សមាជិកក្រុមប្រឹក្សាព្រែកព្នៅ ស្នើ​ឲ្យរដ្ឋបាល​ខណ្ឌ​ទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀនក្នុងមូលដ្ឋាន

0
911

ភ្នំពេញ ៖ សមាជិកក្រុមប្រឹក្សាព្រែកព្នៅ បានស្នើ​ឲ្យរដ្ឋបាល​ខណ្ឌ​ទប់ស្កាត់ និងបង្រ្កាបអ្នកសែបគ្រឿងញៀន និងចែកចាយគ្រឿងញៀន ដែលបញ្ហាទាំងនេះបាននិងកំពុងមានការព្រួយបារម្មណ៍ជាខ្លាំងក្នុងមូលដ្ឋាននាពេលបច្ចប្បន្ន ព្រោះបញ្ហាទាំងនេះ​ហើ​យ​វាជាប្រភព​នៃបទល្មើសដែលនឹងបង្កឲ្យ កើតមានបទល្មើសច្រើនទៀតនៅតាមមូលដ្ឋាន។

ការលើកឡើងរបស់ក្រុមប្រឹក្សាខណ្ឌនេះ ធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី៣ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានការចូលរួមពីលោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ លោកហួត លាភពិសិទ្ធ អភិ​បាលរងខណ្ឌ តំណាងលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីសាលាខណ្ឌ និងសង្កាត់ជាច្រើនអ្នកទៀតតផងដែរ។

សមាជិកក្រុមប្រឹក្សាខណ្ឌបានសំដែង​ការព្រួយ​បារម្ភអំពីបញ្ហាគ្រឿងងញៀន ក្នុងខណ្ឌព្រែកព្នៅ ​ព្រោះសព្វថ្ងៃនេះពួកគាត់សង្កេត​ឃើញ​ថានៅ​ក្នុង​ខណ្ឌ​ព្រែកព្នៅ មានគ្រឿងញៀនឆ្លងកាត់ស្ទើររៀងរាល់ថ្ងៃដែលចាប់បានតាមរយៈវេនប្រចាំបញ្ជាឆែកអាវុធជាតិផ្ទុះ ហើយការសែបគ្រឿងញៀននេះបានរាលដាលទៅដល់តាមភូមិ មួយចំនួនក្នុងខណ្ឌព្រែកព្នៅហើយ ។ ហើយបញ្ហាគ្រឿងញៀននេះ​ជា​ប្រភ​ព​នៃបទល្មើស​ដែល​នឹង​ធ្វើឲ្យ កើតមាន បទល្មើសជាច្រើនទៀតក្នុងមូលដ្ឋាន។

ឆ្លើយតបទៅនឹងសំណើនេះលោកសួស សុខា អធិការរងនគរបាលខណ្ឌព្រែកព្នៅ​ក៍បានលើកឡើងថា សុំឲ្យលោកមេភូមិសហការជាមួយសង្កាត់ ហើយរាយការមកអធិការនគរ​បាលខណ្ឌ ដើម្បីមានវិធានការ បើឲ្យសមត្ថកិច្ចប៉ូលិសមើលមិនអស់ដូចប្រធានភូមិនៅតាមភូមិនិមួយៗនោះទេ។ ​សព្វថ្ងៃអធិការនគរ​បាលខណ្ឌព្រែកព្នៅមានការចាប់អារ​ម្មណ៍ខ្លាំងណាស់អំពិបញ្ហាគ្រឿងញៀននេះ ហើយលោកក៍បាន​ជំរុញមេប៉ុស្តិ៍​តាមបណ្តាសង្កាត់ យកចិត្តទុកដាក់​បន្ថែម​ទៀត​នូវបញ្ហាទាំងអស់នេះ។

ដោយឡែកលោកហួត លាភពិសិទ្ធិ បានលើកឡើងផងដែរថា បទល្មើស​គ្រឿង​ញៀន ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ជា​រៀង​រាល់​ថ្ងៃ នៅ​ក្នុង​មូលដ្ឋាន​ស្ទើរទូទាំងប្រទេស បើទោះ​បី​សមត្ថកិច្ច​ពាក់ព័ន្ធ​ខិតខំ​បើក​យុទ្ធនាការ​បង្ក្រាប និង​ចាប់​បាន​ជន​សង្ស័យ ឬ​ជនល្មើសកន្លងមក បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស​ជា​បន្តបន្ទាប់​បែប​ណា​ក្តី។ លោកបន្តថា ខណ្ឌព្រែកព្នៅបានបង្កើតក្រុមការងារក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀននេះ ហើយយើងមិនអាចហៅប្រជាពលរដ្ឋទូរទៅទាំងអស់មកត្រួតពិនិត្យសារជាតិគ្រឿងញៀនបានទេ លុះត្រាតែមានការក្រុមការងារចុះត្រួតពិនិត្យតាមគោលដៅ ទើបយើងហៅមកត្រួតពិនិត្យសារជាតិញៀនបាន។

នៅក្នុងឱកាសនោះដែរ លោកម៉ៅ ប៉ូរ៉ា ​បានលើកទិសដៅ និងវិធានការ ដល់អង្គ​ប្រជុំ ត្រូវ​ខិត​ខំ យកចិត្តទុកដាក់ឲ្យបានខ្លាំងខ្លាធ្វើយ៉ាងណាត្រូវ​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​នូវ​ ​គោល​នយោ​បាយ​ភូមិ​ សង្កាត់ មានសុវត្ថិ​ភាពឲ្យបានជាដាច់ខាត ហើយត្រូវអនុវត្តតាម​គោលនយោបាយ​ចតុកោណ​ដំ​ណាក់កាល​ទី​២ និង​ទី​៣​របស់​រាជ​រដ្ឋាភិបា​ល ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​ ហ៊ុនសែន ដែលសព្វថ្ងៃនេះ​បាន​នឹង​កំពុង​ដឹកនាំ​នាវា​កម្ពុជា​លើ​មាគ៌ា​អភិវឌ្ឍន៍​រីក​ ចំរើន​លើ​គ្រប់​វិស័យ៕

Facebook Comments
Loading...