មឿង សុខហ៊ុច ជួបកីឡាករថៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រីឯឡៅ ចន្ទ្រា និងហ៊ីម សេរី ប្រកួតលក្ខណៈមិត្តភាពអន្តរៈ​ជាតិជាមួយកីឡាករអ៊ីរ៉ង់ និងថៃ

0
74

ភ្នំពេញ ៖ កីឡាករមឿង សុខហ៊ុច អ្នកប្រដាល់របស់ក្លិបពុទ្ធ​សេរីវង្សពោ​សែន​ជ័យកីឡា ជួបកីឡាករថៃយ៉តធួនថង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈកីឡាករឡៅ ចន្ទ្រា អ្នកប្រដាលនៃក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ជួបកីឡាករអ៊ីរ៉ង់Ahmadnezhad និងកីឡាករហ៊ីម សេរី អ្នកប្រដាល់មកពីក្លិបតាព្រហ្មមានជ័យ ជួបកីឡាករថៃដាំងកាន់វ៉ាន់លក្ខណៈមិត្តភាពអន្តរៈ​ជាតិ​ នៅលើ​សង្វៀន​ស៊ីអិនស៊ី នា​ថ្ងៃសៅរ៍ទី១២ ខែតុលា ឆ្នាំ២០១៩នេះ។

កីឡាករមឿង សុខហ៊ុយ​ដែល​ត្រូវជួបជាមួយកីឡាករជនជាតិថៃយ៉តធួនថង ក្នុងប្រភេទទ​ម្ងន់៦៣.៥គីឡូ​ក្រាម ដែល​អ្នក​ទាំង​២នាក់នេះមិនដែលជួបគ្នាទេនាពេលកន្លងមក ការប្រកួតនេះកីឡាករណាឈ្នះបានឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ អ្នកចាញ់ដណ្តើមយកលេច៣។​ មួយ​រយៈចុងក្រោយនេះមឿង សុខ ហ៊ុចត្រូវ​បានគេមើលឃើញថា ដើរលុកលុយ​រករឿង​តាមបណ្តាសង្វៀនទួរទស្សន៍ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​ដែល​ខ្លាំងៗ និងកីឡាករអន្តរជាតិជាច្រើននាក់ដែលមានលទ្ធផលគួរឲ្យ​សសើរ ជា​មួយផ្តួលគូប្រកួតជាបន្តបន្ទាប់មកនោះ។

មឿង សុខហ៊ុច គេមាន​កាយសម្បទា​រឹងមាំ ព្រមទាំងមានស្នៀតកែង និងជង្គង់ ដែលធ្វើឲ្យគូរ​ប្រកួ​ត​របស់ខ្លួន ពិបាកទប់ទល់ និង​ជាស្នៀតសម្រាប់ផ្ដួលគូរប្រកួតដ៍អស្ចារទៀតផង។ការ​វាយ​ចេ​ញ​របស់សុខហ៊ុច ​ធ្ងន់ហើយរហ័ស​ ​ជាពិសេស​ស្នៀត​ជើង​ទាត់ និង​ជង្គង់ របស់​គេ​ខ្លាំង​ណា​ស់​អាច​បញ្ចេញ​បាន​ភ្លាមៗ​ស្រប​ជាមួយ​ដៃតែម្តង។ ប៉ុន្តែ​យ៉ាងណា មឿង សុខហ៊ុ​ច ក៏​មាន​ចំ​ណុ​ច​ខ្សោ​យខ្លះ​ដែរ គឺត្រង់​​វាយ​ចេញ​ហើយមិនសូវការពាវិញនោះទេ​ដែលធ្វើឲ្យដៃគូប្រកួត​ឆាប់​​ដឹងពី​ចំណុច​ខ្សោយទាំងនេះ។ ចាំមើលមឿង សុខហ៊ុច អាច​យក​ឈ្នះ កីឡា​ករថៃយ៉តធួនថង នេះបានឡើងទៅវគ្គបន្តដែរឬយ៉ាងណា?។

ចំណែកកីឡាករឡៅ ចន្ទ្រា ដែលជួបជាមួយកីឡាករអ៊ីរ៉ង់Ahmadnezhad នេះក្នុងប្រ​ភេទ​ទម្ងន់៦៩គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់មានប្រភពណាបញ្ជាក់ថាកីឡាករអ៊ីរ៉ង់ម្នាក់នេះ មានវិជ្ជា​គុនបែបណានោះទេ តែយ៉ាងណាកីឡាករដែលហ្វឹកហាត់នៅប្រទេសថៃភាគច្រើនគឺពូកែស្នៀតជើងទាត់ ជង្គង់ និងក្បាច់​កាច់ផ្តួលដែលធ្វើឲ្យគូប្រកួតថមថយកម្លាំងជាខ្លាំងនោះ។

ចំណែកកីឡាករឡៅ ចន្ទ្រា ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​ ត្រូវបាន​គេ​កត់​សម្គាល់​ថា​ប្រកួត​ឈ្នះ​រហូត​​នៅ​លើ​សង្វៀន​ប្រដាល់​ទាំងលក្ខណៈមិត្តភាពជាតិ និងអន្តរៈជាតិ។​ អញ្ចឹង​ហើយ​ទើប​អ្នក​ស្នេហា​កីឡា​ប្រដាល់​ភាគ​ច្រើន​​កំពុង​នាំ​គ្នា​យល់​ថា​ ឡៅ ចន្ទ្រា គេ​ជា​កីឡា​ករ​ដែល​មាន​សក្តានុ​ពល​ ហើយ​មាន​សមត្ថ​ភាព​គួរ​ឱ្យ​សរសើរ​ ដោយ​ម្នាក់​ៗ​ហាក់​សម្តែង​នូវ​ទំនុក​ចិត្ត​ចង់​ទស្សនា​យ៉ាង​ខ្លាំង​នៅគ្រប់​ ពេល​កីឡាករ​រូប​នេះ​ឡើង​រេញម្តងៗនោះ។ អ្វីដែលធ្វើ​ឲ្យគេ​ស្ងើចសរសើរ​ចំពោះ​ឡៅ ចន្ទ្រា នាបច្ចុប្បន្ននេះ​ គឺ​របៀប​វាយរបស់គេ​ល្អ ប្រកប​ដោយ​ប្រសិទ្ធភាព។ ឯ​​ស្នៀត​ជង្គង់​របស់​​គេមុត​ស្រួច គូប្រកួតល្មមៗពិបាក​នឹងតតាំង​ជាមួ​យគេបានណាស់ ដៃគូ​ប្រកួត​ទាំង​ស្រករ​មុន​ទាំង​ស្រករ​ក្រោយ​ជាច្រើ​ន​ នាក់មកហើយ​បាន​សុំចុះចាញ់និងសន្លប់​ ក្រោមស្នៀតជង្គង់របស់គេនោះ។ ចាំមើលកី​ឡា​ក​រឡៅ ចន្ទ្រា អាច​យកឈ្នះលើកីឡាករអ៊ីរ៉ង់Ahmadnezhad បានដែរឫយ៉ាងណា?។

ដោយឡែកកីឡាករហឹម សេរី ដែលន​ណា​ក៍ទទួល​ស្គាល់​ថា ជាកីឡាករជើងខ្លាំង​វ័យ​ក្មេង​១រូប ដែលបច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាង​ច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយ​កម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យកីឡាករ​ក្នុង​ស្រុក និងក្រៅស្រុកត្រូវ​បានចុះ​ចាញ់ជា​បន្តបន្ទាប់នោះ ត្រូវបានអ្នកវិភាគប្រដាល់អះអាងថា មានភាគរយឈ្នះច្រើនលើកីឡាករថៃដាំងកាន់វ៉ាន់​។

ការអះអាងបែបនេះក៍ដោយសាហ៊ឹម សេរី មួយ​រយៈ​ពេល​ចុង​ក្រោយនេះ​ ​មានការ​រីក​ចំ​រើន​ជាង​មុនច្រើនទាំងស្នៀត​គុន​ទាំង​កម្លាំង​ស៊ុហ្វ ពោលគឺគេ​ហ្វឹកហាត់បាន​ជាប់លាប់ ​ធានា​បាន​ក្នុង​ការ​​ប្រកួត​ប្រាំ​ទឹក​ដោយ​គ្មាន​បញ្ហា។ ​ជាងនេះទៅទៀតនោះហ៊ឹម សេរី ជា​អ្នក​ប្រដាល់​ដែល​ឡើង​ប្រកួត​កម្រ​ចាញ់​គូរប្រកួតណាស់​ព្រោះរូបគេ ប្រកួត​មិន​ចេះ​លាក់កម្លាំង​និង​មាន​ស្នៀត​ពិសេស​ដើម្បី​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ថែម​ទៀត​ផង ហើយមាន​បទពិសោធ​ន៍​និង​​តិចនិក​​ក្នុង​ការ​ប្រកួត​ច្រើន ជាមួយកី​ឡា​ករ​ក្នុង​ស្រុក​និង​កីឡាករបរទេសថែមទៀត។ ចាំមើលហ៊ឹម សេរី អាច​យកឈ្នះលើកីឡាករថៃដាំងកាន់វ៉ាន់​ ដូចការអះអាងរបស់អ្នក​វិភាគកីឡាប្រ​ដា​ល់កម្ពុជាដែរឬយ៉ាងណា?៕

Facebook Comments
Loading...