ប៉ូលិសឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0
689

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលពញាពន់សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងករណី (រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន) កាលពីវេលាម៉ោង០៥ និង៣០នាទីទាបភ្លឺ ត្រូវនិងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវ១៥១ ភូមិស្រែដូនតូច សង្កាត់ ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យ១.ឈ្មោះ ថន ចាន់ធឿន ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។២.ឈ្មោះ ធឿន បញ្ញា ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់ដេរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងទទឹង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។៣.ឈ្មោះ ឆាយ សុវណ្ណ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបឹងប៉ិច សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។សម្ភារះចាប់យក១.ក្រាមពណ៏សថ្លាមានតម្រុយសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់ថង់តូច។២.ទូរស័ព្ទ ចំនួន០២គ្រឿង។៣. ម៉ូតូម៉ាក់ហុងដាសេ១២៥ ពណ៏ខ្មៅ សេរីឆ្នាំ២០១៤ ស្លាកលេខភ្នំពេញ១CP-៥៨៧១ចំនួន០១គ្រឿង។៤.ម៉ូតូម៉ាក់ហុងដាTODAY ពណ៏ខ្មៅ  ស្លាកលេខភ្នំពេញ១GJ-៩៣៤៧ចំនួន០១គ្រឿង។

ប៉ូលិសមូលដ្ឋានបានៀ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលពញាពន់សហការណ៍ ជាមួយកម្លាំងជំនាញខណ្ឌព្រែកព្នៅបានធ្វើការល្បាតនៅក្នុងមូលដ្ឋានដើម្បីបង្ការបង្រ្កាប់បទល្មើសផ្សេងៗ លុះមកដល់ត្រង់ចំណុច ទីតាំងខាងលើ ក៍ប្រទះឃើញជនសង្ស័យទាំងបីជិះម៉ូតូ០២គ្រឿងម៉ាកខាងលើ ដោយមានការសង្ស័យកម្លាំងយើងបានធ្វើការឃាត់ ឆែកឆេររកឃើញ (ក្រាមពណ៏សថ្លាមានតម្រុយសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់ថង់តូច) ភ្លាមនោះកម្លាំងយើងបានធ្វើការ ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមកប៉ុស្តិ៍នគរបាលពញាពន់ដើម្បីសាក់សួរ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌព្រែក ព្នៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Facebook Comments
Loading...