កម្ពុជារំពឹងទទួលបានការជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍បន្ថែមទៀតពីកាប្រកួតបវរកញ្ញាទេសចរណ៍អន្តរជាតិពិភពលោកលើកទី១៣  

0
277

ភ្នំពេញ ៖ ជាមួយកត្តាសុខសន្តិភាព និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែប មានវប្បធម៌ អរិយធម៌ដ៏ចំណាស់នៅអាស៊ី កម្ពុជាត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះជាលើកទី២ ក្នុងការរៀបចំកម្មវិធីប្រកួតបរវកញ្ញាទេសចរណ៍អន្តរជាតិពិភពលោកលើកទី១៣ ដែលមានបវរកញ្ញាមកពី៣០ប្រទេសជុំវិញពិភពលោកចូលរួម ហើយកម្ពុជារំពឹងទទួលបានការជួយផ្សព្វ​ផ្សាយពីគោលដៅទេសចរណ៍បន្ថែមទៀត តាមរយៈកម្មវិធីមួយនេះ។

កម្ពុជាត្រូវបានជ្រើសរើសឱ្យធ្វើជាផ្ទះការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នូវកម្មវិធីប្រឡងបវរកញ្ញាទេសចរណ៍អន្តរជាតិពិភពលោកលើកទី១៣ (The 13th Miss Tourism Metropolitan International Wold Pageant) នៅសណ្ឋាគារ Na​ga Wold II នារាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ដោយរំពឹងទទួលបានការជួយផ្សព្វ​ផ្សាយពីគោលដៅទេសចរណ៍កាន់តែទូលំទូលាយថែមទៀត។
កម្មវិធីនេះរៀបចំដោយក្រុមហ៊ុន D’Touch International Sdn. Bhd. សហការគាំទ្រដោយក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយធ្វើឡើងក្រោមវត្តមាន លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន អមដោយលោក Tan Sri Datuk Danny Ooi ស្ថាបនិកនៃកម្មវិធីប្រកួតបរវកញ្ញាទេសចរណ៍អន្តរជាតិពិភពលោក ព្រមទាំងបណ្ដាឯកអគ្គរាជ-រដ្ឋទូតនានា និងអ្នកចូលរួមទស្សនាប្រមាណជាង ២,០០០នាក់។

ព្រឹត្តិការណ៍នេះដែរក៏ត្រូវបានធ្វើកាផ្សាយបន្ត តាមរយៈទូរទស្សន៍ជាតិ-អន្តរជាតិមួយចំនួន ព្រមទាំងបណ្តាញផ្សព្វផ្សាយសង្គមនានា ដែលមានអ្នកទស្សនារាប់លាននាក់។
ជាមួយកត្តាសុខសន្តិភាព និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែប មានវប្បធម៌ អរិយធម៌ដ៏ចំណាស់នៅអាស៊ី កម្ពុជាត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះជាលើកទី២ ក្នុងការរៀបចំកម្មវិធីប្រកួតបរវកញ្ញាទេសចរណ៍អន្តរជាតិពិភពលោកលើកទី១៣ ដែលមានបវរកញ្ញាមកពី៣០ប្រទេសជុំវិញពិភពលោកចូលរួម។
ក្នុងឱកាសនោះលោក សូ ម៉ារ៉ា បានថ្លែងថា នេះជាឱកាសសម្រាប់កម្ពុជាក្នុងធ្វើការឃោ​សនាផ្សព្វផ្សាយលើកកម្ពស់ «ទេសចរណ៍ វប្បធម៌ និងមិត្តភាព» និងបន្តផ្សព្វផ្សាយពី «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្ដល់ភាពកក់ក្ដៅ» និងចលនាប្រលងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និង «ឆ្នេរសមុទ្រកម្ពុជា ជាតារារះនាទិសនិរតី» ទៅលើឆាកអន្តរជាតិឲ្យគេស្គាល់កម្ពុជាកាន់តែច្រើនថែមទៀត។
បវរកញ្ញាទេសចរណ៍អន្តរជាតិពិភពលោកទាំង៣០រូប នឹងក្លាយជាឯកអគ្គរដ្ឋទូតសុឆន្ទៈតំណាងឱ្យទេសចរណ៍ វប្បធម៌ និងមិត្តភាពសម្រាប់បប្រជាជនទូទាំងពិភពលោក។ ព្រមជាមួយគ្នានោះ ក៏បានផ្លាស់ប្តូរនិងពាំនាំអនុស្សាវរីយ៍ល្អៗនៅកម្ពុជាទៅកាន់ប្រទេសពួកគេ ដែលជាមធ្យោបាយផ្សព្វផ្សាយដ៏មានប្រសិទ្ធភាព និងភាពជឿជាក់៕

Facebook Comments
Loading...