ផ្ដន្ទាទោសឃាតកឈ្មោះសាន់ ទង ហៅ ធី ដាក់ពន្ធនាគារអស់មួយជីវិត

0
909

ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសជនជាប់ចោទម្នាក់ឈ្មោះ សាន់ ទង ហៅ ធី  ដាក់ពន្ធនាគារកំណត់អស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកមុន តាមមាត្រា២០០នៃកបរមព្រហ្មទ័ណ្ឌ។

អំពើឃាតកម្មដ៏ឃោរឃៅនោះជនដៃដល់បានប្រព្រឹត្តិទៅលើជនរងគ្រោះឈ្មោះ យ៉ាន់ ជឿន ភេទប្រុស ជាអ្នករត់ម៉ូតូឌុប  ដោយប្រើប្រាស់កាំបិទចាក់ហើយ ចាក់ទៀត ចាក់យ៉ាងសុះសាច់សម្លាប់ជនរងគ្រោះអោយខាងតែបាន កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៩ នៅក្នុងបន្ទប់លេខ ០៣ នៃផ្ទះសំណាក់ ស្ថិតនៅផ្លូវបេតុង ភូមិឫស្សី០២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងសវនាការកាលពីរសៀលថ្ងៃទី ១៣ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅជនជាប់ចោទបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹតការសម្លាប់មនុស្សដូចការចោទប្រកាន់របស់តុលាកាតមែន ដើម្បីប្លន់យកម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FL-9986 មួយគ្រឿង និងចិញ្ជៀនមាសមួយវង់តែប៉ុណ្ណោះ៕

Facebook Comments
Loading...