ប៉ូលិសខណ្ឌព្រែកព្នៅ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

0
727

ភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងគណះបញ្ជាការឯកភាពសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ឃាត់ខ្លួនក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោងប្រមាណជា២២ និង៣០នាទី ត្រូវនិងថ្ងៃទ០២ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យ១.ឈ្មោះ សឿង វឿន ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឭ ខេត្តកណ្ដាល។២.ឈ្មោះ រឿង គិត ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិសំបូរ ឃុំសំបូរ ស្រុកបាឆាយ ខេត្តកំពង់ចាម។សម្ភារះចាប់យក១.ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។២.ទូរសព័្ទចំនួន ០២គ្រឿង។៣.ម៉ូតូម៉ាកហុងដាសេ១០០ ពណ៏ក្រហម ស្លាកលេខគ្មានស្លាកលេខ ចំនួន០១ គ្រឿង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងគណះបញ្ជាការឯកភាពសហការណ៍ ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានដាក់គោលដៅ ព្រួតពិនិត្យ អាវុធជាតិផ្ទុះ និងគ្រឿងញៀន នៅចំណុចខាងលើ។ លុះដល់ម៉ោងខាងលើ ក៍ប្រទះឃើញជនសង្ស័យជិះម៉ួតូម៉ាក់ខាងលើ ក៍ធ្វើការឆេកឆេររកឃើញ (ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន) បន្ទាប់មកកម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូន មកកាន់អធិដ្ឋាននគរបាលខណ្ឌព្រែកព្នៅចាត់ការតាមនីតិវិធី៕

Facebook Comments
Loading...