ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត និងយកបច្ច័យ២០លានរៀលផ្តល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងថ្ងៃចំរើនព្រះជន្មរបស់ព្រះអង្គ

0
212

ភ្នំពេញ ៖ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត” សមាជិកកុដិ២៤វត្តនាគវ័ន បានប្រកាស លើបណ្ដាញសង្គមFacebook ព្រះអង្គរ នាព្រឹកនេះថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះជាថ្ងៃ ចំរើនព្រះជន្មរបស់ព្រះអង្គ ហើយព្រះអង្គមាន បំណងយកបច្ច័យ២០លានរៀលដែលបានមក ពីការជ្រះថ្លារបស់ពុទ្ធបរិស័ទនា នា នាពេលកន្លង ទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងខ្វះខាត។

កន្លងមកជារៀងរាល់ឆ្នាំព្រះសង្ឃ ដែលល្បីខាងទស្សន៍ទាយ មើលជំងឺ ផ្លូវក្រៅ ផ្លូវក្នុង ហើយមានអ្នកជឿច្រើន ហើយថែមមានទាំង ឯកឧត្ដម លោក ជំទាវ ញាតិញោម ទាំង ក្នុង នឹងក្រៅប្រទេសជាច្រើនជឿជាក់នោះ ពេលបុណ្យចំរើនព្រះជន្ម របស់ព្រះអង្គ ម្ដងៗ ព្រះអង្គតែងតែធ្វើបុណ្យចែកទាន ជាញឹកញាប់ មិនដែលអាក់ខានឡើយ។ ទទឹមគ្នានោះ ដែរ ព្រោះអង្គតែងតែចែកទានដល់ជនក្រីក្រ ព្រមទាំងអ្នកសិល្បៈ ក្រីក្រចាស់ជរា ជាដើម។

ជាមួយនឹងការ ប្រកាសខាងលើនេះ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត” សមាជិកកុដិ២៤ វត្តនាគវ័ន ក៏បានអំវនាវដល់ញាតិញោមពុទ្ធបរិស័ទ ចង់ចូលរួមជាមួយ អាត្មាភាព អាច ចូលរួមជាមួយអាត្មាភាព បានដោយក្ដីជ្រះថ្លា នៅថ្ងៃនោះតែម្ដង នៅមន្ទីរពេទ្យគន្ធបុប្ផា  វេលាម៉ោង៨ព្រឹក។

Facebook ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត បានសរសរបែបនេះថា” ខ្ញុំ ព្រះករុណា   អាត្មាភាព”ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត”សមាជិកកុដិ២៤វត្តនាគវ័ន នៅថ្ងៃទី២៨ ខែ១២ ឆ្នាំ២០១៩ ខាងមុខនេះជាថ្ងៃ (ចំរើនព្រះជន្មអាត្មាភាព)ទទឹមគ្នានោះដែរខ្ញុំព្រករុណា   អាត្មាភាព មានបំណងយកបច្ច័យ២០លានរៀល ដែលបានមកពីការ ជ្រះថ្លារបស់ពុទ្ធបរិស័ទនា នា នាពេលកន្លងទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងខ្វះខាត។ ដូចនេះ  ប្រសិនបើញាតិញោមចង់ចូលរួមជាមួយអាត្មាភាព អាចចូលរួមជាមួយ អាត្មាភាព បានដោយក្ដីជ្រះថ្លានៅថ្ងៃនោះតែម្ដង នៅមន្ទីរពេទ្យគន្ធបុប្ផា វេលាម៉ោង៨ព្រឹក ឬអាចទាក់ទង  លេខទូរស័ព្ទ 017609999 / 011999925 / 0719999925”៕

Facebook Comments
Loading...