ប៉ូលិសខណ្ឌព្រែកព្នៅ ឃាត់ខ្លួនជនជាតិវៀតណាមចំនួន០២នាក់ ក្នុងករណីរក្សាដោយខុសច្បាប់នូវសារធាតុញៀន

0
699

ភ្នំពេញ ៖ ជនសង្ស័យជាជនជាតិវៀតណាមចំនួន០២នាក់ ត្រូវបានកម្លាំងគណះបញ្ជាការឯកភាពសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ឃាត់ខ្លួនក្នុងករណី (រក្សាដោយខុសច្បាប់នូវសារធាតុញៀន) កាលពីវេលាម៉ោងប្រមាណជា២២ និង០០ នាទី ត្រូវនិងថ្ងៃទ០២ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យ១.ឈ្មោះ ង្វៀង ឃុំាថាន់ ភេទប្រុស អាយុ១១ ឆ្នាំ ជនជាតិវឿតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះបែ ផ្លូវលំ ភូមិស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។២.ឈ្មោះ ង្វរ វាំងហ្គីន ភេទប្រុស អាយុ១១ ឆ្នាំ ជនជាតិវឿតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះបែ ផ្លូវលំ ភូមិស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។សម្ភារះចាប់យក១.កញ្ឆាចំនួន០៨ដើម២.ទូរស័ព្ទម៉ាកOPPO ពណ៏ក្រហមចំនួន០១គ្រឿង។៣.ម៉ូតូម៉ាកហុងដាសង់ប៉ិចសេ១១០ ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BP ៣៣ ២៨ ចំនួនមួយគ្រឿង។

ប៉ូលិសបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងគណះបញ្ជាការឯកភាពសហការណ៍ ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានដាក់គោលដៅ ព្រួតពិនិត្យ អាវុធជាតិផ្ទុះ និងគ្រឿងញៀន នៅចំណុចខាងលើ។ លុះដល់ម៉ោងខាងលើ ក៍ប្រទះឃើញជនសង្ស័យជិះម៉ួតូម៉ាក់ខាងលើ ក៍ធ្វើការឆេកឆេររកឃើញ (កញ្ឆាចំនួន០៨ដើម) បន្ទាប់មកកម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនមកកាន់អធិដ្ឋាននគរបាលខណ្ឌព្រែកព្នៅចាត់ការតាមនីតិវិធី៕

Facebook Comments
Loading...