មឿង សុខហ៊ុច ជួបកងណាផា រីឯឌុម កែវដា កីឡាករថៃផេត ខណៈខាំ ខ្លានាង ជួបកៅលានថង

0
896

ភ្នំពេញ ៖ កីឡាករជើងខ្លាំងទម្ងន់មធ្យមមឿង សុខហ៊ុច អ្នកប្រដាល់នៃពុទ្ធ​សេរីវង្សពោ​សែន​ជ័យកីឡា ឡើងសាកកណ្តាប់ដៃជាមួយកីឡាករជើងខ្លាំងថៃកងណាផា រីឯកីឡាករឌុម កែវដា អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ជួបកីឡាករថៃឈ្មោះផេត ខណៈកីឡាករខាំ ខ្លានាង អ្នកប្រដាល់មកពីក្លិបរហាប់ស្វាយប៉ាក ​កីឡាករថៃកៅលានថង នៅលើ​សង្វៀន​ស៊ីអិនស៊ី នា​ថ្ងៃសៅរ៍ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

កីឡាករមឿង សុខហ៊ុយ ទើបប្រកួតចាញ់កីឡាករថៃកាលពីសប្តាហ៍មុនរហូតខ្សែ​ក្រវាត់ សប្តាហ៍នេះត្រូវគេផ្គូផ្គងឲ្យជួបជាមួយកីឡាករជើងខ្លាំងថៃកងណាផា ក្នុងប្រភេទទ​ម្ងន់៦៣.៥គីឡុ​ក្រាម ដែល​អ្នក​ទាំង​២នាក់នេះមិនដែលជួបគ្នាទេនាពេលកន្លងមក។​ មួយ​រយៈចុងក្រោយនេះមឿង សុខ ហ៊ុច ត្រូវ​បានគេមើលឃើញថា ដើរលុកលុយ​រករឿង​តាមបណ្តាសង្វៀនទួរទស្សន៍ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​ដែល​ខ្លាំងៗ និងកីឡាករអន្តរជាតិជាច្រើននាក់ដែលមានលទ្ធផលគួរឲ្យ​សសើរ ជា​មួយផ្តួលគូប្រកួតជាបន្តបន្ទាប់មកនោះ។

មឿង សុខហ៊ុច គេមាន​កាយសម្បទា​រឹងមាំ ព្រមទាំងមានស្នៀតកែង និងជង្គង់ ដែលធ្វើឲ្យគូរ​ប្រកួ​ត​របស់ខ្លួន ពិបាកទប់ទល់ និង​ជាស្នៀតសម្រាប់ផ្ដួលគូរប្រកួតដ៍អស្ចារទៀតផង។ការ​វាយ​ចេ​ញ​របស់សុខហ៊ុច ​ធ្ងន់ហើយរហ័ស​ ​ជាពិសេស​ស្នៀត​ជើង​ទាត់ និង​ជង្គង់ របស់​គេ​ខ្លាំង​ណា​ស់​អាច​បញ្ចេញ​បាន​ភ្លាមៗ​ស្រប​ជាមួយ​ដៃតែម្តង។ ប៉ុន្តែ​យ៉ាងណា មឿង សុខហ៊ុ​ច ក៏​មាន​ចំ​ណុ​ច​ខ្សោ​យខ្លះ​ដែរ គឺត្រង់​​វាយ​ចេញ​ហើយមិនសូវការពាវិញនោះទេ​ដែលធ្វើឲ្យដៃគូប្រកួត​ឆាប់​​ដឹងពី​ចំណុច​ខ្សោយទាំងនេះ។ ចាំមើលមឿង សុខហ៊ុច អាច​យក​ឈ្នះ កីឡា​ករថៃកងណាផា នេះបានដោយ​របៀ​បណា?។

ឯកីឡាករ ឌុម កែវដា ត្រូវជួបប្រកួតជាមួយកីឡាករថៃឈ្មោះផេត ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរក៍មិនដែលជួបគ្នាដែរ។កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឌុម កែវដា បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តា​ប់ដៃនិង​កែង ​ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ ចាំមើល​កី​ឡាក​រ​ឌុម កែវដា អាច​យក​ឈ្នះលើកីឡាករថៃឈ្មោះផេត បានដែរឫយ៉ាង​ណា?​។

ដោយឡែកកីឡាករស្រករក្រោយខាំ ខ្លានាង គេ​និង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះកៅលានថង ​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូ​ក្រាម ដែលកីឡាករថៃម្នាក់នេះ​ក៍ធ្លាប់មកប្រកួត​នៅសង្វៀនប្រទេសកម្ពុជា ជាច្រើនដងផងដែរមានឈ្នះមានចាញ់ ជាមួយកីឡាករលំដាប់ៗ​របស់កម្ពុជា។ ខាំ ខ្លានាង គេ​ក៏​ជា​អ្នក​ប្រដា​ល់​​ជើង​ខ្លាំង​មួយរូប ក្នុងចំណោម​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ដែលអ្នកតាមដានកីឡា​ប្រដា​ល់កម្ពុជាកំពុងតែ​ចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់​កីឡាករ​រូបនេះ ដែលឡើងប្រកួតម្តងៗ​ធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។ ជាមួយនិងស្នៀត​ខ្លាំង​ទាំងដៃទាំងជើងនិងកែង បានធ្វើឲ្យកីឡាករខាំ ខ្លានាង ផ្តួលដៃគូជា​បន្ត​បន្ទាប់ទាំង​កីឡាករ​ជើងចាស់ និងកីឡាករជើងថ្មីហើយបានធ្វើឲ្យរូបគេឡើង​ប្រកួតឈាន​ដល់​គូឯក និងប្រកួត​លក្ខណៈមិត្ត​ភាពអន្តរជាតិ។ ​ចាំមើលរវាង​ខាំ ខ្លានាង និងកីឡាករថៃកៅលានថង នេះន​រណា​ជា​អ្នកឈ្នះ?៕

Facebook Comments
Loading...