មិនធម្មតាមែនក្រុម Chelsea ​ទៅលត់​ក្រុម Ajax ក្នុងដី

0
1090

កីឡាបរទេស ៖ មិនធម្មតាមែនក្រុម Chelsea ​ទៅលត់​ក្រុម Ajax ក្នុងដី​ដោយ​លទ្ធផល ១-០ ​កាល​ពី​យប់មិញ​នេះ ​ពាន​រង្វាន់ UEFA Champions Leaegue ។

ក្រុម​តោ​ខៀវ ​ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត ​ដោយ​អាច​យក​ឈ្នះ​ក្រុម Ajax ​ដែល​កំពុង​ឡើង​ជើង​បាន។ ​Ajax ​នេះ ​២​ប្រកួត​កន្លង​មក ពួកគេ​ល្អ​ឥត​ខ្ចោះ​តែ​ម្ដង ​ដោយ​ឈ្នះ​និង​បិទ​មិន​ឱ្យ​ដៃ​គូ​រក​គ្រាប់​បាល់​បាន​ឡើយ។ តែ​លេង​ទល់​ក្រុម Chelsea ​វិញ ​បែរ​ជា​មិន​អាច​ធ្វើ​អ្វី​បាន ​ហើយ​ថែម​ទាំង​របូត​១​គ្រាប់​ទៅ​វិញ។ការ​លេង​បាន​ល្អ​របស់​ក្រុម​តោ​ខៀវ​នេះ ​ធ្វើ​ឱ្យ​លោក Lampard ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​សរសើរ​បិទ​មាត់​មិន​ជិត​ទេ ​ចំពោះ​ទម្រង់​លេង​កូន​ក្រុម។

លោក Lampard ​បាន​បញ្ជាក់​ថា​៖ “ខ្ញុំ​មាន​មោទនភាព​ចំពោះ​ទម្រង់​លេង​នេះ។ ​ខ្ញុំ​ដឹង​ថា​នឹង​ពិបាក​សម្រាប់​យើង​ពេល​លេង​ទល់​ក្រុម Ajax ​ក្នុង​ដី​ពួកគេ។ ប៉ុន្តែ​ដោយសារ​តែ​ការ​ខិត​ខំ​ប្រឹងប្រែង ពួកគេ​ធ្វើ​វា​បាន​សម្រេច ​និង​យក​៣​ពិន្ទុ​បាន”៕

Facebook Comments
Loading...