កីឡាករកម្ពុជា៣នាក់ឡើងស្វាគមន៍កីឡាករថៃមកសាកស្នៀតគុន

0
1075

ភ្នំពេញ ៖ កីឡាករកម្ពុជា៣នាក់មានកីឡាករធើន ធារ៉ា អ្នកប្រដាល់នៃក្លិបក្រសួងកសិកម្ម កីឡាករសួន ចាន់នី អ្នកប្រដាល់របស់ក្លិបបក្សីស្លាបដែក និងកីឡាករតាញ់ មករា អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ កៀកស្មារគ្នាស្វាគមន៍កីឡាករថៃផ្លាំងនុម ប៉.យុទ្ធភូមិ កីឡាករយ៉តផេត ស័ក្តឆ័យយុង និងកីឡាករថៃភិតប៉ែតស៊ែន នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២៨ ខែធ្នូ ឆ្នាំ២០១៩នេះ។

កីឡាករធើន ធារ៉ា ជួបជាមួយកីឡាករថៃផ្លាំងនុម ប៉.យុទ្ធភូមិ ក្នុងប្រភទទម្ងន់៦៩គីឡូ​ក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅស្រុកខ្មែជាច្រើនលើកមកហើយមានឈ្នះ មានចាញ់ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជង្គង់ ជើងទាត់កាត់ និងស្នៀតកាច់ផ្តួលគូប្រកួតឲ្យដួលទាំងជំហរ។

ចំណែកកីឡាករធើន ធារ៉ា បន្ទាប់ពីគេមានឈ្មោះល្បីនៅស្រុកថៃ និងក្នុងប្រទេសបានមួយ​រយៈមកគេអាក់ខានលែងបានប្រកួត តែពេលនេះគេបានប្តូរក្លិបមកហាត់នៅស្រុកខ្មែរហើយដោយហាត់ជាមួយលោកគ្រូអេភូថង ហាក់មិនសូវអាចបញ្ចេញភាបខ្លាំងរបស់គេដូចមុន។ ធើន ធារ៉ា កាលពីនៅល្បីស្នៀតខ្លាំងរបស់គេ កែង កណ្តាប់ដៃ និងជើងទាត់កាត់ ហើយគេមានកម្ពស់ខ្ពស់ជាអំណោយផលក្នុងការវាយលក្ខណគុនខ្មែរទៀតផង។ ចាំមើរវាងធើន ធារ៉ា និងផ្លាំងនុម ប៉.យុទ្ធភូមិ នរណាជាអ្នកឈ្នះ?។

រីឯកីឡាករសួន ចាន់នី ត្រូវជួបជាមួយកីឡាករថៃឈ្មោះ យ៉តផេត ស័ក្តឆ័យយុង ក្នុងប្រភេទ​ទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថា​កីឡា​ករ​ថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ តែបើកីឡាករកម្ពុជាសួន ចាន់នី វិញមួយ​រយះ​ចុងក្រោយនេះក្នុង​ពិភព​​ប្រដាល់ គ្មាន​អ្នកណា​មិន​ស្គាល់ស្នាដៃ និង​កេរ្តិ៍​​ឈ្មោះ​របស់​គេ​នោះ​ឡើយ​ ជាក់ស្ដែង​នៅ​លើ​សង្វៀន​ស្ទើរ​គ្រប់​ប៉ុស្ដិ៍​សូត្រ ប៊ុនធី​ បាន​ឡើងប្រកួតឈាន​មកដល់​គូ​ឯកដែ​ល​ជា​គូ​ទស្សន៍ទាយ និង​ជា​គូ​ដណ្តើមខ្សែ​ក្រ​វាត់​ទៀតផង​ហើយ មិន​ដែលលក់តម្លៃខ្លួន​ក្នុង​ការប្រកួតទេកន្លងមកនោះទេ។ ចាំមើលកីឡាករសួន ចាន់នី ជា​អ្នកឈ្នះឬកីឡាករថៃយ៉តផេត ស័ក្តឆ័យយុង?។

ដោយឡែកកីឡាករស្រករក្រោយតាញ់ មករា គេ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះភិតប៉ែតស៊ែន ក្នុង​ប្រភេទទម្ងន់៦០គីឡូក្រាម។ តាញ់ មករា គេ​ក៏​ជា​អ្នក​ប្រដា​ល់​​ជើង​ខ្លាំង​មួយ​រូប ក្នុងចំណោម​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ដែលអ្នកតាមដានកីឡា​ប្រដា​ល់កម្ពុជាកំ​ពុង​តែ​ចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់​កីឡា​ករ​រូបនេះ ដែលឡើងប្រកួតម្តងៗ​ធ្វើឲ្យអ្នកទស្ស​នា​ជក់ចិត្តជាខ្លាំងនោះ។

តាញ់ មករា ជា​អ្នក​ប្រដាល់​ដែល​មាន​កណ្ដាប់​ដៃ និងកម្លាំងជើងទាត់​ខ្លាំង​ តែមិនសូវសំបូរច្ចេក​ទេសនិង​ល្បិ​ច​​កល​ប្រកួត​ប៉ុន្មានឡើយ ក៍ប៉ុន្តែគេមានកម្លាំងស៊ុហ្វខ្លាំង។ ពីមុនមករាគេ​​វ៉ៃ​អាង​តែលើកម្លាំងបាយ​តែប៉ុណ្ណោះ ​តែមួយរយះមក​គេ​វាយ​ចេញ​ដោយកណ្តាប់ដៃ​ដាល់​ត្រូវ​ចំ​គោ​ល​ដៅ​បានច្រើន មួយៗ​តែ​ធ្ងន់​ចំណែក​ ឯ​ការពារ​របស់​គេ​ ក៏បាន​ល្អ​និង​រឹងមាំ​ផង​ដែរ។ ចាំមើលរ​វាង​ធន់ មករា ជាអ្នកឈ្នះឫកីឡាករថៃភិតប៉ែតស៊ែន?៕

Facebook Comments
Loading...