ក្រុម Man Utd​នឹង​មិន​អាច​ជាប់​ឡើយ​នៅ​តំបន់ Top6 ក្នុងរដូវកាលនេះ

0
998

បរទេស ៖ អតីត​កីឡាករ​របស់​ក្រុម Man Utd ​ម្នាក់គឺលោកMichael Owen ​ក្រោយ​ពី​ឃើញ​ទម្រង់​លេង​ក្រុម​បិសាច​ក្រហម​កាល​ពី​យប់មិញ​នេះ ​បាន​ព្យាករណ៍​ថា​ក្រុម​នេះ ​នឹង​មិន​អាច​ជាប់​ឡើយ​សូម្បី Top6 ​នៅ​អង់គ្លេស​ឆ្នាំ​នេះ។

ការលេង​នៅ Europa League ​យប់មិញ ​ក្រុម Man Utd ​ប៉ះ​ក្រុម AZ ​ហើយ​មិន​អាច​ទទួល​បាន​ជ័យជម្នះ​ឡើយ ព្រោះ​ពួកគេ​ស៊ុត​មិន​ចំ​គោលដៅ​សូម្បី​តែ​១​ជើង​ឡើយ។

កត្ដា​លេង​យ៉ាង​នេះ​ហើយ ​ទើប​បាន​ជា​វីរបុរស​ក្លឹប​នេះ​ផ្ទាល់ ​និង​អ្នក​តាម​ដាន​កីឡាករ​ជា​ច្រើន​ទៀត ​បាន​អះអាង​ថា​ក្រុម Man Utd ​បច្ចុប្បន្ន​នេះ​ធ្លាក់​ខ្លាំង​ណាស់ ​ខ្លាំង​យក​តែ​មែនទែន។Michael Owen ​ដែល​ជា​អតីត​កីឡាករ​របស់​ក្រុម Man Utd ​ម្នាក់​ដែរ​នោះ ​បាន​និយាយ​ថា​ក្រុម​នេះ ​នឹង​មិន​អាច​ជាប់​ឡើយ​នៅ​តំបន់ Top6 ​។ ពួកគេ​បច្ចុប្បន្ន​នេះ បាន​ក្លាយ​ជា​ក្រុម​មួយ​នៅ​ពាក់​កណ្ដាល​តារាង​ទៅ​ហើយ ​បើ​មើល​ទៅ​លើ​ទម្រង់ អន់ទៅៗ​។ វា​ជា​រដូវ​កាល​អាក្រក់​បំផុត​របស់ Man Utd ​ចាប់​តាំង​ពី Sir Alex ​ចាកចេញ​ទៅ៕

Facebook Comments
Loading...