ពិធីក្រុងពាលីមុនចុះទឹកទូកឈ្មោះជ័យសំរោងតេជះ ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន

0
435

ភ្នំពេញ ៖ ទូកឈ្មោះជ័យសំរោងតេជះ នៅក្នុងវត្តសុវណ្ណរាសីរតនារាម ស្ថិតក្នុងភូមិសំរោងកណ្ដាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ត្រូវបានធ្វើពិធីក្រុងពាលីទៅតាមទំនៀមទម្លាប់ប្រពៃណី ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន និងនិមន្ដព្រះសង្ឃមកប្រោះព្រំជយន្ដោ នារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមវត្តមានចូលរួមពីលោកឧត្តមសេនីយ៍ឯកអ៊ឹង ដារ៉េត និងលោកស្រីង៉ូវ រ៉ាដែត។

ក្រុមកីឡាករអុំទូក ជ័យសំរោងតេជៈ ទាំងអស់ស្រែកឡើងព្រមគ្នា ដែលបានប្តេជ្ញាចិត្តដណ្តើមយកជ័យជំនះ ក្នុងពិធីប្រណាំងទូក រយ:ពេល៣ថ្ងៃឲ្យបាន នៅមុខព្រះបរមរាជវាំង ដើម្បីកិត្តិយសខ្លួនឯងផង វត្តផង និងដើម្បីមុខ មាត់កិត្តិយស របស់សាលាខណ្ឌព្រែកព្នៅផងដែរ។

លោកពិន សារឿន ប្រធានទូកឈ្មោះជ័យសំរោងតេជះ បានលើកឡើងថាក្នុងឱកាសជួបសំណេះសំណាល និងផ្តល់ជាស្បៀងអាហារ ដល់កីឡាករចំណុះទូកជ័យសំរោងតេជះ នេះ និងដើម្បីលើកទឹកចិត្ត ដល់កីឡាករទូក ដែលកំពុងហ្វឹកហាត់ ត្រៀមប្រកួត នៅក្នុងព្រះ រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នាថ្ងៃទី១០-១១-១២ ខែវិច្ឆិកានេះ លោកឧត្តមសេនីយ៍ឯកអ៊ឹង ដារ៉េត បានឧបត្ថមថ្លៃម្ហូបអាហារយះពេល៣ថ្ងៃ កីឡាករចំនួន៧០នាក់ក្នុងម្នាក់ៗទទួលបានមួយម៉ឺនរៀល ហើយលោកក៍បានចេញថ្លៃទូក និងរោងទូកអស់ថវិការរាប់ម៉ឺនដុល្លាកន្លងមកផងដែរ ដែលបានប្រគេនដល់ព្រះធម្មវិសុទ្ធ អ៊ូ សុខអេង ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះចៅអធិការវត្ត សុវណ្ណរាសីរតនារាម ហៅវត្ត សំរោងកណ្ដាល។

ក្នុងពិធីក្រុងពាលី និងសំណេះសំណាលជាមួយកីឡាករអុំទូកនេះ លោកអ៊ឹង ដារ៉េត បានមានប្រសាសន៍ថា អំណោ​យទាំងនេះ គឺជាទឹកចិត្តស្រឡាញ់របស់លោក ដើម្បីលើកស្ទួយលើវិស័យកីឡារបស់កម្ពុជា ពិសេសការប្រកួតប្រណាំងទូកង ទូកមួងដែលជាប្រពៃ​ណីខ្មែរ តែងតែប្រារព្ឋធ្វើឡើង រៀងរហូតមកនោះ។

ជាងនេះទៅទៀតលោក ក៏បានផ្តាំផ្ញើដល់កីឡាករទូកទាំងអស់ ត្រូវតែគោរពវិន័យ ស្តាប់តាមការ ណែនាំរបស់អ្នកគ្រប់គ្រង មានសីលធម៌ល្អ ខំធ្វើការហ្វឹកហាត់អោយបានខ្លាំងក្លាថែមទៀត ព្រោះថាបើទោះបីជាទូកមានល្បឿនយ៉ាងណាក៍ដោយ បើកីឡាករមិនសាមគ្គីគ្នាហើយ អុំមិន កើតនោះទេ ហើយក៍អុំទៅមិនឈ្នះគេដែរ។ ជាមួយគ្នានេះ លោក៍បានសំណូមពរដល់គណ:កម្មការគ្រប់គ្រងទូក និងកីឡាករចំណុះទូក ទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការគោរពវិន័យ និងបទបញ្ជា នៃការប្រណាំងទូក រួមទាំងការថែទាំសុខភាព ដើម្បីឈានទៅដណ្តើមយកជ័យជំនះ ដើម្បីកិត្តិយខ្លួនឯងផង វត្តរបស់យើងផង និងរួមចំណែកញ៉ាំង អោយព្រះរាជពិធី បុណ្យអុំទូក បណ្តែតព្រះទីប និងសំពះព្រះខែរយ:ពេល៣ថ្ងៃ នាថ្ងៃខាងមុខនេះប្រកបទៅដោយ សេចក្តីសុខ សប្បាយរីករាយ និងឈ្នះទាំងអស់គ្នា៕

Facebook Comments
Loading...