លោកសុខ សម្បត្តិ ក្រើនរំលឹកដល់សមត្ថកិច្ចទាំអស់ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឧកាសបុណ្យជាតិធំទាំងពីរឲ្យបានល្អ

0
97

ភ្នំពេញ ៖ នៅក្នុងពិធីប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ កាលពីរសៀលថ្ងៃទី៥ ខែវិញ្ឆិកា ឆ្នាំ២០១៩នេះ លោកសុខ​ ​សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ បានជំរុញអោយកំលាំងមានសមត្ថកិច្ច រួមនឹងអាជ្ញាធរសង្កាត់ទាំងប្រាំក្នុងខណ្ឌ ត្រូវបង្កើនស្មាតី ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្តបន្ថែមទៀត នៅក្នុងពិធីបុណ្យឯករាជ្យជាតិ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ នឹងអកអំបុក ពិសេសថ្ងៃទី៩វិច្ឆិកា ជាថ្ងៃបុណ្យឯករាជជាតិ និងជាថ្ងៃពិសារអុំបុកសាមគ្គីជាតិ​ ដើម្បីការពារជាតិសាសនាព្រះមហាក្សត្រអោយស្ថិតស្ថេរគង់វង្ស។

លោក សុខ​ សម្បត្តិ បានមានប្រសាសន៏ថាស្របពេលដែលប្រជាជាតិយើងកំពុងប្រារព្ធពិធីបុណ្យជាតិធំៗទាំងពីរខាងលើនេះ ចលនាក្រុមឧទ្ទាមក្រៅច្បាប់ក្រោមឧបាយកលនៃការវិលត្រឡប់ចូលមកកម្ពុជាវិញដែលមានឧក្រឹដ្ឋជន សម រង្សី នឹងបក្ខពួកបានប្រកាសដាក់ចេញនូវគំរោងផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដូចនេះទាំងកំលាំងអធិការនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ នគរបាលបុស្តិ៏ កំលាំងសណ្តាប់ធ្នាប់ខណ្ឌ  ត្រូវបែងចែកកំលាំងប្រចាំការ២៤ ម៉ោងលើ២៤ម៉ោងនៅតាមគោលដៅដែលបានកំណត់។

ក្នុងនោះត្រូវអនុវត្តអោយខានតែបាននូវវិធានការទាំង៨ចំណុចរបស់ក្រសួងមហាផ្ទៃ ស្តីពីវិធានការណ៏ដើម្បីបង្កើនការថែរក្សា  សន្តិសុខ​   សណ្តាប់ធ្នាប់សាធារណៈ នឹងសុវត្ថិភាព ក្នុងឧកាសពិធីខួបអនុស្សាវរីយ៏លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នឹងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ នឹងអកអំបុកឆ្នាំ២០១៩ នេះ ដោយបានគូសបញ្ជាក់ថាគ្រប់គណៈបញ្ជាការឯកភាពតាមមូលដ្ឋាន ត្រូវដឹកនាំ ណែនាំដល់មេបញ្ជាការ កងកម្លាំងមានសមត្ថកិច្ចនានាដែលស្ថិតនូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអោយត្រួតពិនិត្យវត្តមានកម្លាំងក្រោមឧវាទ នឹងគ្រប់គ្រងចាត់ចែងប្រើប្រាស់កម្លាំងស្របតាមផែនការដែលបានកំណត់ ធ្វើការតាមដានក្តាប់សភាពការណ៏សកម្មភាពចលនាក្រុមឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដើម្បីចាត់វិធានការច្បាប់អោយបានម៉ឺងម៉ាត់ និងត្រូវអប់រំប្រជាជនអោយចៀសវាងការចូលរួមក្នុងសកម្មភាពណាមួយនៃគំរោងផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោកប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងមូលដ្ឋាន ត្រូវរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលអាចកើតមានឡើងនូវភាពអសកម្មផ្សេងៗដូចជា ចោរលួច ឆក់ ជាដើម។ ម៉្យាងទៀត ត្រូវផ្សព្វ​ផ្សាយដល់មហាជនទូទៅ ត្រូវមានការប្រុងប្រយត្ន័នូវគ្រោះអគ្គីភ័យផ្សេងៗជាយថាហេតុដែលតែងតែកើតមានឡើងដូចជា មុនចូលដំណេក ឬចាកចេញពីលំនៅដ្ឋាន ត្រូវពន្លត់ភ្លើងចង្រ្កាន​ ទៀន ធូប ពិនិត្យប្រពន្ធ័ចរន្តអគ្គសនីអោយបានត្រឹមត្រូវ។

ម៉្យាងទៀតបញ្ហាចរាចរណ៏ក៏ជាបញ្ហាសំខាន់ណាស់ដែរត្រូវផ្សព្វផ្សាយអោយប្រជាពលរដ្ឋ ពិសេសយុវ័យដែលបញ្ជារយានយន្តនៅលើដងផ្លូវសាធារណៈ​ ត្រូវគោរពច្បាប់ចរាចរណ៏អោយបានម៉ឹងម៉ាត់ ដោយមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង​ បើកបរទោចក្រយានយន្ត ត្រូវពាក់មួកសុវត្ថិភាពអោយបានគ្រប់ៗគ្នា។ ជាមួយនោះកងកម្លាំងទាំងអស់ត្រូវរួមសហការគ្នាក្នុងការបញ្ជារចរាចរណ៏នៅលើដងផ្លូវ តាមគោលដៅសំខាន់ៗដែលអាចមានការកកស្ទះចរាចរណ៏កើតឡើងដើម្បីជួយសំរួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋអោយមានភាពរលូន។ ហើយប្រសិនបើមានភាពអសកម្មអ្វីមួយកើតឡើងត្រូវធ្វើការរាយការណ៏មកអាជ្ញាធរ សង្កាត់ ខណ្ឌ ដើម្បីមានវិធានការដោះស្រាយ៕

Facebook Comments
Loading...