សួន ចាន់នី ជួបកីឡាករថៃ ខណៈអេ ណារ័ត្ន ជួបកីឡាករម៉ារ៉ុកដើម្បីសាកស្នៀតគុន

0
1502

ភ្នំពេញ ៖ កីឡាករជើងខ្លាំងសួន ចាន់នី អ្នកប្រដាល់របស់ក្លិបបក្សីស្លាបដែក ឡើង​តតាំ​ងនិងកីឡាករឡាវថៃយ៉តកុស៊ុន ច.ថាក់វិឆ័យ ខណៈកីឡាករជើងខ្លាំងស្រករក្រោយអេ ណារ័ត្ន អ្នកប្រដាល់​នៃក្លិបសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ត្រូវជួបជាមួយកីឡាករម៉ារ៉ុកHicham Boulahri ក្នុង​លក្ខណៈមិត្តភាពអន្តរៈ​ជាតិ​លើ​សង្វៀន​ស៊ីអិនស៊ី នាថ្ងៃអា​ទិត្យ​ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

កីឡាករសួន ចាន់នី ត្រូវជួបជាមួយកីឡាករថៃឈ្មោះយ៉តកុស៊ុន ច.ថាក់វិឆ័យ ក្នុងប្រភេទ​ទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថា​កីឡា​ករ​ថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ តែបើកីឡាករកម្ពុជាសួន ចាន់នី វិញមួយ​រយះ​ចុងក្រោយនេះក្នុង​ពិភព​​ប្រដាល់ គ្មាន​អ្នកណា​មិន​ស្គាល់ស្នាដៃ និង​កេរ្តិ៍​​ឈ្មោះ​របស់​គេ​នោះ​ឡើយ​ ជាក់ស្ដែង​នៅ​លើ​សង្វៀន​ស្ទើរ​គ្រប់​ប៉ុស្ដិ៍​សូត្រ ប៊ុនធី​ បាន​ឡើងប្រកួតឈាន​មកដល់​គូ​ឯក និង​ជា​គូ​ដណ្តើមខ្សែ​ក្រ​វាត់​ទៀតផង​ហើយ មិន​ដែលលក់តម្លៃខ្លួន​ក្នុង​ការប្រកួតទេកន្លងមកនោះទេ។

ពេល​ឡើងប្រកួត​ម្តងៗមិនថាតែប្រកួតដណ្តើមខ្សែក្រវ៉ាត់ឫ ប្រកួតលក្ខណមិត្ត​ភាព​ទេ​គឺ តែង​តែ ប្រកួត​មិន​លាក់​កម្លាំងនោះឡើយ។​ស្របគ្នា​ដែលកីឡាករសួន ចាន់នី ​ឡើ​ង​រេញ​ពេល​ណា​ក៏បាន​បង្ហាញ​ភាព​ខ្លាំង​ហើយ​ដណ្ដើ​ម​បាន​ជ័យជម្នះលើ គូប្រកួតជាច្រើន​ផងនោះ ទើប​កាន់តែ​ធ្វើ​ឲ្យ​កីឡាកររូប​នេះ ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អ្នកខ្លាំងស្រករក្រោយជា​ច្រើនផងដែរ​។ អ្នក​ប្រដាល់​មានដៃវែងជើងវែងសូត្រ ប៊ុនធី ជាអ្នក​ប្រដាល់ជើងខ្លាំង​ទម្ងន់​មធ្យមប្រចាំ​កម្ពុជា​ម្នាក់នាពេល​បច្ចប្បន្ន​ដែល ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ជា​ច្រើន​នាក់មក​ហើយ គឺ​ឈ្នះច្រើនជាង​ចាញ់​​ព្រោះ​ស្នៀតក្បាច់គុណខ្មែរ​បុរាណរបស់គេ ខ្លាំងទាំងព្រមតែម្តង ហើយ​វាយមិនមានអំនួតនិង​មិន​ខ្លាច​គូរប្រកួតណាម្នាក់​នោះទេ។ ចាំមើលកីឡាករសួន ចាន់នី ជា​អ្នកឈ្នះឬកីឡាករថៃយ៉តកុស៊ុន ច.ថាក់វិឆ័យ?។

ដោយឡែកកីឡាករអេ ណារ័ត្ន ត្រូវជួបជាមួយកីឡាករម៉ារ៉ុកHicham Bou​lahri ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ​អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថា​កីឡា​ករ​ម៉ារ៉ុកម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ តែបើតាមកីឡាករដែលហ្វឹកហាត់នៅប្រទេសថៃភាគច្រើនពួកគេពូកែខាងស្នៀតជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

ចំណែកអ្នកប្រដាល់គុនខ្មែរវ័យក្មេងអេ ណារ័ត្ន ដែលកំពុងមានឈ្មោះបោះសំឡេង មួយរូប នាបច្ចប្បន្ននេះ រូបគេខ្លាំងខាងកណ្តាប់ដៃ និងជង្គង់ ហើយការវាយរល់លើរូបគេមិនត្រូវការ ស្ទាបស្ទង់ដៃគូច្រើននោះទេ ដ្បិតទម្លាប់របស់គេឡើងរេញគឺ ចូលបុកវាយមិនរាថយ ទោះបីលទ្ធផល ឈ្នះឬ ចាញ់ បែបណាក្ដី។ ប្រាប់អ្នកយកពត៍មានកន្លងមកពេលឡើងប្រកួតរាល់លើកអេ ណារ័ត្ន បង្ហាញទំនុកចិត្តយ៉ាងមុតមាំថាទោះ ពុំបានស្គាល់ច្បាស់ពីសមត្ថភាពកីឡាករបរទេសបែបណាក្ដី ប៉ុន្តែរូបគេ នឹងខិតខំប្រកួតឲ្យអស់ពីសមត្ថភាព និង ធ្វើឲ្យអ្នកគាំទ្រជក់ចិត្ត បំផុតដើម្បីដណ្ដើមយកជ័យជម្នះ។ ចាំមើលរវាងអេ ណារ័ត្ន និងកីឡាករម៉ារ៉ុកHicham Boulahri នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...