ធើន ធារ៉ា និងឡុង សំណាង ជួបកីឡាករថៃដើម្បីដណ្តើមប្រាក់លាន

0
782

ភ្នំពេញ ៖ កីឡាករជើងខ្លាំងធើន ធារ៉ា អ្នកប្រដាល់នៃក្លិបក្រសួងកសិកម្ម ជួបជាមួយកីឡាករថៃឃុនដេត រីឯកីឡាករឡុង សំនាង អ្នកប្រដាល់របស់ក្លិបសាលវ័នកីឡា ជួបកីឡាករថៃក្រៀងក្រៃ ដើម្បីដណ្តើមប្រាក់លាន នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី១២ ខែតុលា ឆ្នាំ២០១៩នេះ។

កីឡាករធើន ធារ៉ា ជួបជាមួយកីឡាករថៃឃុនដេត នេះក្នុងប្រភទទម្ងន់៦៩គីឡូ​ក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅស្រុកខ្មែជាច្រើនលើកមកហើយមានឈ្នះ មានចាញ់ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជង្គង់ ជើងទាត់កាត់ និងស្នៀតកាច់ផ្តួលគូប្រកួតឲ្យដួលទាំងជំហ៊។

ចំណែកកីឡាករធើន ធារ៉ា បន្ទាប់ពីគេមានឈ្មោះល្បីនៅស្រុកថៃ និងក្នុងប្រទេសបានមួយ​រយៈមកគេអាក់ខានលែងបានប្រកួត តែពេលនេះគេបានប្តូរក្លិបមកហាត់នៅស្រុកខ្មែរហើយដោយហាត់ជាមួយលោកគ្រូអេភូថង។ ធើន ធារ៉ា កាលពីនៅល្បីស្នៀតខ្លាំងរបស់គេ កែង កណ្តាប់ដៃ និងជើងទាត់កាត់ ហើយគេមានកម្ពស់ខ្ពស់ជាអំណោយផលក្នុងការវាយលក្ខណគុនខ្មែរទៀតផង។ ចាំមើរវាងធើន ធារ៉ា និងកីឡាករឃុនដេត នរណាជាអ្នកឈ្នះបានប្រក់លាន?។

ដោយឡែកកីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឡុង សំណាង បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាង​ច្រើ​ន​​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះ​ប្រើក្បាច់គ្រប់​ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តាប់ដៃកែង និងជង្គង់ ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូ​ល​​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំង​ស៊ុហ្វ​ដ៍ខ្លាំងរ​បស់គេ​ផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់​ជាបន្ត​បន្ទាប់។

ក្រុមអ្នក​តាមដានកីឡាប្រដាល់​និយាយ​ថា កីឡាករ​ ឡុង សំណាង មួយ​រយៈ​ចុងក្រោយ​នេះ​កំ​ពុង​ក្តោបក្តាប់​សំ​ណាង​ឈ្នះ​ម្តង​ហើយ​ម្តង​ទៀ​ត​ ស្ទើរ​តែ​គ្រប់ការប្រកួតតែ​​ម្តង ខណៈ​ដែល​សំ​ណា​ង​ដែល​កី​ឡា​ករ​រូប​នេះ​ទទួ​ល​​បាន​នោះ​ គឺ​មិន​មែនបាន​ដោយ​ភាព​ចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​គឺ​បាន​មកពី​សម​ត្ថភាព​ពិត​ៗ​តែម្តង។​ គូ​ប្រកួត​ទាំង​ជើង​ចា​ស់​ និង​ជើង​ថ្មី​ សុទ្ធ​តែ​ទទួល​ស្គាល់​ថា​ឡុង សំណាង ពិតជាពិ​បាក​ផ្តួល​ និង​កំពុង​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ចាញ់​ជា​បន្តបន្ទាប់ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​ជាតិនិងអន្តរជាតិ​ និងដណ្តើមខ្សែក្រវាត់ជាដើម។ ក្នុងការជួបប្រកួតជាមួយកីឡាករថៃក្រៀងក្រៃ ក្នុងប្រភេទទម្ងន់៦៣.៥គ.ក្រនេះក៍ត្រូវបាន​អ្នកវិភាគប្រដាល់អះអាងថា ឡុង សំ​ណាង ប្រាកដ​ជា​ឈ្នះ​ទៀត​ជាក់​ជាមិន​ខាន ព្រោះ​គេកំពុងតែ​ឡើងកូដខ្លាំង ហើយណាមួយកីឡាករថៃម្នាក់នេះហាក់វាយធ្លាក់ប៉ុន្មានប្រកួត​ចុងក្រោយនេះ។ ចាំមើល​កី​ឡាក​រ​ឡុង សំណាង អាចយកឈ្នះលើកីឡាករថៃក្រៀងក្រៃ បានបានប្រាក់លានដែរឫយ៉ាង​ណា?​៕

Facebook Comments
Loading...