ជនសង្ស័យចំនួន០៣នាក់ ត្រូវសមត្ថកិច្ចខណ្ឌព្រែកព្នៅ ឃាត់ខ្លួនក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0
2307

ភ្នំពេញ ៖ ជនសង្ស័យចំនួន០៣នាក់ ត្រូវបានកម្លាំងជំនាញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ធ្វើការឃាត់ខ្លួន ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២២ និង០០នាទី ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៥ មុខសាលាអនុវិទ្យាល័យព្រែកព្នៅ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះទី១.ឈ្មោះ ឈួន ដារ៉ូត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិសំរោងកណ្ដាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ទី២.ឈ្មោះ ចំរើន សារ៉ាត់ ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នដូចជនសង្ស័យខាងលើ និងទី៣.ឈ្មោះ ជួន កក្កដា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នដូចជនសង្ស័យខាងលើ។ សម្ភារៈចាប់យក ១.ក្រាមសថ្លាមានតម្រុយជាគ្រឿងញៀនចំនួន០១កញ្ចប់ថង់តូច។ ២.ម៉ូតូម៉ាកហុងដាឃ្លិក ព៌ណខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ ១HD.៣៤១៣ ចំនួន០១គ្រឿង។ ៣.ទូរស័ព្ទដៃចំនួន ០១គ្រឿង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើត កម្លាំងជំនាញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿ​ង​ញៀន នៅចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យចំនួន០៣នាក់ខាងលើ ភ្លាមនោះកម្លាំងយើងក៏បានអោយឈប់ធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញក្រាមសថ្លាជាគ្រឿងញៀនចំនួន០១កញ្ចប់ថង់តូច និងធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលវិជ្ឋមានចំនួន០៣នាក់(មានសារធាតុញៀនក្នុងទឹកនោម)។ បច្ចុប្បន្ន៖ ជនសង្ស័​យចំនួន០៣នាក់ខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រួមទាំងវត្ថុតាងយកមកធ្វើការសាកសួរចាត់ការតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...