ប្រតិភូនិស្សិត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បញ្ចប់ ទស្សនកិច្ចសិក្សាប្រចាំឆ្នាំ២០១៩ នៅប្រទេសសិង្ហបុរី ប្រកបដោយផ្លែផ្កា

0
765

ភ្នំពេញ ៖ និស្សិតនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ និងផ្នែកគ្រប់គ្រងសណ្ឋាគារ-ទេសចរណ៍ចំនួន០៩រូប រួមជាមួយប្រធានដេបាតឺម៉ង់វិទ្យាសាស្រ្តកុំព្យូទ័រ១រូប ដែលបានទៅទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបូរីនោះ បានមកដល់មាតប្ទសវិញហើយ កាលពីរសៀលថ្ងៃទី២៤វិច្ឆិកា ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ បន្ទា​ប់​ពីចំណាយពេលអស់១សប្ដាហ៍ ជាមួយនឹងវិទ្យាស្ថាន អប់រំបច្ចេក ទេស នៃប្រទេសសិង្ហបូរី។

ក្នុងឱកាសមកដល់ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ លោកខន សុខា ប្រ​ធានប្រតិភូ ដឹកនាំ បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះគឺជាការផ្លាស់ប្ដូរ បទពិសោធន៍ រវាងសាស្ដ្រាចារ្យ បុគ្គលិក របស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុបនិងវិទ្យាស្ថានអប់រំបច្ចេក​ទេស នៃប្រទេសសិង្ហបូរី និងដើម្បីបង្កើន កិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំថែមទៀត រវាងភាគីទាំងពីរផងដែរ។

លោកបញ្ជាក់ថា តាមរយៈទស្សនកិច្ចនេះ ប្រតិភូយើងទទួលបាន បទពិសោធន៍និងចំណេះដឹង១ ចំនួនទាក់ទងនិងប្រព័ន្ធអប់រំរបស់ប្រទេសសិង្ហបូរី ក្នុងនោះមាន កម្មវិធីសិក្សាគ្រប់កម្រិត និងការផ្លាស់ប្តូរបទពិសោធន៍លើផ្នែក Internet of Thing (IoT), Cybersecurity, Computer Design, Mobile Application, VoIP, Cloud Computing អគ្គិសនី-អេឡិចត្រូនិក, ផលិតកម្មភាពយន្ត, កាត់តវីដេអូ, គ្រប់គ្រងបន្ទប់ពិសោធន៍, គ្រប់គ្រងបណ្តាញកុំព្យូទ័រ, គ្រប់គ្រងសណ្ឋាគារ, គ្រប់គ្រងភោជនីយដ្ឋាន, ជំនាញធ្វើម្ហូបអាហារ, បដិសណ្ឋារកិច្ច, និងផ្នែកជាច្រើនទៀត។ ក្រៅពីទស្សនកិច្ចសិក្សាក្នុងវិទ្យាស្ថានអប់រំបច្ចេកទេស ប្រតិភូនិស្សិតរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏ត្រូវបានក្រុមហ៊ុនជាច្រើនអញ្ជើញទៅទស្សនកិច្ចសិក្សា និងធ្វើការបណ្តុះបណ្តាលពីបច្ចេកទេស ដូចជាក្រុមហ៊ុន Cisco, ITE College West ដែលសុទ្ធសឹងជាក្រុមហ៊ុន និងស្ថាប័នអប់រំល្បីៗដែលមានសាខានៅប្រទេសសិង្ហបុរី មិនតែប៉ុណ្ណោះគណៈប្រតិភូរបស់យើងក៏បានអញ្ជើញឱ្យទៅទស្សនកិច្ចតំបន់ទេសចរណ៍សំខាន់ៗនៃប្រទេសសិង្ហបុរីជាច្រើនកន្លែងថែមទៀតផង។

តំណាងឱ្យនិស្សិតទាំង៩រូប កញ្ញា ហាក់ ស្រីបូ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងបញ្ជាក់ពីលទ្ធផលដែលទទួលបានពីទស្សនកិច្ចសិក្សានេះថា វាពិតជាទុនមួយដ៏សំខាន់សម្រាប់ការសិក្សា ការដែលយើងមានឱកាសឃើញនូវការអភិវឌ្ឍន៍របស់ប្រទេសសិង្ហបុរី នាំឱ្យយើងមានទឹកចិត្តខិតខំសិក្សាបន្ថែមទៀតដើម្បីក្លាយជាធនធានមនុស្សមួយដ៏ពិតប្រាកដក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ហើយបទពិសោធន៍និងចំណេះដឹងទាំងអស់ដែលទទួលបានពីទស្សនកិច្ចសិក្សានេះ នឹងយកទៅចែករំលែកដល់និស្សិតផ្សេងៗទៀត។ កញ្ញា ក៏បានផ្តាំផ្ញើដល់និស្សិតទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់ក្នុងការសិក្សាបន្ថែមទៀតទាំងមុខវិជ្ជាជំនាញ និងភាសាសម្រាប់ទំនាក់ទំនង ព្រោះថាទាំងឱកាសទៅទស្សនកិច្ចសិក្សានៅក្រៅប្រទេស និងការត្រៀមប្រកួតប្រជែងទីផ្សារការងារក្នុងពេលបច្ចុប្បន្ន៕

Facebook Comments
Loading...