រឿង សោភ័ណ្ឌ ទៅប្រកួតនៅប្រទេសថៃ មានមតិជាច្រើនលើកឡើងខុសៗគ្នា

0
447

ភ្នំពេញ ៖ កីឡាករជំនាញខាងប្រើកណ្ដាប់​ដៃនិងកែង​ ​រឿង សោភ័ណ្ឌ​ ​អ្នកប្រដាល់​រប​ស់​ក្លិប​ម្កុដ​រាជសីហ៍ ​បានលើកឡើងថា ការទៅវាយនៅសង្វៀនថៃ Super Cham នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩នេះ ខ្លួននិងប្រឹងប្រែងធ្វើឲ្យអស់ពីសមត្ថភាព សូមបងប្អូនរស់នៅប្រទេសថៃជួយគាំទ្រផង។

អ្នកប្រដាល់កណ្តាប់ដៃភ្លើង ជើងរន្ទះ រឿង សោភណ្ឌ័ ជាកីឡាករខ្មែរទី១ដែលគ្រោងនឹងចេញទៅប្រកួតក្នុងនាមជាគូឯក ជាមួយកីឡាករគួនអូនៅសង្វៀនថៃ Super Cham នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩នេះ មានមតិជាច្រើនលើកឡើងខុសៗគ្នា នៃមុនការប្រកួតរបស់រឿង សោភ័ណ្ឌ ចូលមកដល់នាពេលខាងមុខនេះ។

អ្នកតាមដានប្រដាល់ក្នុងស្រុកមួយចំនួនលើកឡើងថា រឿង សោភ័ណ្ឌ ជា​អ្នក​ប្រ​ដាល់​មួយ​រូប​ប្រកួត​មិន​ចេះ​លាក់ ​កម្លាំង ​និង​មាន​ស្នៀត​ពិសេស​ដើម្បី​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់ទៀងផង ការប្រកួត៣ទឹករឿង សោភ័ណ្ឌ មានសង្ឃឹមឈ្នះច្រើន ព្រោះការប្រកួតចូលទឹកទីមួយភ្លាមវ៉ៃយកតែម្តង ដូចនេះកណ្តាប់ដៃរឿង សោភ័ណ្ឌ វាយចេញខ្លាំងហើយរហ័ស បើចូលត្រូវចំ១ដៃពេញហើយច្បាស់ពិបាកទ្រាំបានណាស់ ហើយសោភ័ណ្ឌ អាចវាយផ្តាច់បាន។

ចំណែកមតិមួយចំនួនទៀតលើកឡើងថា ​កីឡាកររឿង សោភ័ណ្ឌ អ្នក​ប្រដាល់​ចិត្ត​ធំ​ ដែលជាម្ចាស់​ខ្សែ​ក្រវា​ត់​មកពី​បារាំង និង​ឈ្នះ​ពាន​រង្វាន់​ក្នុងស្រុកជាច្រើនមកនោះ ពួកគេមិនមានការព្រួយ​បារម្ភ​​ណ៍នោះឡើយដោយសារកីឡាកររឿង សោភ័ណ្ឌ ដែលសព្វថ្ងៃរូបគេកំពុងតែប្រកួតឡើងកូដជាខ្លាំង ឈាន​ដល់​ចំណុច​ជួរ​មុខ​ ហើ​យ​បា​ន​​ក្លាយ​ជា​កីឡាករ​ម្នាក់​ស្ថិត​ក្នុង​ជម្រើស​របស់​អ្នក​គាំ​ទ្រ​ភាគ​ច្រើន ដែលមានស្នៀតប្រ​យុត្តិ​លើ​សង្វៀន​ល្អ ពិបាករកដៃគូ​ណាមាន​ប្រវត្តិ​ប្រកួតប្រហាក់ប្រហែលគ្នា​មកផ្តួលគេ​បាន​ណាស់ ដូចនេះរឿង សោភ័ណ្ឌ មានសង្ឃឹមឈ្នះច្រើនជាងចាញ់។

ដោយឡែកអ្នកគាំទ្រមួយចំនួនទៀតបានអះអាងថា បើទោះជាដឹងថារឿង សោភ័ណ្ឌ ជាជើងខ្លាំងក្នុងប្រទេសក្តី តែការបារម្ភណ៍នោះគឺកម្លាំងសុហ្វតែម្តង ព្រោះរឿង សោភ័ណ្ឌ មានប្រវត្តិចាញ់កម្លាំងសុហ្វម្តងហើយកាលទៅប្រកួតនៅប្រទេសមីយ៉ាន់ម៉ា មួយឆ្នាំមុនកាលណោះរឿង សោភ័ណ្ឌ វាយកីឡាករមីយ៉ាន់ម៉ា ចូលពេញៗតែម្តងតែធ្វើអ្វីកីឡាករមីយ៉ានម៉ា បានឡើយចុងក្រោយគឺអស់សុហ្វខ្លួនឯង។ តែយ៉ាងណាអ្នកតាមដានទាំងអស់នៅតែជូនពរឲ្យរឿង សោភ័ណ្ឌ ទទួលបានជ័យជំនះដើម្បីមុខមាត់ប្រទេសជាតិ មុខមាត់ក្លិប និងមុខមាត់ខ្លួនឯងផងដែរ៕

Facebook Comments
Loading...