គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យ អ.ស.ប សហការគ្នារៀបចំសិក្ខាសាលាថ្នាក់ជាតិលើកទីមួយ

0
721

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា សហការគ្នារៀបចំសិក្ខាសាលាថ្នាក់ជាតិលើកទីមួយ ស្តីពីការផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តអនុសាសន៍ពិនិត្យជាសកលតាមកាលកំណត់ (UPR) ជុំទី៣ ដែលកិច្ចប្រជុំនេះមានរយៈពេលមួយថ្ងៃកន្លះ គឺថ្ងៃទី០៩ និងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។

បើតាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា  សិក្ខាសាលានេះ រៀបចំឡើងដោយមានសមាសភាពចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានៈ តំណាងក្រសួងស្ថាប័នរដ្ឋ តំណាងអង្គទូត សង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងដៃគូអភិវឌ្ឍន៍ ចំនួនសរុបប្រមា​ណជា ២០០នាក់។ សិក្ខាសាលានេះ រៀបចំ ឡើងក្នុងគោលបំណង ១. បង្កើនការយល់ដឹងអំពីយន្តការ UPR និងការចូលរួមរបស់កម្ពុជាជាមួយដំណើរការ UPR នេះដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ២. ធ្វើការបែងចែក និងកំណត់អនុសាសន៍ទាំង ១៧៣ ដល់ក្រសួង ស្ថាប័នទទួលបន្ទុកដើម្បីអនុវត្ត ៣. ផ្តល់វេទិកាដល់ក្រុមអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ចូលរួម និងផ្តល់យោបល់ ក្នុងការបែងចែក និងដាក់ឱ្យអនុវត្តអនុសាសន៍ទាំង១៧៣ នេះ ។

សិក្ខាសាលារយៈពេលមួយថ្ងៃកន្លះនេះ ថ្ងៃទីមួយធ្វើការផ្សព្វផ្សាយអនុសាសន៍ UPR ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងពិភាក្សាបែងចែកអនុសាសន៍ដល់ក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីអនុវត្ត។ ចំណែកឯថ្ងៃទីពីរ គឺផ្តោតលើការរៀបចំផែនការប្រតិបត្តិក្នុងការអនុវត្តអនុសាសន៍ទាំង១៧៣ ដោយមានការចូលរួមធ្វើបទបង្ហាញ និងណែនាំពីអ្នកជំនាញរបស់អង្គការ UPR Info មកពីទីក្រុងហ្សឺណែវ ផងដែរ៕

Facebook Comments
Loading...