ជនសង្ស័យចំនួន១៣នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលពន្សាំង ធ្វើការឃាត់ខ្លួន ក្នុងករណីហឹង្សា

0
679

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលពន្សាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១៣នាក់ក្នុងករណី (ហឹង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស (ករណីប្រើវត្ថុរឹងវាយគ្នាទៅវិញទៅមកបណ្ដាលឲរបួស) កាលពីវេលាម៉ោង៥ និង០០ នាទីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ៤២ ភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យ១.ឈ្មោះ ហ៊ន សីហា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅស្នាក់នៅ ភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សេនជ័យ រាជធានីភ្នំពេញ។២.ឈ្មោះ អ៊ុង ណាក់ ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅស្នាក់នៅ ភូមិអណ្ដូង៤ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។៣.ឈ្មោះ ឃាង តារា ភេទប្រុស អាយុ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅស្នាក់នៅ ភូមិវាល សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

៤.ឈ្មោះ សាវណ្ណ សំរេច ភេទប្រុស អាយុ១៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅស្នាក់នៅ ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ថកណ្ដាល។៥.ឈ្មោះ រីម សុផាត់ ភេទប្រុស អាយុ១៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅស្នាក់នៅ ភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ថកណ្ដាល។៦.ឈ្មោះ យ៉ន សុភក្រ្តា័ ភេទប្រុស អាយុ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅស្នាក់នៅ ភូមិទួលស្វាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។៧.ឈ្មោះ រុំ មានហេង ភេទប្រុស អាយុ១៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅស្នាក់នៅ ភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ថកណ្ដាល។៨.ឈ្មោះ មឿន ណាលីន ភេទប្រុស អាយុ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅស្នាក់នៅ ភូមិអង្គចេក សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។៩.ឈ្មោះ រិទ្ធី រ៉ានុត ភេទប្រុស អាយុ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅស្នាក់នៅ ភូមិពុទ្ទ្រា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។១០.ឈ្មោះ ជា រតនា ភេទប្រុស អាយុ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅស្នាក់នៅ ភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។១១.ឈ្មោះ លុយ ពុទ្ធា ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅស្នាក់នៅ ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។១២.ឈ្មោះ សុទ្ធ កំសាន្ត ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅស្នាក់នៅ ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។១៣.ឈ្មោះ ធឿន ប៊ុនហេង ភេទប្រុស អាយុ១៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅស្នាក់នៅ ភូមិព្រៃធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះ១.ឈ្មោះ ផល ភាពរ៉ូហ្សា ភេទប្រុស អាយុ ១២ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិចុងបង្គោល ឃុំបែកចាន ស្រូកអង្គស្នួល ខេត្តកណ្ដាល។ស្នាក់ស្នាមបន្សល់ទុក១.ស្នាមហើមជាំលើក្បាល ផ្នែកខាងឆ្វេង ចំនួន០១កន្លែង។សម្ភារះចាប់យក ១.ម៉ូតូម៉ាកប៊ិត ពណ៏ស លាយខៀវ លេខតួ៩០១៦៦៩៩ ស្លាកលេខ ភ្នំ ១HI.៩៤០៦ ចំនួន០១គ្រឿង។២.ម៉ូតូម៉ាកសង់សេ១២៥ ពណ៏ខ្មៅ សេរី២០១៦ លេខតួ+លេខម៉ាស៊ីន៩៦០៧៩៦៨ ស្លាកលេខ ភ្នំពេញ១FZ.០៦០២ ចំនួន០១គ្រឿង។៣.ម៉ូតូម៉ាកសង់សេ១២៥ ពណ៏ខ្មៅ សេរី២០១៦ លេខតួ+លេខម៉ាស៊ីន៩៥៩១៧៩៩ ស្លាកលេខ កំពង់ស្ពឺ១FZ.០៦០២ ចំនួន០១គ្រឿង។៤.ម៉ូតូម៉ាកសង់សេ១២៥ ពណ៏ខ្មៅ សេរី២០១៥ លេខតួ+លេខម៉ាស៊ីន៩៣៥២៩៥៧ ស្លាកលេខ ភ្នំពេញ១FC.៨២៦៣ ចំនួន០១គ្រឿង។៥.ម៉ូតូម៉ាកសង់សេ១២៥ ពណ៏ខ្មៅ សេរី២០២០ លេខតួ+លេខម៉ាស៊ីន៥៦២៥៣៧៩ ស្លាកលេខ ភ្នំពេញ១HZ.៨២៤៣ ចំនួន០១គ្រឿង។៦.ម៉ូតូម៉ាកស៊ុយស៊ូគី លែត ពណ៏ស លាយខៀវ លេខម៉ាស៊ីន៤២០១៨០ ស្លាកលេខ ភ្នំពេញ១HD.៦១៧៨ ចំនួន០១គ្រឿង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានប្រជាពលរដ្ឋបានរាយការណ៍ថា មានករណីហិង្សា មួយបានកើតឡើងនៅចំណុចខាងលើ ភ្លាមនោះកម្លាំងប៉ុស្តិនគរបាលពន្សាំងសហការជាមួយកម្លាំងអន្តរាគមន៍បានចុះ ទៅដល់ទីតាំងកើតហេតុ បានធ្វើការឃាតខ្លួនជនសង្ស័យចំនួន១៣នាក់ មកសាកសួរនៅប៉ុស្តិ៍ពន្សាំង ចំណែកជនរង គ្រោះបានបញ្ជូនទៅកាន់មន្ទីពេទ្យកុមាជាតិ ក្រោយមកសមត្ថកិច្ចយើងបានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងមកប៉ុស្តិ៍ នគរបាលពន្សាំងដើម្បីសាកសួរ រួចបញ្ជូនមកអធិការដ្ឋានខណ្ឌព្រែកព្នៅដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

Facebook Comments
Loading...