NNP ចែករង្វាន់រថយន្ត និងម៉ូតូជាច្រើនគ្រឿងដល់បុគ្គលឆ្នើម ប្រចាំក្រុមហ៊ុន

0
526

ភ្នំពេញ ៖ NNP ចែករង្វាន់រថយន្ត និងម៉ូតូជាច្រើនគ្រើងដើម្បីលើកទឹកចិត្តដល់ បុគ្គល ឆ្នើម ប្រចាំក្រុមហ៊ុន ដោយមិនចែកតាមខ្សែ ឬចាប់ឆ្នោតនោះទេ គឺចែកជូនតាមសមត្ថភាពពិតៗ ដែលគាត់ខ្លាំងនៅក្នុងក្រុមហ៊ុន តាំងពីការដឹកនាំ តាំងពីការលក់ តាំងពីការចេះគ្រប់គ្រង។

ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានរៀបចំមហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ដោយមានផ្តល់ជូនរង្វាន់រថយន្ត ទំនើបមួយគ្រឿង ម៉ូតូ ទូរស័ព្ទដៃ និងពានរង្វាន់រាប់រយគ្រឿង ដល់អ្នកលក់ឆ្នើម ម្ចាស់ដេប៉ូឆ្នើម និងអ្នកចែកចាយឆ្នើម មកពីបណ្តាខេត្តនានា ទូទាំងប្រទេស ប្រមាណជាង៣០០០នាក់ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការចូលរួមពី លោកស្រី ឪ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកអគ្គនាយក ហ៊ីងបញ្ញារិទ្ធ និងអ្នកស្រីទ្រី ដាណា អគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីងខូអិលធីឌី។

ពិតជាអស្ចារ្យ! NNP បានរកឃើញដោយសម្រេចរង្វាន់ធំនេះ ប្រគល់ឱ្យអ្នកស្រី ហួម ធីតា ម្ចាស់ដេប៉ូតំណាងចែកចាយដ៏ធំ។ ចំណែករង្វាន់លើកទឹកចិត្តនូវរង្វាន់ម៉ូតូ Dream Honda 2020 បានទៅលើអ្នកស្រី ឈិន លាងនី, អ្នកស្រី សួន ស្រីទូច ,អ្នកស្រី ហួន សុភាព, អ្នកស្រី អ៊ន់ ធីតា, អ្នកស្រី ថោ សុគន្ធា, អ្នកស្រី ចាន់ ថាវរី និង អ្នកស្រី ណើ ចាន់ត្រា។

អ្នកស្រី ទ្រី ដាណា អគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានថ្លែងថា ក្រុមហ៊ុនដាណាទ្រី បង្កើតឡើងក្នុងគោលបំណង ជួយឱ្យស្ត្រីកម្ពុជាមានការងារធ្វើ មិនចាំបាច់ពឹងពាក់ទៅលើស្វាមីឬគ្រួសារ បងប្អូន សាច់ញាតិ។ ស្ត្រីដែលពុំសូវមានដើមទុនច្រើនក៏អាចប្រកបអាជីវកម្មបាន។ ជួយឱ្យស្ត្រីមានប្រាក់ចំណូលចូលផ្ទះរាល់ថ្ងៃ។ បង្កើនសមត្ថភាពស្ត្រី ពីស្តីទន់ខ្សោយឱ្យក្លាយជាស្រ្តីរឹងមាំ។ របៀបនៃការគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងអាជីវកម្មមានទំនួលខុសត្រូវលើអាជីវកម្ម។ ផ្លាស់ប្តូរពីស្រ្តីមេផ្ទះឱ្យក្លាយជាស្រ្តីរឹងមាំនឹងអាចដឹកនាំស្ត្រីរ៉ាប់ម៉ឺននាក់នៅក្នុងដៃបន្ថែមទៀត។

អ្នកស្រី ទ្រី ដាណា ដែលជាអគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានថ្លែងឱ្យក្រុមសារព័ត៌មានដឹងថា មូលហេតុដែលបង្កើត រៀបចំកម្មវិធីដ៏កក្រើកមួយនេះឡើង ដើម្បីលើកទឹកចិត្តដល់ បុគ្គល ឆ្នើម ប្រចាំក្រុមហ៊ុន ដោយមិនចែកតាមខ្សែ ឬចាប់ឆ្នោតនោះទេ គឺចែកជូនតាមសមត្ថភាពពិតៗ ដែលគាត់ខ្លាំងនៅក្នុងក្រុមហ៊ុន តាំងពីការដឹកនាំ តាំងពីការលក់ តាំងពីការចេះគ្រប់គ្រង។

លោកស្រីបន្ថែមថា ដើម្បីតម្រង់ទិសដៅស្រ្តីមេផ្ទះជាច្រើន ឱ្យមកស្គាល់ និងស្វែងយល់ពីប្រភេទអាជីវកម្មអនឡាយច្បាស់លាស់ ជៀសវាសពីការបរាជ័យ ខាតពេលវេលា និង លុយកាក ចូលរួមជាមួយ NNP កុំឱ្យស្រ្តីមេផ្ទះ និងកម្មការិនី ដែលចង់រកស៊ីរបែបនេះ បន្តចាញ់បោក និងលង់ខ្លួនជឿតាមបណ្តាផលិតផលក៏ដូចជាក្រុមហ៊ុនមួយចំនួនមិនមានប្រភពច្បាស់លាស់ ខ្លះជាផលិតផលក្លែងក្លាយ ខ្លះលក់មិនដាច់បែរជាបោកប្រាស់ថាលក់ដាច់ចេះតែបង្ហោះចំណេញលុយ យកលុយច្រើនៗមកបង្ហោះបង្អួតទាក់ទាញ អ្នកលេងហ្វេសប៊ុកនិងមហាជន ប៉ុន្តែធាតុពិតគ្មានសោះ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនដាណាទ្រី(ខេមបូឌា) ត្រេឌីងខូអិលធីឌី ចាប់ផ្តើមកកើតឡើងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ មានអាសយដ្ឋានស្ថិតនៅ ផ្ទះលេខ១២០ ភូមិផ្សារលិច ឃុំព្រែកព្នៅ សង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ មានលោកអគ្គនាយក ហ៊ីងបញ្ញារិទ្ធនិងលោកស្រីអគ្គនាយិកា ទ្រី ដាណា ជាម្ចាស់ក្រុមហ៊ុនផ្ទាល់ ដែលនាំចូលផ្តាច់នូវគ្រឿងសម្អាងសុទ្ធមកពីប្រទេសថៃម៉ាក អិនអិនភី (NNP Cambodia)។ ផលិតផលម៉ាក អិនអិនភី (NNP Cambodia)មានការទទួលស្គាល់ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានឹងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រថៃ។ ផលិតផលម៉ាក អិនអិនភី (NNP Cambodia)មានការចុះបញ្ជីលេខប្រតិវេទន៍របស់ក្រសួងសុខាភិបាលដើម្បីបញ្ជាក់ពីគុណភាពនឹងស្តង់ដារផលិតផល ដែលមិនមានផលប៉ះពាល់ទៅដល់សុខភាពនៃអ្នកប្រើប្រាស់។ ក្រុមហ៊ុនមានការ ផ្តល់ទំនុកចិត្ត យ៉ាងខ្ពស់បំផុត ទៅកាន់អតិថិជនចំពោះការប្រើប្រាស់ផលិតផល។ សព្វថ្ងៃនេះក្រុមហ៊ុនយើងខ្ញុំមានតំណាងចែកចាយទូទាំង២៥ខេត្ត/រាជធានីខេត្តជាង៦ម៉ឺននាក់៕

Facebook Comments
Loading...