មនុស្សរងរបួសធ្ងន់ចំនួន០២នាក់ ស្រាលម្នាក់បណ្តាលមកពីរថយន្តម៉ាកកាម៉ារី បើកកៀរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ

0
856

ភ្នំពេញ ៖ រថយន្ត កាម៉ារី បើកបរលឿន ខ្វះការប្រុងប្រយ័ត្ន បានកៀនិងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយដែលបើកស្របទិសគ្នា បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ចំនួន០២នាក់ ស្រាល០១ កាលពីវេលាម៉ោង២៣ និង៤៥នាទី ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចខាងជើងផ្ទះ ហែម ពិសិដ្ឋ លើផ្លូវជាតិលេខ៥ ស្ថិតនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ​ រវាងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3E.2680 បានបុកជាមួយរថយន្ត០១គ្រឿងម៉ាក កាម៉ារី (គូដហើម) ពណ៌ស្លែរ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A.2417 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីរជើងទៅត្បូង (ស្របទិសគ្នា)។

អ្នកបើកបរឈ្មោះ ទីញ ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅ ខេត្តកំពង់ឆ្នាំង និងអ្នករួមដំណើរ ០២នាក់ទៀត ១ឈ្មោះ ម៉ាយ ភេទស្រី អាយុ ៤៧ឆ្នាំ ២ឈ្មោះ ជី ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅដូចអ្នកបើកបរខាងលើ (ត្រូវជាម្តាយ និងប្អូន) ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់កន្លែងកើតហេតុបានបុកជា រថយន្ត០១គ្រឿងម៉ាក កាម៉ារី (គូដហើម) ពណ៌ស្លែរ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A.2417 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីរជើងទៅត្បូង (ស្របទិសគ្នា) អ្នកបើកបរអត់ស្គាល់អត្តសញ្ញាណ គេចខ្លួនពីរកន្លែងកើតហេតុ។

ករណីនេះបណ្តាលឲមនុស្សរងរបួសធ្ងន់ចំនួន០២នាក់ ស្រាល០១ និងខូចខាតរថយន្តធ្ងន់០១គ្រឿង ស្រាល០១គ្រឿង។ មូលហេតុបណ្តាលមកពីអ្នកបើកបររថយន្ត កាម៉ារី បើកបរលឿន ខ្វះការប្រុងប្រយ័ត្ន។ ករណីកម្លាំងយើងបានប្រគល់ទៅអោយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីបន្តនីតិវិធី៕

Facebook Comments
Loading...