នៅដំណាច់ខែតុលានេះសាលារាជធានីភ្នំពេញ នឹងចាប់ផ្ដើមគ្រប់គ្រងការប្រមូលសម្រាម មុននឹងរកក្រុមហ៊ុនថ្មីមកជំនួសបាន

0
910

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥ អណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ លោកហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌ​ព្រែកព្នៅបានអះអាងថា តាមការឲ្យដឹងពីសាលារាជធានី ភ្នំពេញនៅដំណាច់ខែតុលានេះ សាលារាជធានីភ្នំពេញនិងបញ្ចប់ការប្រមូលសម្រាមរបស់ ក្រុមហ៊ុនស៊ិនទ្រីហើយ ចាប់ផ្ដើមគ្រប់គ្រងការ ប្រមូលសម្រាម ដោយខ្លួនឯង មុននឹងរកក្រុមហ៊ុនថ្មីមកជំនួសបាន។

លោកអភិបាលរងបានលើកឡើងថា នៅចុងឆ្នាំនេះ មានបុណ្យជាតិធំៗច្រើន និងមានភ្ញៀវអន្ដរជាតិ និងអ្នកការទូតច្រើនមកកម្ពុជា តាមការវាយតម្លៃពីអន្ដរជាតិ ប្រទេសកម្ពុជាមានការអភិវឌ្ឍខ្លាំង និងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ តែនៅខ្វះបញ្ហាបរិស្ថានអនាម័យគឺ សម្រាម ដែលទាមទារឲ្យមានការធ្វើកំណែទម្រង់ដើម្បីឲ្យសមស្របទៅនិងការអភិវឌ្ឍនៅកម្ពុជានាពេលបច្ចុប្បន្ន។

ចំពោះក្រុមហ៊ុនស៊ិនទ្រី ដែលមានតួនាទីប្រមូលសម្រាម នាពេលបច្ចុប្បន្ននេះ មិនអាចបំពេញតាមសំណូមពរនិងតម្រូវការជាក់ស្ដែង ជូនដល់ប្រជាពលរដ្ឋបានឡើយ។ ដូចនេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកសិទ្ធិពីក្រុមហ៊ុនស៊ិនទ្រី យកមកដាក់ឲ្យក្រុមហ៊ុនច្រើន ដេញថ្លៃដើម្បីឲ្យមានការប្រកួតប្រជែង មិនទុកឲ្យមានក្រុមហ៊ុនស៊ិនទ្រី តែ១ ជិះសេះលែងដៃដូចមុនទៀតឡើយ។

លោកបានបញ្ជាក់ថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩នេះតទៅក្រុមហ៊ុនស៊ិនទ្រីលែងប្រមូលសម្រាមទៀតហើយ ហើយសាលាក្រុងចាប់ផ្ដើមប្រមូលសម្រាម ដោយប្រើរចនាសម្ព័ន្ធ និងសម្ភារៈរបស់ក្រុមហ៊ុនស៊ិនទ្រី និងរង់ចាំផ្ទេរសិទ្ធិ ពីក្រុមហ៊ុនសិនទ្រី នៅចុងឆ្នាំនេះ។

លោកអភិបាលរងបន្ដថា សម្រាប់ខណ្ឌព្រែកព្នៅ សម្រាមគឺជាបញ្ហាកៅ្ដ១ ដែលរដ្ឋបាខណ្ឌ តែងបានយកចិត្តទុកដាក់បំផុត កន្លងមកនេះនៅក្នុងខណ្ឌព្រែកព្នៅគឺមានតែរថយន្ដ ២គ្រឿងប៉ុណ្ណោះដែលចុះប្រមូលសម្រាមជាប្រចាំ  តែដោយសារសម្រាមមិនអាចប្រមូលអស់ រដ្ឋបាលខណ្ឌបានស្នើ ទៅសាលារាជធានីភ្នំពេញ ឲ្យក្រុមហ៊ុនស៊ិនទ្រីដាក់រថយន្ដ បន្ថែមទៀតដើម្បីឲ្យការប្រមូលសម្រាមមានលក្ខណៈប្រសើរ។

ក្រៅពីការងារប្រមូលសម្រាមតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ រដ្ឋបាលខណ្ឌព្រែកព្នៅក៏បានយកចិត្តទុកដាក់ផងដែរលើការ សំអាតបរិស្ថានអនាម័យតាមទី សាធារណៈក្នុងមូលដ្ឋានដោយប្រើប្រាស់កម្លាំងចម្រុះរបស់ខណ្ឌ សហការជាមួយមន្ទីរសាធារណៈការរាជធានីភ្នំពេញ ចុះធ្វើ ពលកម្មសំអាត តាមដងផ្លូវជាតិលេខ៥ ក្នុងសង្កាត់ព្រែកព្នៅ និងចុះប្រមូសម្រាមកៀដី និងបាញ់ទឹកលាងថ្នល់ និងស្ពាន នៅតំបន់ស្ពានព្រែកព្នៅ ផងដែរ  ដើម្បីធ្វើឲ្យមូលដ្ឋាន មានសោភណ័ភាព និងបរិស្ថានល្អ។

ក្នុងឱកាសនោះផងដែរលោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ក៍បានមានប្រ​សាសន៍ថាតម្លៃសម្រាម និងសេវាប្រមូលសម្រាមនេះ នៅពេលមានការដាក់ឲ្យដេញថ្លៃនោះនឹងមានការប្រកួតប្រជែងដាក់ពិន្ទុ ដែលទោះជាយ៉ាងណាវាអាចប្រសើរជាងមុន ដែលមានក្រុមហ៊ុនតែ១ផ្ដាច់មុខនោះ៕

Facebook Comments
Loading...