ភូមិ៣ក្នុងសង្កាត់ពញ្ញាពន់ ខ្វះទឹកស្អាត់ប្រើប្រាស់

0
408

ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន៣ភូមិក្នុងសង្កាត់ពញ្ញាពន់ ខ្វះទឹកស្អាត់ប្រើប្រាស់គ្រប់គ្រាន់ ដោយបច្ចប្បន្នទឹកស្អាតក្រុមហ៊ុនទឹកស្អាតព្រៃគុហ៍ខនស្ត្រាក់សិន ដាក់ទុយយោទៅដល់ហើយ ហើយបន្ថែមទាំងម៉ូទ័មួយទៀតក៍នៅតែមិនមានទឹកសម្រាប់ប្រើប្រាស់គ្រាប់គ្រាន់ដដែល ដោយពួកគាត់នៅទៅទិញទឹកស្រះមកប្រើប្រាស់ដូចមុនដដែល។

ភូមិទាំង៣ដែលខ្វះទឹកស្អាត់ប្រើប្រាស់គ្រប់គ្រាន់ក្នុងសង្កាត់ពញ្ញាពន់ ដែលក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ លើកយកមកពិភាក្សាក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៧របស់ក្រុមប្រឹក្សាព្រែកព្នៅ អាណត្តិទី៣ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ មានភូមិវែង ភូមិស្រែដូនតូច និងភូមិព្រៃពង្រ។

ក្នុងឱកាសនោះផងដែរលោកគូ អឿន ចៅសង្កាត់ពញ្ញាពន់បានលើកឡើងថា ដើមឡើយបងប្អូនក្នុងសង្កាត់ពញ្ញាពន់ មានការសប្បាយរីករាយដោយបណ្តាយទឹកស្អាតរបស់ក្រុមហ៊ុនព្រៃគុហ៍ខនស្ត្រាក់សិន បានតទុយយោទឹកចូលភូមិរបស់គាត់ តែបន្ទាប់ពីប្រើបានមួយរយៈក្រោយមកបែរជាទឹកអត់ចេញ មិនអាចប្រើប្រាស់បាន ដោយតម្រូវអោយពួកគាត់ទៅទិញទឹកស្រះ និងទឹកអណ្តូងយកមកប្រើប្រាសដូចមុនដដែល។ ក្នុងការខ្វះទឹកស្អាតប្រើប្រាស់នេះខាងក្រុមហ៊ុនទឹកស្អាតបានចុះពិនិត្យមើល​ ហើយសព្វថ្ងៃបានរៀបចំម៉ូទ័ទឹកបូមបន្ថែមទៀត តែនៅតែមិនមានទឹកសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ដដែល។​

ចំណែកលោកហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌ និងជាតំណាងលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅបានលើកឡើងថា លោកសុំការយោគយល់ចំពោះបញ្ហាទឹកស្អាតនេះ កន្លងមកបញ្ហាខ្វះទឹកស្អាសតប្រើប្រាសនេះសង្កាត់សំរោងក៍មានការពិបាកដូចសង្កាត់ពញ្ញាពន់ដែរ តែក្រោយមកយើងបានជម្រុញ និងដោះស្រាយជាមួយក្រុមហ៊ុនបាន ដោយបច្ចប្បន្នមិនខ្វះខាតដូចមុនទៀតទេ។

បញ្ហាខ្វះទឹកស្អាតប្រើប្រាស់ក្នុងភូមិទាំង៣នៃសង្កាត់ពញ្ញាពន់ នេះសង្កាត់ត្រូវជួបជាមួយក្រុមហ៊ុនទឹកស្អាត រកដំណោះស្រាយជាមួយគ្នាអោយអស់លទ្ធភាពសិន បើមិនអាចរកដំណោះស្រាយបាន ចាំស្នើរមកសាលាខណ្ឌ ដើម្បីខណ្ឌរកដំណោះស្រាយបន្ត។ គួរបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី០៧របស់ក្រុមប្រឹក្សាព្រែកព្នៅ អាណត្តិទី៣ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ មានរបៀបវារៈចំនួន៤ ទី១ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី០៦អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ កាលពីថ្ងៃ២៧ ខែវិច្ឆកា ឆ្នាំ២០១៩។ ទី២ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០១៩ របស់រដ្ឋបាលខណ្ឌព្រែកព្នៅ។ ទី៣ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ប្រចាំខែធ្នូ និងយន្តការរបស់ការិយាល័យច្រកចេញចូលតែមួយ។ និងទី៤បញ្ហាផ្សេងៗ៕

Facebook Comments
Loading...