំផុត។ ការ​ប្រ​កួតកន្លងមកបើទោះបីព្រំ សំណាង ការដាល់​របស់គេមិន​អស្ចារ្យ​ក៏ពិតមែន ប៉ុន្តែ សំ​ណាង​មាន​កាយសម្បទាល្អ ខ្ពស់ ដៃជើងវែង ដែល​ជា​ការអំ​ណោ​យ​ផលដល់ការប្រកួតណាស់។ ចាំមើលរវាងកីឡាករព្រំ សំណាង និងកីឡាករស្វីស Stojanov Gligorនរណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករកម្ពុជាថា សារុន ត្រូវជួបជាមួយកីឡាករ​ថៃយ៉តបាន់ភុត ប៉.យុទ្ធភូមិ ក្នុងប្រ​ភេទ​ទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរក៍មិនធ្លាប់ជួបគ្នាដែរពីមុនមក ហើ​យ​មិនទាន់ដឹងថាកីឡាករថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ តែកីឡាករថៃភាគច្រើនពួកគេខ្លាំងខាងជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល ហើយមានកម្លាំងខ្លាំងទៀតផង។

ក្នុងការជួបគ្នារវាងកីឡាករទាំងពីរនាក់នេះមិនមាននរណាអាចទស្សទាយមុនថា កីឡាករកម្ពុជា ជាអ្នកឈ្នះឬកីឡាករថៃនោះទេ ព្រោះពួកគេជួបគ្នាលើកដំបូង ហើយណាមួយកីឡាករថា សារុន វិជ្ជាគុនរបស់គេនៅមានកម្រិត បើជួបកីឡាករណាដែលមានវិជ្ជាគុនខ្លាំងគេក៍ខ្លាំងទៅតាមនោះដែរ តែបើជួបអ្នកខ្សោយគេក៍ខ្សោយទៅតាមនោះដែរ តែយ៉ាងណាថា សារុន គេមានកម្លាំងស៊ុហ្វខ្លាំងអាចតតាំងជាមួយគូប្រកួតបាន៥ទឹកមិនលំបាកឡើយ។ ចាំមើលរវាងកីឡាករថា សារុន និងកីឡាករ​ថៃយ៉តបាន់ភុត ប៉.យុទ្ធភូមិ នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...