គោលបំណងចំនួន៥ក្នុងពិធីសំណេះសំណាល និងបច្ចប្បន្នភាពរោងចក្រ សហគ្រាស និងគ្រិះស្ថាននៅក្នុងខណ្ឌព្រែកព្នៅ

0
849

ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាល និងបច្ចប្បន្នភាពរោងចក្រ សហគ្រាស និងគ្រិះស្ថាន នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅសាលាខណ្ឌព្រែកព្នៅ លោកជា ខេមា បានប្រាប់ពីគោលបំណងជួបជុំគ្នានាថ្ងៃនេះគឺធ្វើឡើងរវាងអាជ្ញាធរដែនដីក៍ដូចជាតំណាងអគ្គស្នងការនគរបាលជាតិជាមួយប្រធានរដ្ឋបាលរោងចក្រមានគោលបំណងសំខាន់ជារួមចំនួន៥។

លោកជា ខេមា អភិបាលរងខណ្ឌព្រែកព្នៅបានលើកឡើងថា គោលបំណងសំខាន់ជារួមចំនួន៥នេះមានទី១ ដើម្បីធ្វើការសំណេះសំណាលក៍ដូចជាការសួរសុខទុក្ខចង់ជួបមុខផ្ទាល់តំណាងរោងចក្រ ដែលរយៈពេលកន្លងមក អាជ្ញាធរដែនដី ក៍ដូចជាសមត្ថកិច្ចមកពីស្ថាប័នជំនាញផ្សេងៗ កម្រមានពេលជួបផ្ទាល់។ តែបើជួបវិញសុទ្ធក្នុងស្ថានភាពតឹងតែង ឬក៍មានបដិវាទរវាងនយោជិក និងនយោជក់ ដែលចំណុចនេះហើយជាកង្វះខាតព័ត៏មានក៍ដូចជាការសហការរវាងអជ្ញាធរ និងរោងចក្រផ្ទាល់។

លោកបន្តថា ទី២ដើម្បីស្នើរឲ្យរោងចករសហគ្រាស និងគ្រិះស្ថានចូលរួមចំណែកបង្ការទប់ស្កាត់ពីផលអវិជ្ជមាន ដែលជ្រៀតចូល ងាយនឹងធ្វើឲ្យខាតផលប្រយោជន៍ចំពោះកម្មករនយោជិក ឬក៍ប៉ះពាល់ដល់នយោជក់។ ទី៣ ដើម្បីចង់ដឹងពីផលលំបាកកន្លងមក ដែលរោងចក្រសហគ្រាសក៍ដូចជាគ្រិះស្ថានជួបបញ្ហា ដូចជាការខ្វះការសហការរវាងអាជ្ញាធរមូលដ្ឋាន ឬស្ថាប័នពាក់ព័ន្ធលើបញ្ហាការសម្របសម្រួលបច្ចេកទេស ដែលរយៈកាលកន្លងមកមានការប្រទាំងប្រទើសរហូតឈានដល់ចំណុចមួយគឺមិនសហការដោយផ្ទាល់តែម្តងរវាងអាជ្ញាធរនិងភាគីរោងចក្រ។ ទី៤ដើម្បីចង់ដឹងពីឥរិយាបថការងាររបស់កម្មករនយោជិក និងភាគីថៅកែបរទេស ដែលជានយោជកតើមានជះឥទ្ធពលពីរបៀបរបបការងារទ្រង់​ទ្រា​យកំរិតណា? បើមានជះឥទ្ធិពលហើយតើផលប៉ះពាល់នៃឥទ្ធិពលនោះមានសម្ពាធដល់ភាគីទាំងពីរដែរឬទ? ដល់កម្រិតណា? តើមានឈានដល់ប៉ះពាល់សេចក្តីថ្លៃថ្នូរសិទ្ធក្នុងភាពជាកម្មករដែរឬទេ?។ ទី៥គោលបំណងធំបំផុត គឺការសហការរវាងអាជ្ញាធរ និងរោងចក្រ សហគ្រាស ឬគ្រិះស្ថាន ជាពិសេសការចងជាក្រុមការងារលើបណ្តាញសង្គមទំនាក់ទំនងជាTelegram ឬwhatsapp ដើម្បីផ្តល់ព័ត៏មានជូនអាជ្ញាធរឬសំណូមពរអាជ្ញាធរជួយសម្រួលបច្ចេកទេសទាន់ពេលវេលាទប់ស្កាត់សកម្មភាពទាំងឡាយណាឈានដល់ចង្វាក់ផលិតកម្មរោងចក្រ។

ចំណែកលោកឧត្តមសេនីយ៍ទោ ស៊ីម សុវណ្ណា ប្រធានក្រុមការងារជំនាញទី៣ នៃនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានលើឡើងថា ក្នុងនាមអាជ្ញាធរមូលដ្ឋានក៍ដូចជាស្ថាប័នពាក់ព័ន្ធត្រូវព្យាយាមបង្កើតពេលវេលាជួបសំណេះ​សំណាលជាមួយរដ្ឋបាលរោងចក្រយ៉ាងហោចណាស់ចន្លោះពី៣ខែ ទៅ៦ខែម្តង និងត្រូវបង្កើតគ្រុបការងារមួយដើម្បីទទួលព័ត៏មានគ្រប់ជ្រុងជ្រោយពីគ្រប់រោងចក្រសហគ្រាស គ្រិះស្ថានប្រចាំថ្ងៃ។

លោកបន្តថា ជាងនេះទៅទៀតត្រូវបង្កើតការសហការទាំងកម្លាំងស៊ីវិល និងប្រដាប់អាវុធគ្រប់ប្រភេទថ្នាក់មូលដ្ឋានក្នុងការជួយពង្រឹងសណ្តាប់ធ្នាប់ពិសេសលើបញ្ហាភូមិ ឃុំមានសុវត្ថិភាព និងត្រូវបង្កលក្ខណៈសម្បត្តិងាយស្រួលនានាដល់រោងចក្រ សហគ្រាសគ្រិៈស្ថាន ដើម្បីធានាបាននិរន្តរភាពរោងចក្រ សហគ្រាសគ្រិៈស្ថាន ស្របតាមយុទ្ថសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលក្នុងដំណាក់កាលទី៤ ក្នុងការអនុវត្តឡើងប្រាក់បៀវត្សរ៍ជារៀងរាល់ឆ្នាំជូនកម្មករ កម្មការិនី និងបង្កើតបាននៅសំណាញ់សុវត្ថិភាពសង្គមមួយសម្រាប់ទាំងអស់គ្នា៕

Facebook Comments
Loading...