សាលាខណ្ឌព្រែកព្នៅប្រារពពិធីអកអំបុក ថែរក្សាជាតិ សាសនា ព្រះមហាក្សត្រ

0
1006

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកានេះ នៅសាលាខណ្ឌព្រែកព្នៅ រដ្ឋបាល​ខណ្ឌ បានប្រារព្ធពិធីអកអំបុក ដើម្បីថែរក្សាជាតិ សាសនា ព្រះមហាក្សត្រ ដោយមានរៀបចំអំបុក ចេក ដូងខ្ចី ស្កត្នោតទៅតាមទំនាមទម្លាប់ប្រណីខ្មែរ ដែលមានការចូលរួមពីលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ និងភរិយា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការជាច្រើនទៀតផងដែរ។

លោកសុខ សម្បត្តិ បានមានប្រសាសន៍ថា ថ្ងៃនេះយើងជួបជុំគ្នា ដើម្បីប្រារព្ធពិធីអកអំបុក ក្រោមប្រធានបទអំបុកថែរក្សាជាតិ សាសនា ព្រះមហាក្សត្រ ទៅតាមប្រសា​សន៍ណែនាំរបស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាយុទ្ធនាការមួយបំភ័នបំភ្លៃព័ត៌មានមិនពិត ពីព្រោះចាប់ពីម្សិលមិញមកមានប្រជាជនបានចាប់ផ្តើមនិយាយពីមួយទៅមួយថា កុំឱ្យមកភ្នំពេញ អាចមានរឿងរ៉ាវកើតមានច្រើនណាស់ ដែលការបង្ហោះព័ត៌មានបំភ្លៃនេះអ្នកជឿចេះតែជឿទៅ តែតាមពិតវាគ្មានរឿងអីកើតឡើងនោះទេ។

លោកបានបញ្ជាក់ថា យើងប្រារព្ធពិធីអកអំបុកនៅថ្ងៃទី៩វិច្ឆិកានេះ ចំថ្ងៃបុណ្យឯករាជ្យ បុណ្យទិវាកងទ័ព ព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ និងបុណ្យពន្លត់ភ្លើងជ័យជាដើម។ ទន្ទឹមនេះដែរលោកសូមជំរាបថា យើងមានការរីករាយដោយសារបានសម្តេចតេជោ លើកជាគំនិតដើម្បីឱ្យយើងមានឱកាសជួបជុំគ្នារំលឹកអំពីពិធីអកអំបុក ដែលជាពិបុណ្យប្រពៃណីជាតិរបស់យើង។ លោកក៏សូមថ្លែងអំណរគុណផងដែរដល់ក្រុមយុវជន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលបានខិតខំរៀបចំពិធីនេះ ដើម្បីជួបជុំគ្នារៀបចំពីធីអកអំបុក និងមានការរាំកំសាន្តយ៉ាងសប្បាយរីករាយនៅទីធ្លាមុខសាលាផងដែរ។

ផ្អែកលើជំនឿតាមបែបព្រះពុទ្ធសាសនា ប្រជាពលរដ្ឋខ្មែរបានប្រារព្ធពិធីអកអំបុកតៗគ្នា ដោយបានរៀបចំលំដាប់គ្រឿងសក្ការៈបូជាជាច្រើនមុខ រួមជាមួយអំបុក ចេកទុំ ដូង ស្កត្នោត ឬស្កសរ និងថ្លែឈើ ថ្វាយដល់ព្រះច័ន្ទ ឧទ្ទិសបួងសួងសុំសេចក្តីសុខចំរើនគ្រប់ៗរូបរហូតដល់ពេលបច្ចុប្បន្ន៕

Facebook Comments
Loading...