ជនសង្ស័យម្នាក់លួចបានសម្រេចតែគេចខ្លួនរួចត្រូវជនរងគ្រោះចាប់ប្រគល់ជូនប៉ូលិស

0
66

ភ្នំពេញ ៖ ជនសង្ស័យម្នាក់លួច(ស្បៃមុង)បានសម្រេចតែគេចខ្លួនមិនរួចត្រូវជនរងគ្រោះចាប់ប្រគល់ឲ្យកម្លាំងប៉ុស្តិ៍នគរបាលពញាពន់ កាលពីវេលាម៉ោង១៤ និង០០នាទី នៅថ្ងៃអាទិត្យទី២០ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យ១.ឈ្មោះ នឿន ផានិត ហៅ ប៉ិប ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្លូវ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនរងគ្រោះ១.ឈ្មោះ ជ័យ សុជីម ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្ភារះចាប់យក១.គំរបស្បៃមុងប្រឹស១០០ ចំនួន០២។ ២.បេចំណីសត្វពណ៏ស និងក្រហមចំនួន០១។ ៣.ម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៏ក្រហម គ្មានស្លាកលេខ ចំនួន០១គ្រឿង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះកំពុងតែនៅផ្ទះស្រាប់តែ មានអ្នកជិតខាងមកប្រាប់ថាស្បៃមុងប្រឹស១០០ដែលដាក់លើទូក(ទីតាំងកើតហេតុខាងលើ)ត្រូវចោរលួចទៅបាត់ហើយ ឮដូច្នេះ ជនរងគ្រោះបានទៅដល់ទីតាំងកើតហេតុក៍ប្រទះឃើញជនសង្ស័យកំពុងដាក់លបត្រី និងមុងប្រឹស១០០ក្នុងបេចំណីសត្វដាក់លើ ម៉ូតូបំរុងជិះចេញទៅ ភ្លាមនោះជនរងគ្រោះរួមទាំងអ្នកភូមិបានឃាត់ខ្លួនជនសង្ស័យប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលពញាពន់ ដើម្បីសាក់សួរ ក្រោយមកសមត្ថកិច្ចយើងបានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីចាត់ ការតាមនីតិវិធី៕

Facebook Comments
Loading...