ឌុម កែវដា ធន់ ចាន់តាក់ និងផាន រះ ឡើងស្វាគមន៍កីឡាករថៃមកសាកស្នៀតគុន

0
759

ភ្នំពេញ ៖ កីឡាករកម្ពុជា៣រូបមានឌុម កែវដា អ្នកប្រដាល់​រប​ស់ក្លិបម្កុដរាជ​សីហ៍ កីឡាករធន់ ចាន់តាក់ អ្នកប្រដាល់សមាគមកីឡាប្រដាលក្រសួងកាឬពារជាតិ និងកីឡាករផាន រះ អ្នកប្រដាល់នៃក្លិបតាព្រហ្មមានជ័យ រងចាំស្វាគមន៍កីឡាករថៃភិតសង្ហា កីឡាករផេកសាកេត និងកីឡាករភេតណងប៊ី មកសាកស្នៀតគុន នៅលើសង្វៀនស៊ីអ៊ិនស៊ី នា​ថ្ងៃទីសៅរ៍ទី១២ ខែតុលា ឆ្នាំ២០១៨នេះ។

កីឡាករ ឌុម កែវដា ត្រូវជួបប្រកួតជាមួយកីឡាករថៃ ភិតសង្ហា ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម។ កីឡាករថៃភិតសង្ហា ធ្លាប់មកប្រកួតនៅស្រុកខ្មែរលើកមកហើយមានឈ្នះមានចាញ់ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។ ចំណែកកីឡាករ​ឌុម កែវដា បច្ចុប្បន្នរាងធ្លាក់កូដបន្តិច តែកាលពីមួយឆ្នាំមុនរូបគេបានទទួលការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តា​ប់ដៃនិង​កែង ​ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ ក្នុងការប្រកួតនេះមិនមានអ្នកណាអាចទស្សទាយមុនថានរណាជាអ្នកឈ្នះនោះទេ គឺសង្ឃឹមហាសិបភាគរយម្នាក់ប៉ុណ្ណោះ។ ចាំមើល​កី​ឡាក​រ​ឌុម កែវដា ជាអ្នកឈ្នះឬកីឡាករថៃភិតសង្ហា?។

រីឯកីឡាករ​ជើង​ខ្លាំង​ ធន់ ចាន់តាក់ ត្រូវជួបជាមួយកីឡាកថៃរផេកសាកេត ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក។ កីឡាករ​​ ធន់ ចាន់តាក់ បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តាប់ដៃនិង​កែង ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន។ ក្រុមអ្នក​តាមដានកីឡាប្រដាល់​និយាយ​ថា កីឡាករ​ ធន់ ចាន់តាក់ មួយ​រយៈ​ចុងក្រោយនេះ​កំ​ពុង​ក្តោបក្តាប់​សំ​ណាង​ឈ្នះ​ម្តង​ហើយ​ម្តង​ទៀ​ត​ ស្ទើរ​តែ​គ្រប់ការប្រកួតតែ​​ម្តង ខណៈ​ដែល​សំ​ណា​ង​ដែល​កី​ឡា​ករ​រូប​នេះ​ទទួ​ល​​បាន​នោះ​ គឺ​មិន​មែនបាន​ដោយ​ភាព​ចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​គឺ​បាន​មកពី​សម​ត្ថភាព​ពិត​ៗ​តែម្តង។​ គូ​ប្រកួត​ទាំង​ជើង​ចា​ស់​ និង​ជើង​ថ្មី​ សុទ្ធ​តែ​ទទួល​ស្គាល់​ថា​ធន់ ចាន់តាក់ ពិតជាពិ​បាក​ផ្តួល​ និង​កំពុង​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ចាញ់​ជា​បន្តបន្ទាប់ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​ជាតិនិងអន្តរជាតិ​។

ក្នុងការជួបប្រកួតជាមួយកីឡាករថៃផេកសាកេត នេះក៍ត្រូវបាន​អ្នកវិភាគប្រដាល់អះអាងថា ធន់ ចាន់តាក់ ប្រាកដ​ជា​ឈ្នះ​ទៀត​ជាក់​ជាមិន​ខាន ព្រោះគេកំពុងតែ​ឡើងកូដខ្លាំង ហើយណាមួយក្នុងទឹក​ដីខ្លួនឯង​ទៀតផង។ ចាំមើល​កី​ឡាក​រ​ធន់ ចាន់តាក់ អាចយកឈ្នះលើកីឡាករថៃផេកសាកេត បានដែរឫយ៉ាង​ណា?​។

ដោយឡែក កីឡាករផាន រះ ត្រូវជួបជាមួយកីឡាករថៃភេតណងប៊ី ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ការជួបគ្នារវាងអ្នកទាំងពីរក៍ត្រូវបានអ្នកតាមដានកីឡាប្រដាល់ក្នុងស្រុកលើកឡើងថា ភាគរយនៃការឈ្នះគឺហាសិបភាគរយម្នាក់ប៉ុណ្ណោះ ព្រោះកីឡាករកម្ពុជាផាន រះ វាយពេលខ្លះឃើញល្អតែពេលខ្លះវាយអន់ ព្រោះចិត្តប្រដាល់របស់គេតូច ហើយអន់ខាងកម្លាំងសុហ្វទៀតផង។ ចាំមើលផាន រះ ជាអ្នកឈ្នះឬកីឡាករថៃភេតណងប៊ី?៕

Facebook Comments
Loading...